ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ជំនន់ទឹកភ្លៀង នៅទូទាំងប្រទេស ធូរស្រាល ស្ទើរទាំងស្រុង - អណ្តូងទឹកស្អាត ចំនួន១០ ត្រូវបាន ប្រគល់ជូន ពលរដ្ឋជិត៣០០គ្រួសារ នៅស្រុកវាលវែង - លោកឧកញ៉ា ទៀ វិចិត្រ ក្រុមការងារ ចុះជួយខេត្តកោះកុង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ តំបន់អារ៉ែង ស្រុកថ្មបាំង - គ្រូថ្នាំខ្មែរ បែកគំនិតជួញដូរ គ្រឿងញៀនបន្ថែម - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - ពិធីសម្ភោធឆ្លង សមិទ្ធផលនានាវត្តរុក្ខ្ត សិលារាម ហៅវត្តតាកាត - បុរសម្នាក់បាន ធ្វើអត្តឃាតដោយចងកមិនដឹងមូលហេតុ - លោក ស៊ុន ចាន់ថុល អមដំណើរសម្តេច សាយ ឈុំ ធ្វើដំណើរតាមរថភ្លើង ពីភ្នំពេញទៅព្រះសីហនុ - លោកស្រីអធិការការពារទិសដៅចំណាយយោធា
Comments Off

​យុវជន​២​នាក់​ស្លាប់​និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ដោយ​ម៉ូតូ​និង​រថយន្ត បុក​គ្នា​

ភ្នំពេញ​៖ ហេតុការណ៍​ដ៏​គួរឲ្យភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អាធ្រា​ត ឈានចូល​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ទល់មុខ​និង​ស្ថានទូត​បារាំង ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដោយ​មាន​យុវជន​២​នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែងកើតហេតុ និង​ម្នាក់​ទៀត​រងរបួស​យ៉ាងធ្ងន់ធ្ងរ ខ​ណះ​ពួកគេ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​រថយន្ត​មួយគ្រឿង ទៀត​ដែល​បើក​បញ្ច្រាស់ទិស​គ្នា​ពេញទំហឹង​។​

​បើ​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ខាងលើ​នេះ បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​មាន យុវជន​រងគ្រោះ​ទាំង​៣​ជិះ​មួយ​គ្រឿង ម៉ាក​ហង់​ដា​ស្កុប​ពី ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ​1AQ.1208 ជិះ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បួង តាម​បណ្ដោយ​ផ្លូវ​មហាវិថី​ព្រះមុនីវង្ស ក្នុង​ល្បឿន​លឿន ខ​ណះពេលនោះ ស្រាប់តែ​មាន​រថយន្ត​កូរ៉េ ទំងន់​បី​តោន​កន្លះ ពាក់​ស្លាក​លខ​ភ្នំពេញ​3C.6319  ដែល​បើក​ដឹក​បន្លែ​នៅក្នុង រថយន្ត​ជាច្រើន ហើយ​បាន​បើកបរ​បញ្ច្រាស់ទិស​គ្នា​និង​ម៉ូតូ​រងគ្រោះ​នោះ​។ ភ្លាម​នោះ​ម៉ូតូ​និង​រថយន្ត​ទាំង ពីរ​គ្រឿង​បាន​បុក​គ្នា​ពេញទំហឹង នៅ​និង​កណ្ដាលផ្លូវ លាន់​សូរ​ដូច​រន្ទះ​បណ្ដាល​ឲ្យ​ម៉ូតូ និង​អ្នកជិះ​អូស​ជិត​២០​ម៉ែត្រ​ដោយ​យុវជន​២​នាក់​ស្លាប់​ភ្លាម នៅ​និង​កន្លែងកើតហេតុ និង​ម្នាស់​ទៀត​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​។​

​ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​កូរ៉េ បាន​បើកទ្វារ​រត់គេច​ខ្លូន​បាត់ស្រមោល រីឯ​រថយន្ត​និង​ម៉ូតូ​ត្រូវ បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក នៅឯ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រងចាំ​ដោះស្រាយ​តាមច្បាប់​។ ដោយឡែក​យុវជន​ដែល​រងរបួស​ធ្ងន់​នោះ ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកយក​ទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ភ្លាមៗ រីឯ​សព​រងគ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​ត្រូវបាន សមត្ថកិច្ច​ជំនាញ បាន​ទំនាក់ទំនង​ទៅ​សាច់ញាតិ​ឲ្យមក​ទទួល​សព យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

2016_01_03a (4) 2016_01_03a (5) 2016_01_03a (3)

Filed in: ចរាចរណ៍

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2019 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.