ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ជំនន់ទឹកភ្លៀង នៅទូទាំងប្រទេស ធូរស្រាល ស្ទើរទាំងស្រុង - អណ្តូងទឹកស្អាត ចំនួន១០ ត្រូវបាន ប្រគល់ជូន ពលរដ្ឋជិត៣០០គ្រួសារ នៅស្រុកវាលវែង - លោកឧកញ៉ា ទៀ វិចិត្រ ក្រុមការងារ ចុះជួយខេត្តកោះកុង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ តំបន់អារ៉ែង ស្រុកថ្មបាំង - គ្រូថ្នាំខ្មែរ បែកគំនិតជួញដូរ គ្រឿងញៀនបន្ថែម - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - ពិធីសម្ភោធឆ្លង សមិទ្ធផលនានាវត្តរុក្ខ្ត សិលារាម ហៅវត្តតាកាត - បុរសម្នាក់បាន ធ្វើអត្តឃាតដោយចងកមិនដឹងមូលហេតុ - លោក ស៊ុន ចាន់ថុល អមដំណើរសម្តេច សាយ ឈុំ ធ្វើដំណើរតាមរថភ្លើង ពីភ្នំពេញទៅព្រះសីហនុ - លោកស្រីអធិការការពារទិសដៅចំណាយយោធា
Comments Off

វៀតណាម ប្រើ​កាំភ្លើង​បាញ់ គំរាម ប្រជា​សហគមន៍​ការពារ​ព្រៃឈើ រត់​ចែក​ជើង​គ្នា លើ​ទឹកដី​ខ្មែរ ខ្លួនឯង​

ខេត្ត​មណ្ឌលគិរី​៖ សាហាវ​ណាស់​កាលពី​យប់​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៥ សហគមន៍​ការពារ​ព្រៃឈើ​នៅ​ភូមិ​ចំនួន​២ ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា បាន​រកឃើញ​ជនជាតិ​វៀតណាម ចូល​មក​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ នៅក្នុង​ព្រៃ​ការពារ ហើយ​ចាត់វិធានការ​ទប់ស្កាត់ ប្រកបដោយ​ប្រសិទ្ធភាព​។ អំពើពុករលួយ​របស់​សមត្ថកិច្ច តាម​ព្រំដែន​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី គឺជា​មូលហេតុ​ដែល​ធ្វើឲ្យ​ជនជាតិ​វៀតណាម អាច​ឆ្លង​ដែន​ចូល​មក​កាប់​ឈើ លើ​ទឹកដី​ខ្មែរ​យ៉ាង​អនាធិបតេយ្យ​បំផុត ។

​អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ជនជាតិ​វៀតណាម​ដែល​ឆ្លងដែន​ខុសច្បាប់ ចូល​មក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ បាន​ប្រើ​កាំភ្លើង​បាញ់​គំរាម ប្រជា​សហគមន៍​យ៉ាង​កំរោល នៅពេល​ដែល​ប្រជា​សហគមន៍ ស្ទាក់​ចាប់បាន គ្រឿងយន្ត​និង​សម្ភារៈ​កាត់​ឈើ​របស់​ពួកគេ​។

​តំណាង​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ប៊ូ​ស្រា បាន​រៀបរាប់​ថា កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៥ ពួកគាត់​២៧​នាក់ បាន​ល្បាត​ការពារ​ព្រៃ ហើយ​ក៏​ប្រទះឃើញ​ស្នាម​ដឹក ជញ្ជូន​ឈើ​ទើប​ក្រុម​ល្បាត​ពួន​ឃ្លាំមើល រហូតដល់​យប់​ក៏​ប្រទះ​ឃើញ​ជនជាតិ​វៀតណាម មួយ​ក្រុម​ប្រដាប់ ដោយ​គោយន្ត ម៉ាស៊ីន​កាត់​ឈើ និង​ម៉ូតូ​រាប់​សិប​គ្រឿង កំពុង​នាំ​គ្នា​ដឹកជញ្ជូន​ឈើ ចេញពី​ព្រៃ​អភិរក្ស​មណ្ឌលគិរី ចំណុច​អូរ​ប៉ុល ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​ពី​ឃុំ​ប៊ូ​ស្រា​។ នៅពេល​នោះ​ជនជាតិ​វៀតណាម បាន​ប្រើ​កាំភ្លើង​បាញ់​៣​គ្រាប់ គំរាម​មិន​ឲ្យ​ប្រជា​សហគមន៍​ចាប់ខ្លួន​ពួកគេ ហើយ​ពួកគេ​បាន​រត់​ចោល​គោយន្ត ម៉ាស៊ីន​កាត់​ឈើ ម៉ូតូ និង​គំនរ​ឈើ​ជា​ច្រើន​កន្លែង​នៅក្នុង​ព្រៃ​។​

​តំណាង​សហគមន៍​ឃុំ​ប៊ូ​ស្រា បានឲ្យដឹងថា ដោយសារ​តែ​យប់​ងងឹត​ខ្លាំងពេក ទើប​ពួកគាត់​នាំយក​គោយន្ត​២​គ្រឿង ម៉ាស៊ីន​កាត់​ឈើ​៤​គ្រឿង ត្រឡប់​មក​ភូមិ​វិញ ចំណែក​ឈើ​គគីរ និង​ម៉ូតូ​១០​គ្រឿង​ទៀត​ត្រូវបាន ទុក​ចោល​នៅ​ក្នង​ព្រៃ​។ ទាក់ទង​នឹង​បញ្ហា​ខាងលើ​នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ ខេត្ត​មណ្ឌលគិរី រិះគន់ថា «​អ្វីៗ​កើតចេញពី​អំពើពុករលួយ របស់​សមត្ថកិច្ច​ការ​ពារ​ព្រំដែន​» «​និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ដែល​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​»​។ ជាក់ស្តែង​បន្ទាប់ពី​លោក វង់ សុក្រ​សិរី មក​ធ្វើជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី ជំនួស​លោក កែប កត់ គឺ​បទល្មើស​ព្រៃឈើ​នៅតែ រាលដាល​យ៉ាង​ពេញបន្ទុក ហើយ​ជនជាតិ​វៀតណាម​នៅតែ​ឆ្លងដែន ចូល​មក​កាប់​ឈើ​តាម​តំបន់​ព្រំដែន ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា យ៉ាង​អនាធិបតេយ្យ​បំផុត​។

ចំពោះ​បញ្ហា​នេះ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ និង​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង កសិកម្ម គួរ​ពិនិត្យ​ឡើងវិញ​ជាបន្ទាន់ ព្រោះ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ខេត្ត​មណ្ឌលគិរី គ្រប់​លំដាប់ថ្នាក់ គឺជា​អ្នក​ឃុបឃិត​ឲ្យមាន​បទល្មើស​ព្រៃឈើ​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2019 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.