ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ជំនន់ទឹកភ្លៀង នៅទូទាំងប្រទេស ធូរស្រាល ស្ទើរទាំងស្រុង - អណ្តូងទឹកស្អាត ចំនួន១០ ត្រូវបាន ប្រគល់ជូន ពលរដ្ឋជិត៣០០គ្រួសារ នៅស្រុកវាលវែង - លោកឧកញ៉ា ទៀ វិចិត្រ ក្រុមការងារ ចុះជួយខេត្តកោះកុង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ តំបន់អារ៉ែង ស្រុកថ្មបាំង - គ្រូថ្នាំខ្មែរ បែកគំនិតជួញដូរ គ្រឿងញៀនបន្ថែម - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - ពិធីសម្ភោធឆ្លង សមិទ្ធផលនានាវត្តរុក្ខ្ត សិលារាម ហៅវត្តតាកាត - បុរសម្នាក់បាន ធ្វើអត្តឃាតដោយចងកមិនដឹងមូលហេតុ - លោក ស៊ុន ចាន់ថុល អមដំណើរសម្តេច សាយ ឈុំ ធ្វើដំណើរតាមរថភ្លើង ពីភ្នំពេញទៅព្រះសីហនុ - លោកស្រីអធិការការពារទិសដៅចំណាយយោធា
Comments Off

បែកក្បាល​ធ្លាយ​ខួរ ស្លាប់​យ៉ាង​អាណោធអាធ័ម​បំផុត ដោយ​រថយន្ត​បុក​កិន​ពីក្រោយ​

​បន្ទាយមានជ័យ​៖ នៅវេលា​ម៉ោង​១០:៣០​នាទី​ព្រឹក ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គួរ​រន្ធត់​មួយ បាន​កើតឡើង​ដោយ ម្តាយ​និង​កូនប្រុស ត្រូវ​រថយន្ត​ដឹក​ដី​កៀរ​ម៉ូតូ ដួល​បោក​ក្បាល​ចេញ​ខួរ​ស្លាប់ ទាំង​ម្តាយ​ទាំង​កូន​ប្រុស​យ៉ាង​អាណោធអាធ័ម និង​កក់ស្ទះ​ចរាច​រណ៍ នៅ​លើ​កំណត់​ផ្លូវជាតិ​លេខ​៥ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ មុខ​ធនាគារ​អេស៊ីលីដា ។​

​ប្រភព​បាន​បង្ហើប​ថា ករណី​នេះ​គឺ​គេ​ឃើញ​ម៉ូតូ​រងគ្រោះ​ម៉ាក់ Viva ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1F-0679 បង្រុង​បត់​ចូល​ផ្លូវ​ខាងក្រោយ​អេស៊ីលីដា តែ​មិន​ទាន់​នឹង​បាន​ឆ្លង​ផង ត្រូវ​បាន​រថយន្ត​ដឹក​ដី បើក​ស្រប​ទិស​គ្នា កៀរ​ម៉ូតូ​រងគ្រោះ​ដួល​បោក​ក្បាល​ចេញ​ខួរ​អូស ប្រមាណ​ជា​៣​ម៉ែត្រ​ស្លាប់ ទាំង​ម្តាយ​និង កូនប្រុស​តែម្តង​។ ភ្លាម​នោះ​រថយន្ត​ដឹក​ដី បន្ថែម​ល្បឿន​រត់គេច តែ​មាន​ម៉ូតូ​ដេញតាម​ពីក្រោយ​ផងដែរ​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ចរាច​រណ៍ ចុះ​អន្តរាគមន៍ និង​វាស់វែង​នៅ​ចំណុច​កើតហេតុ និង​ស្រាវជ្រាវ​រក​បងប្អូន សព​រងគ្រោះ​ខាងលើ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​។​ចំណែក​ជនបង្ក​ត្រូវ​បាន សមត្ថកិច្ច​ឃាត់​មានឈ្មោះ ខេន សុភឿត ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ជាមួយនឹង​រថយន្ត​បង្កហេតុ​ផងដែរ ៕

 

2016_01_04t1 (5) 2016_01_04t1 (6)

Filed in: ចរាចរណ៍

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 6722 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.