ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ «​អគារ​មណ្ឌល​ផ្តល់​សេវា​ផ្នែក​វះកាត់​» នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​អោយ លោក Pierre Tami (​សែន សិលា​) ចូលជួប​សម្ដែង​ការគួរសម​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល និង​បិទ​វគ្គ​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន នៅ​សាកលវិទ្យាល័យ​ការពារជាតិ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​គិរី​សួគ៌ របស់​ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មី​ល​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​ក្រសួង​ធនធានទឹក និង​ឧតុនិយម​

​កាត់​សោ​ទ្វារ​គុក​រត់គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ហើយ ជនដៃដល់​ដែល​កាប់សម្លាប់​ក្មេងប្រុស​៣​នាក់​នោះ​

​កាត់​សោ​ទ្វារ​គុក​រត់គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ហើយ ជនដៃដល់​ដែល​កាប់សម្លាប់​ក្មេងប្រុស​៣​នាក់​នោះ​

​ខេត្តសៀមរាប​៖ ជនសង្ស័យ បាន​លួច​កាត់​សោ​ទ្វារ​នៃ​មន្ទីរ​ឃុំឃាំង ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នៅ​វេលា​ទៀបភ្លឺ ថ្ងៃទី​៤ ខែ​មករា​ឆ្នាំ​២០១៦​នេះ រត់គេចខ្លួន​បាត់​ហើយ​។​ជនដៃដល់​រូប​នោះ​មាន ឈ្មោះ ឈ​ន់ ឆេន អាយុ​១៨​ឆ្នាំ ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួន នៅ​យប់​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០១៦ ក្រោយ​កាប់សម្លាប់ ក្មេងប្រុស​៣​នាក់ ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង នៅ​ស្រុក​អង្គរ​ជុំ​។​

​ស្នងការ​នគរបាល​ខេត្តសៀមរាប លោក​ឧត្តមសេនីយ៌ ស​ត ណា​ឌី បាន​ប្រាប់ថា រហូតមកដល់​ពេលនេះ «០៩​និង​៣២​នាទី​» កម្លាំង​របស់លោក មិន​ទាន់​តាម​ចាប់​ជនសង្ស័យ​រូបនេះ យក​មក​វិញ​នៅ​ឡើយ​ទេ «​រត់​បាត់​ហើយ មិន​ទាន់​ចាប់បាន​ទេ​» ។ សូមបញ្ជាក់​: ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ថ្លែងថា ជនដៃដល់​ដែល​កាប់សម្លាប់ ក្មេងប្រុស​៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល​របស់​លោក ចាប់ខ្លួនបាន នៅ​យប់​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០១៦​។​

​ក្មេងប្រុស​មិន​ទាន់​គ្រប់​អាយុ​ចំនួន​៣​នាក់ ត្រូវបាន​ជនដៃដល់​រូបនេះ កាប់សម្លាប់​យ៉ាង​សាហាវឃោឃៅ ដើម្បី​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក C125 ពណ៌​ខ្មៅ ស៊េរី​២០១១ ពាក់​ស្លាក លេខ​ប៉ៃលិន 1A-6878 នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៦​នេះ ស្ថិតក្នុង​ភូមិ​គោក​ដូង ឃុំ​គោក​ដូង ស្រុក​អង្គរជុំ​។​

​ជនរងគ្រោះ​ទាំង​៣​នាក់​រួមមាន​៖ ទី​១-​ឈ្មោះ អ៊ាំង សូ​យ ភេទ​ប្រុស អាយុ​៨​ឆ្នាំ ភូមិ​គោក​ដូង​ថ្មឹ ឃុំ​គោក​ដូង ស្រុក​អង្គរជុំ​, ទី​២-​ឈ្មោះ មាឌ យ៉ា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ភូមិ​គោក​ត្របែក ឃុំ​គោក​ដូង និង​ ​និង​ទី​៣-​ឈ្មោះ មិច ក្អាត់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ភូមិ​គោក​ត្របែក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ៕

 

2016_01_04t1 (10)

Filed in: សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2024 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.