ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ជំនន់ទឹកភ្លៀង នៅទូទាំងប្រទេស ធូរស្រាល ស្ទើរទាំងស្រុង - អណ្តូងទឹកស្អាត ចំនួន១០ ត្រូវបាន ប្រគល់ជូន ពលរដ្ឋជិត៣០០គ្រួសារ នៅស្រុកវាលវែង - លោកឧកញ៉ា ទៀ វិចិត្រ ក្រុមការងារ ចុះជួយខេត្តកោះកុង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ តំបន់អារ៉ែង ស្រុកថ្មបាំង - គ្រូថ្នាំខ្មែរ បែកគំនិតជួញដូរ គ្រឿងញៀនបន្ថែម - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - ពិធីសម្ភោធឆ្លង សមិទ្ធផលនានាវត្តរុក្ខ្ត សិលារាម ហៅវត្តតាកាត - បុរសម្នាក់បាន ធ្វើអត្តឃាតដោយចងកមិនដឹងមូលហេតុ - លោក ស៊ុន ចាន់ថុល អមដំណើរសម្តេច សាយ ឈុំ ធ្វើដំណើរតាមរថភ្លើង ពីភ្នំពេញទៅព្រះសីហនុ - លោកស្រីអធិការការពារទិសដៅចំណាយយោធា
Comments Off

​របួស​ធ្ងន់​ស្រាល ០៤​នាក់ រថយន្តក្រុង​បើកបរ​ក្នុង​ល្បឿន​លឿន ទៅបុក​គោយន្ត​ពីក្រោយ ពេញទំហឹង​

ខេត្ត​កំពង់ចាម​៖ កាលពី​វេលា​ម៉ោង ០៣​ៈ​៣០ នាទី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៦​នេះ នៅលើ​កំណាត់​ផ្លូវ​លេខ​៧១ ចំនុច​ភូមិ​២២ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ។​មាន​រថយន្តក្រុង​ពណ៌​លឿង​ទុំ របស់​ក្រុមហ៊ុន​អង្គរ​អ៊ិច​ស្ព្រេ​ស ពាក់​ផ្លាកលេខ ៣A ៨៩១៥ ភ្នំពេញ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ និង​អាស័យដ្ឋាន បើកបរ​ពី​ខេត្ត​សៀមរាប​ទៅ​រាជធានី​ភ្នំពេញ បាន​បើក​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ រហូត​ទៅ​បុក​ពីក្រោយ គោយន្ត​ម៉ាក​«​ថា​លេថង​» ពណ៌​ក្រហម បើកបរ​ដោយ​ឈ្មោះ លន់ ភេទ​ប្រុស អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈូក ឃុំ​តា​ប្រុក ស្រុក​ចំការលើ រួម​ដំណើរ​ជាមួយ ២​នាក់​-
​ទី​១-​ឈ្មោះ ឈាវ ថា​ត ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​
​ទី​២-​ឈ្មោះ ឈាវ តឿ ភេទ​ប្រុស អាយុ ២១​ឆ្នាំ​
​អ្នក​ទាំង​២ មាន​ទីលំនៅ​ភូមិ​រំចេក ឃុំ​តា​ប្រុក ស្រុក​ចំការលើ បណ្តាលអោយ​របួស​មនុស្ស ៤​នាក់ របួសធ្ងន់​ម្នាក់​ឈ្មោះ លន់​។​

​ករណីនេះ រថយន្តក្រុង​ដឹក​អ្នកដំណើរ​រួមមាន​ចំនួន ៣៩​នាក់ ជនបរទេស ១៨​នាក់​(​ស្រី ០៩) ជនជាតិខ្មែរ ២១​នាក់​(​ស្រី ០២)​មិន​មាន​រងរបួស​ទេ​។​រថយន្តក្រុង និង​ថា​លេថង ត្រូវបាន​យក​មក​រក្សាទុក​នៅ អធិការដ្ឋាន​ស្រុក​ចំការលើ រីឯ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ ជន​បង្ក​មក​ផ្តន្ទាទោស​តាមច្បាប់ ៕

 

2016_01_04t1 (7) 2016_01_04t1 (8) 2016_01_04t1 (9)

Filed in: ចរាចរណ៍

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 8871 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.