ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ជំនន់ទឹកភ្លៀង នៅទូទាំងប្រទេស ធូរស្រាល ស្ទើរទាំងស្រុង - អណ្តូងទឹកស្អាត ចំនួន១០ ត្រូវបាន ប្រគល់ជូន ពលរដ្ឋជិត៣០០គ្រួសារ នៅស្រុកវាលវែង - លោកឧកញ៉ា ទៀ វិចិត្រ ក្រុមការងារ ចុះជួយខេត្តកោះកុង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ តំបន់អារ៉ែង ស្រុកថ្មបាំង - គ្រូថ្នាំខ្មែរ បែកគំនិតជួញដូរ គ្រឿងញៀនបន្ថែម - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - ពិធីសម្ភោធឆ្លង សមិទ្ធផលនានាវត្តរុក្ខ្ត សិលារាម ហៅវត្តតាកាត - បុរសម្នាក់បាន ធ្វើអត្តឃាតដោយចងកមិនដឹងមូលហេតុ - លោក ស៊ុន ចាន់ថុល អមដំណើរសម្តេច សាយ ឈុំ ធ្វើដំណើរតាមរថភ្លើង ពីភ្នំពេញទៅព្រះសីហនុ - លោកស្រីអធិការការពារទិសដៅចំណាយយោធា
Comments Off

វាសនា​ចោរឆក់​កាបូប ២​នាក់ ត្រូវ​ប្រជាពលរដ្ឋ​វាយ បែក​មុខ​បែក​មាត់ ដោយ​ឆក់​បាន ពិបាក​និង​រត់​

​ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​២១​និង​០០​នាទី​យប់ ថ្ងៃទី​០៥​ខែ​មករា​ឆ្នាំ​២០១៦ នេះ​នៅ​ចំណុច​មុខ​សាលា​មេ​តេ​យ្យ ទួលគោក ផ្លូវ​២៨៩ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក​។​បុរស​ជា​ជនសង្ស័យ​មាន​គ្នា​០៤​នាក់ ជិះ​ម៉ូតូ​០២​គ្រឿង​ ទើប​ចេញពី​ផ្ទះ​នៅ​ផ្លូវ​៥១៤ ក្បែរ​អង់​តែ​ន​ទួលគោក ដោយ​ជិះ​មកដល់ ស្តុប​រតនៈ​ស្រី​ម៉ៅ ស្រាប់តែ​ឃើញ​ជន រងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់​ឯង​ស្ពាយ​កាបូប ពួកគេ​ក៏​ជិះ​ទៅ​ក្បែរ​រួច​ធ្វើ​សកម្មភាព​កាបូប​តែម្តង​។​

​ក្រោយ​ពី​ឆក់​កាបូប​បាន​សម្រេច​ហើយ​ពួកគេ​ក៏​នាំគ្នា​ជិះ​បំរុង​និង​គេចខ្លួន តែ​សំណាង​មិន​ល្អ​ដោយ​ជន រងគ្រោះ និង អ្នកធ្វើ​ដំណើរ​ឃើញ​ហេតុការណ៍​នាំគ្នា​ដេញតាម ធ្វើឲ្យ​ជនសង្ស័យ​ពីរ​នាក់ ក្នុងចំនោម​បក្សពួក បួន​នាក់ ដួល​ម៉ូតូ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​នាំគ្នា​វាយ​តែម្តង​។​

​ទី​១-​ម៉េង សុខ​កុសល អាយុ​២៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៧២​ផ្លូវ​៥១៤ ក្រុម​៥២ ភូមិ​១៣ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក​។​ទី​២- ទាវ បញ្ញា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​៥៩៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​ជនរងគ្រោះ​មិន​បាន​មក​ដាក់​ពាក្យបណ្តឹង​ឡើយ ។​ចាប់​យក​វត្ថុតាង​ដែល​ជា​សម្ភារៈ​របស់​ជន​រងគ្រោះ ៖
១-​កង់ដៃ ពណ៍​ទង់ដែង ចំនួន​០២
២-​ម៉ូតូ របស់​ជនសង្ស័យ ម៉ាក សង់​សេ​១២៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​1BM
5728​ភ្នំពេញ ។​ចំណែក​បក្សពួក​វាពីរ​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​៕

 

2016_01_06k (1) 2016_01_06k (2)

Filed in: សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2019 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.