ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ជំនន់ទឹកភ្លៀង នៅទូទាំងប្រទេស ធូរស្រាល ស្ទើរទាំងស្រុង - អណ្តូងទឹកស្អាត ចំនួន១០ ត្រូវបាន ប្រគល់ជូន ពលរដ្ឋជិត៣០០គ្រួសារ នៅស្រុកវាលវែង - លោកឧកញ៉ា ទៀ វិចិត្រ ក្រុមការងារ ចុះជួយខេត្តកោះកុង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ តំបន់អារ៉ែង ស្រុកថ្មបាំង - គ្រូថ្នាំខ្មែរ បែកគំនិតជួញដូរ គ្រឿងញៀនបន្ថែម - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - ពិធីសម្ភោធឆ្លង សមិទ្ធផលនានាវត្តរុក្ខ្ត សិលារាម ហៅវត្តតាកាត - បុរសម្នាក់បាន ធ្វើអត្តឃាតដោយចងកមិនដឹងមូលហេតុ - លោក ស៊ុន ចាន់ថុល អមដំណើរសម្តេច សាយ ឈុំ ធ្វើដំណើរតាមរថភ្លើង ពីភ្នំពេញទៅព្រះសីហនុ - លោកស្រីអធិការការពារទិសដៅចំណាយយោធា
Comments Off

​លង់ទឹក​ស្លាប់​១​យប់ ព្រឹក​ឡើង​ទើប​រកឃើញ​សព​

​ខេត្ត​កណ្តាល ៖ បុរស​ម្នាក់​បន្ទាប់ពី​ផឹកស្រា​ស្រវឹង យ៉ាង​ជោកជាំ បាន​ចុះ​ទៅ​ងូតទឹក ក្នុង​រណ្តៅ​ដី នៅ​ខាងក្រោយ​ផ្ទះ បណ្តាល​ឲ្យ​លង់​ស្លាប់ កាលពី​វេលា​ម៉ោង ៨​យប់ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ ២០១៦ នៅ​ចំណុច​ភូមិ​ត្រពាំង​ជ្រៃ ឃុំ ឈើ​ខ្មៅ ស្រុក​កោះធំ ខេត្ត​កណ្តាល ។ ជនរងគ្រោះ​ឈ្មោះ ហេ ធី ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ មុខរបរ​កម្មក​រលី​សែង មាន​ទីលំនៅ​ភូមិ​.​ឃុំ កើតហេតុ​ខាងលើ ។​

​ប្រភព​បានឲ្យដឹងថា នៅវេលា​ម៉ោង​១៧:០០​នាទី ថ្ងៃ​ខែ​ដដែល ជនរងគ្រោះ​បាន​ត្រឡប់​មក​លី​បាវ​ជី នៅ​ភូមិ​ព្រែក​ស៊ឹង ឃុំ​សំពៅ​ពូន រួច​ក៍​ទិញ​ស្រាស​ចំនួន​កន្លះ​លីត្រ​យកមក​ផឹក ហើយ​បន្ត​ផឹក​កាហ្វេ​ទៀត ។ លុះ​ម៉ោង​១៩:៣០​នាទី ជនរងគ្រោះ​បាន​ត្រឡប់មកផ្ទះ​វិញ ពេល​មកដល់​ផ្ទះ ជនរងគ្រោះ​មាន​ភាពស្រវឹង ស្រា​យ៉ាងខ្លាំង ក៍​ចុះ​ងូតទឹក​នៅ​ក្នុង​រណ្ដៅ​ដី នៅជាប់​ខាងក្រោយ​ផ្ទះ ប្រពន្ធ​ឃើញ​សភាព​មិន​ស្រួល ដោយ​វាន់​ជាប់​ត្រគាត ក៍​ទៅ​ជួយ​ទាញ​ដៃ​ឡើង តែ​ទាញ​មិន​រួច ជនរងគ្រោះ​បាន​លិច​ចូលក្នុង​ទឹក​បាត់​តែម្ដង ហើយ​បងប្អូន​នឹង​អ្នកជិតខាង បាន​ជួយ​រក​ដែរ​តែ​រក​ពុំ​ឃើញ ។​លុះ​ព្រឹក​ថ្ងៃទី​០៦.០១.២០១៦ ម៉ោង​៧.២០​នាទី ទើប​ក្រុមគ្រួសារ​រកឃើញ សព​និង​បាន​ស្រង់​សព​មក​ផ្ទះ រួច​រាយការណ៍​ជូន​សមត្ថកិច្ច ។​

​ក្រោយ​ធ្វើការ​ពិនិត្យ​សព​ជនរងគ្រោះ សមត្ថកិច្ច​បញ្ជាក់ថា ជនរងគ្រោះ ពុំ​មាន​ស្លាកស្នាម​អ្វី​គួរឲ្យកត់សំគាល់ ពាក់ព័ន្ធ​នឹង​ករណី ឃាតកម្ម​ទ្បើយ គឺ​ពិតជា​លង់ទឹក​ស្លាប់​ប្រាកដ​មែន ។​ក្រោយ​ការពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណីយ៍ ៕

 

2016_01_07k (1)

Filed in: សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 6582 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.