ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ជំនន់ទឹកភ្លៀង នៅទូទាំងប្រទេស ធូរស្រាល ស្ទើរទាំងស្រុង - អណ្តូងទឹកស្អាត ចំនួន១០ ត្រូវបាន ប្រគល់ជូន ពលរដ្ឋជិត៣០០គ្រួសារ នៅស្រុកវាលវែង - លោកឧកញ៉ា ទៀ វិចិត្រ ក្រុមការងារ ចុះជួយខេត្តកោះកុង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ តំបន់អារ៉ែង ស្រុកថ្មបាំង - គ្រូថ្នាំខ្មែរ បែកគំនិតជួញដូរ គ្រឿងញៀនបន្ថែម - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - ពិធីសម្ភោធឆ្លង សមិទ្ធផលនានាវត្តរុក្ខ្ត សិលារាម ហៅវត្តតាកាត - បុរសម្នាក់បាន ធ្វើអត្តឃាតដោយចងកមិនដឹងមូលហេតុ - លោក ស៊ុន ចាន់ថុល អមដំណើរសម្តេច សាយ ឈុំ ធ្វើដំណើរតាមរថភ្លើង ពីភ្នំពេញទៅព្រះសីហនុ - លោកស្រីអធិការការពារទិសដៅចំណាយយោធា
Comments Off

​របួស​ភ្ញៀវទេសចរ​បរទេស​៥​នាក់​ដោយ​ក្រឡាប់​រថយន្តក្រុង ដឹក​អ្នកដំណើរ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​

ខេត្ត​កំពង់ធំ​៖ កាលពី​ម៉ោង ៤:៥៧​នាទី​ទៀបភ្លឺ ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៦​នេះ​នៅ ចំណុច​ភូមិ​ត្រពាំងវែង សង្កាត់​ស្រ​យ៉ូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​។​មាន​សេចក្តីរាយការណ៍ ពី​សមត្ថកិច្ច​នគរបាល ខេត្ត​កំពង់ធំ បានឲ្យដឹងថា មាន​ករណី​គ្រោះថ្នាក់ ចរាចរណ៍​មួយ បាន​កើតឡើង​ដោយ រថយន្តក្រុង​ដឹក​ភ្ញៀវទេសចរ មួយគ្រឿង បាន​បើក​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងាជើង ។​

​សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា ហេតុការណ៍​គ្រោះថ្នាក់​នោះ មិន​បណ្តាលឲ្យ​មាន​អ្នក​ស្លាប់​ទេ តែ​បាន​បណ្តាល​ឲ្យ រងរបួស​ធ្ងន់​ភ្ញៀវទេសចរ ជនជាតិ​ហូ​ឡង់​ម្នាក់ និង​របួសស្រាល​ជនបរទេស ៤​នាក់​ផ្សេង​ទៀត ព្រមទាំង​ជនជាតិខ្មែរ​ម្នាក់​ផង​ដែរ​។ ចំណែក​អ្នកបើកបរ​បន្ទាប់​ពី កើតហេតុ​ភ្លាមៗ ក៏​រត់គេចខ្លួន​បាត់ស្រមោល​។​សមត្ថកិច្ច​បញ្ជាក់បន្ថែម​ថា មូល​ហេតុការណ៍​បង្កឲ្យមាន​គ្រោះថ្នាក់ ចរាចរណ៍​នេះ​ដោយសារ​អ្នកបើកបរ​ធ្វេសប្រហែស និង​ខ្វះ​ការ ប្រុងប្រយ័ត្ន ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​៕

 

2016_01_09k (4) 2016_01_09k (1)

Filed in: ចរាចរណ៍

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2019 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.