ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ជំនន់ទឹកភ្លៀង នៅទូទាំងប្រទេស ធូរស្រាល ស្ទើរទាំងស្រុង - អណ្តូងទឹកស្អាត ចំនួន១០ ត្រូវបាន ប្រគល់ជូន ពលរដ្ឋជិត៣០០គ្រួសារ នៅស្រុកវាលវែង - លោកឧកញ៉ា ទៀ វិចិត្រ ក្រុមការងារ ចុះជួយខេត្តកោះកុង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ តំបន់អារ៉ែង ស្រុកថ្មបាំង - គ្រូថ្នាំខ្មែរ បែកគំនិតជួញដូរ គ្រឿងញៀនបន្ថែម - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - ពិធីសម្ភោធឆ្លង សមិទ្ធផលនានាវត្តរុក្ខ្ត សិលារាម ហៅវត្តតាកាត - បុរសម្នាក់បាន ធ្វើអត្តឃាតដោយចងកមិនដឹងមូលហេតុ - លោក ស៊ុន ចាន់ថុល អមដំណើរសម្តេច សាយ ឈុំ ធ្វើដំណើរតាមរថភ្លើង ពីភ្នំពេញទៅព្រះសីហនុ - លោកស្រីអធិការការពារទិសដៅចំណាយយោធា
Comments Off

​របួសធ្ងន់​ម្នាក់ ស្រាល​២​នាក់ ដោយ​ម៉ូតូ​រឺ​ម៉ក​បុក​ស្មា​ស់រី​វ៉ូ​

ខេត្ត​កំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់ និង ២​នាក់​ទៀត​បាន​រងរបួស​ស្រាល នៅក្នុង​ឧប្បតិ្តហេតុ​គ្រោះថ្នាក់ ចរាចរណ៍​មួយ​ដែល​បង្ករ​ឡើង​ដោយ​ម៉ូតូ​រឺ​ម៉ក និង​ម៉ូតូ​ស្មាស់​បុក​គ្នា ពេញ​មួយ​ទំហឹង ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ជិត​៥​ល្ងាច ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០១៦ នៅ​ចំណុច​វាលស្រែ​១០០ ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​

​សមត្ថកិច្ច​នគរបាល​ចរាច​រណ៍ ក្រុង​កំពង់ឆ្នាំង បានអោយដឹងថា យុវជន​ដែល​រងរបួស​ម្នាក់​១.​ឈ្មោះ​សាយ ពៅ អាយុ​២៤​ឆ្នាំ រស់នៅ​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ។ ២.​ឈ្មោះ ឈី​ត អាយុ​២៥​ឆ្នាំ រង​បួស​ធ្ងន់​សន្លប់ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ដោយ​ម្នាក់ ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា នៅ​មុនពេល​កើតហេតុ​យុវជន​៣​នាក់ ជិះ​ម៉ូតូ​ហ្ស៊ុ​យ​ស៊ុយ​គី​ស្មាស់ ពណ៌​ក្រហម អត់​ស្លាក​លេខ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង នៅ​ពេល​មកដល់​ចំណុចកើតហេតុ ម៉ូតូ​រឺ​ម៉ក​មួយគ្រឿង ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​ផ្ទុយគ្នា រួច​បត់​ឆ្វេង​មុខ​ម៉ូតូ​បណ្តាលអោយ​ម៉ូតូ​ស្មាស់ ដែល​កំពុង​បើក​យ៉ាង​លឿន​ជ្រុល បុក​កន្ទុយ​រឺ​ម៉ក​ប៉ើង​ខ្ទាត​ទៅ​ម្ខាង បណ្តាលអោយ​ជនរងគ្រោះ​ទាំង​បី​នាក់ ខ្ទាត​ចេញពី​ម៉ូតូ ដួល​បោក​ទៅ​នឹង​ផ្លូវ រងរបួស​ធ្ងន់​និ​ស្រាល​តែម្តង ក្រោយពេល​កើតហេតុ​ម៉ូតូ​រឺ​ម៉ក បាន​បើក​គេចខ្លួន ដោយ​អ្នករងរបួស​ត្រូវបាន ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ឆ្នាំង ។​

​ចំពោះ​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក នៅ​អធិការនគរបាល​ក្រុង​កំពង់ឆ្នាំង ដើម្បី​ស្រាវជ្រាវ​រក​ម៉ូតូ​រឺ​ម៉ក សម្រាប់​ធ្វើ​ដោះស្រាយ​តាម​នីតិវិធី ៕

 

2016_01_09k (2) 2016_01_09k (3)

Filed in: ចរាចរណ៍

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2019 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.