ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ជំនន់ទឹកភ្លៀង នៅទូទាំងប្រទេស ធូរស្រាល ស្ទើរទាំងស្រុង - អណ្តូងទឹកស្អាត ចំនួន១០ ត្រូវបាន ប្រគល់ជូន ពលរដ្ឋជិត៣០០គ្រួសារ នៅស្រុកវាលវែង - លោកឧកញ៉ា ទៀ វិចិត្រ ក្រុមការងារ ចុះជួយខេត្តកោះកុង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ តំបន់អារ៉ែង ស្រុកថ្មបាំង - គ្រូថ្នាំខ្មែរ បែកគំនិតជួញដូរ គ្រឿងញៀនបន្ថែម - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - ពិធីសម្ភោធឆ្លង សមិទ្ធផលនានាវត្តរុក្ខ្ត សិលារាម ហៅវត្តតាកាត - បុរសម្នាក់បាន ធ្វើអត្តឃាតដោយចងកមិនដឹងមូលហេតុ - លោក ស៊ុន ចាន់ថុល អមដំណើរសម្តេច សាយ ឈុំ ធ្វើដំណើរតាមរថភ្លើង ពីភ្នំពេញទៅព្រះសីហនុ - លោកស្រីអធិការការពារទិសដៅចំណាយយោធា
Comments Off

ក្លឹប​អ្នក​កាសែត​ឯករាជ្យ​បើក​កិច្ច​ប្រជុំ​ដើម្បី​បង្កើត​គណៈ​កម្មាធិការ​ក្នុង​ក្លឹប​អ្នក​កាសែត​ឯករាជ្យ​និង​ដើម្បី​ពង្រឹង​ការងារ​ក្នុង​ក្លឹប​អោយ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​សំរាប់​ឆ្នំា​ថ្មី​២០១៦​

ភ្នំពេញ​ ៖ ក្លឹប​អ្នកកាសែត​ឯករាជ្យ​គ្រោង​នឹង​ធ្វើ​សន្និបាត​បូកសរុប​ការងារ​ ប្រចាំឆ្នាំ​របស់​ខ្លួន​នា​ត្រីមាស​ទី ១ ឆ្នាំ​២០១៦ ដើម្បី ជម្រុញ​ឱ្យ​អង្គភាព​មួយ​នេះ​មាន​ដំណើរការ​របស់​ខ្លួន​មាន​ការអភិវឌ្ឍន៍​ដែល​ ផ្តើមចេញ​ពី​សមាជិក​ជា​ចាងហ្វាង​សារព័ត៌មាន​ជា សមាជិក ។​

​លោក ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​បូក​ សរុប​ការងារ​ប្រចាំឆ្នាំ​២០ ១៥ បានឱ្យដឹងថា ក្លឹប​អ្នកកាសែត​ឯករាជ្យ​មាន​សមាជិក​ជា​អង្គភាព​សារព័ត៌មាន​ចំនួន ២៨​អង្គភាព និង​មាន​សមាជិក​បម្រុង ប្រមាណ ៣០​អង្គភាព​ទៀត ដែល​បាន​ដាក់​ពាក្យ​សុំចូល​ជា​សមាជិក​ហើយ​ការបញ្ចូល​សមាជិក​ថ្មី​នេះ នឹង​ត្រូវ​ធ្វើឡើង​នៅក្នុង អង្គសន្និបាត​នាពេល​ខាងមុខ​នេះ ។ ការទទួលយក​សមាជិក​ថ្មី​នេះ គឺ​ធ្វើឡើង​ដោយ​ការស្ម័គ្រចិត្ត​ពុំ​មាន​ការអូសទាញ ឬ​បង្ខិត បង្ខំ​មិន​ប្រើប្រាស់​ប្រជាភិថុតិ​តាមរយៈ​ប្រាក់កាស​ឡើយ ។​

​លោក ហ៊ុន សុខា បាន​បន្ត​ប្រសាសន៍​ឱ្យដឹងទៀតថា ដោយ​មាន​ការចាំបាច់​ក្នុង​កិច្ចដំណើរការ​របស់​ក្លឹប​ក្រុមប្រឹក្សាភិ បាល​បាន​ប្រជុំ​សម្រេច​បង្កើត​ឱ្យមាន​គណៈ​កម្ម​ធិ​ការចំនួន ៤​ដើម្បីឱ្យ​សមាជិក​នីមួយ​សកម្ម​ក្នុង​កិច្ចការងារ ។ គណៈកម្មាធិការ ទាំង ៤ នោះ​រួមមាន​ ៖ គណៈកម្មាធិការ​ទំនាក់ទំនង​អន្តរជាតិ មាន​សមាសភាព ៤​រូប មាន​ប្រធាន​មួយរូប អនុប្រធាន ១​រូប និង​សមាជិក​ពីររូប ។ គណៈកម្មាធិការ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មាន​ពីរ​រូប ប្រធាន ១​រូប អនុប្រធាន ១​រូប ។ ទី​៣-​គណៈកម្មាធិការ​វិន័យ និង​បណ្តុះបណ្តាល​មាន​សមាសភាព ៤​រូប ប្រធាន​មួយ​រូប អនុប្រធាន​មួយ​រូប និង​សមាជិក​ចំនួន ពីររូប ។ ទី​៤-​គណៈកម្មាធិការ​រដ្ឋបាល និង​នីតិកម្ម​មាន សមាសភាព ៤​រូប ប្រធាន​មួយ​រូប អនុប្រធាន​មួយ​រូប និង​សមាជិក​ចំនួន ពីររូប ។​

​លោក ហ៊ុន សុខា បាន​បន្ត​ឱ្យដឹងទៀតថា ក្លឹប​អ្នកកាសែត​ឯករាជ្យ​នៅ​ខ្វះ​គណកម្មការ​ព័ត៌មាន​មួយទៀត ដែល​ក្រុម ប្រឹក្សា​ភិបាល​កំពុងតែ​ធ្វើ​ការពិចារ​ណា​ទៅ​លើ​សមាសភាព​ដឹកនាំ ព្រោះ​គណកម្មាការ​នេះ មាន​សារសំខាន់ ក្នុង​កិច្ចការងារ របស់ ក្លឹប​អ្នកកាសែត​ឯករាជ្យ​ទាំងមូល ។ ព័ត៌មាន​នេះ​យើង​ត្រូវ​ដឹង ត្រូវយក​ឱ្យបាន​រហ័ស​មាន​ការពិត​ហើយ​ត្រូវការ​ផ្សព្វ ផ្សាយ​ផងដែរ ។ ទៅ​ថ្ងៃមុខ​ដ៏​ឆាប់ៗ​នេះ ក្លឹប​អ្នកកាសែត​ឯករាជ្យ​នឹង​ពង្រីក​ឧត្តមភាព ពង្រីក​នូវ​ការផ្សព្វផ្សាយ​របស់ខ្លួន​តាម រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ​ទាំង​អស់ ៕​

 

cijmeeting-(2) cijmeeting-(3) cijmeeting-(1)

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 8728 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.