ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ជំនន់ទឹកភ្លៀង នៅទូទាំងប្រទេស ធូរស្រាល ស្ទើរទាំងស្រុង - អណ្តូងទឹកស្អាត ចំនួន១០ ត្រូវបាន ប្រគល់ជូន ពលរដ្ឋជិត៣០០គ្រួសារ នៅស្រុកវាលវែង - លោកឧកញ៉ា ទៀ វិចិត្រ ក្រុមការងារ ចុះជួយខេត្តកោះកុង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ តំបន់អារ៉ែង ស្រុកថ្មបាំង - គ្រូថ្នាំខ្មែរ បែកគំនិតជួញដូរ គ្រឿងញៀនបន្ថែម - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - ពិធីសម្ភោធឆ្លង សមិទ្ធផលនានាវត្តរុក្ខ្ត សិលារាម ហៅវត្តតាកាត - បុរសម្នាក់បាន ធ្វើអត្តឃាតដោយចងកមិនដឹងមូលហេតុ - លោក ស៊ុន ចាន់ថុល អមដំណើរសម្តេច សាយ ឈុំ ធ្វើដំណើរតាមរថភ្លើង ពីភ្នំពេញទៅព្រះសីហនុ - លោកស្រីអធិការការពារទិសដៅចំណាយយោធា
Comments Off

ស្លាប់​ម្នាក់​និង​រងរបួស​ធ្ងន់​ម្នាក់ ដោយសារ​បាក់​មាត់​រណ្តៅ​រ៉ែ​មាស​

ខេត្ត​មណ្ឌល​គី​រី​៖ បាក់​មាត់​រណ្តៅ​រ៉ែ​មាស​មួយកន្លែង បណ្តាល​មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​របួសធ្ងន់​។​ហេតុការណ៍​នេះ​កើតឡើង នៅវេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក ថ្ងៃទី​២៧​ខែ​មករា​ឆ្នាំ​២០១៦​នេះ  ស្ថិតក្នុង​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។​

​តាម​ប្រភព​ពី​លោក​អធិការ​ស្រុក​កែវ​សីមា បានឲដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ ម្ចាស់​រណ្តៅ​រ៉ែ​មាស  មាន​ឈ្មោះ​ហេង​សម្បត្តិ  ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ  មាន​ស្រុកកំណើត​ក្នុង​ស្រុក​មេមត់ បានឲ​ជនរងគ្រោះ​ខាងលើ ចុះ​ទៅ​ក្នុង​រណ្តៅ​រ៉ែ​មាស  មិនដឹង​យ៉ាងម៉េច​ក៏​បណ្តាល​ឲ​រណ្តៅ​រ៉ែ​នោះ បាក់ស្រុត​តែម្តង បណ្តាល​ឲ​ស្លាប់​ម្នាក់ និង​រង​ធ្ងន់​ម្នាក់​។ ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត​មាន ឈ្មោះ​លឹម សាន្ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ  មាន​ស្រុក​នៅ​ភូមិ​មេមត់  ឃុំ​មេមត់ ស្រុក​មេមត់  ហើយ​អ្នករងរបួស ម្នាក់​ទៀត​មាន​ឈ្មោះ​អេន ណៃ ភេទ​ប្រុស​៣១​ឆ្នាំ  មាន​ស្រុកកំណើត​នៅ​ភូមិ​ត្បូង​ពេជ្រ  ឃុំ​ថ្ម​ពេជ្រ  ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

​ក្នុង​ហេតុការណ៍​នេះ​ដែល ខាង​ភាគី​ម្ចាស់​រ៉ែ​មាស​នឹង​ដោះស្រាយ​សំណង សម្រាប់​ជនរងគ្រោះ​ទាំងពីរ នៅពេល​ក្រោយ​។ បច្ចុប្បន្ននេះ អ្នករងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក ក្រុង​សែន​មនោ​រម្យ ដើម្បី​ជួយ​សង្គ្រោះបន្ទាន់​ចំណែក​សាកសព ត្រូវបាន​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

2016_01_28k2 (1) 2016_01_28k2 (2)

Filed in: សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 6586 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.