ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ជំនន់ទឹកភ្លៀង នៅទូទាំងប្រទេស ធូរស្រាល ស្ទើរទាំងស្រុង - អណ្តូងទឹកស្អាត ចំនួន១០ ត្រូវបាន ប្រគល់ជូន ពលរដ្ឋជិត៣០០គ្រួសារ នៅស្រុកវាលវែង - លោកឧកញ៉ា ទៀ វិចិត្រ ក្រុមការងារ ចុះជួយខេត្តកោះកុង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ តំបន់អារ៉ែង ស្រុកថ្មបាំង - គ្រូថ្នាំខ្មែរ បែកគំនិតជួញដូរ គ្រឿងញៀនបន្ថែម - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - ពិធីសម្ភោធឆ្លង សមិទ្ធផលនានាវត្តរុក្ខ្ត សិលារាម ហៅវត្តតាកាត - បុរសម្នាក់បាន ធ្វើអត្តឃាតដោយចងកមិនដឹងមូលហេតុ - លោក ស៊ុន ចាន់ថុល អមដំណើរសម្តេច សាយ ឈុំ ធ្វើដំណើរតាមរថភ្លើង ពីភ្នំពេញទៅព្រះសីហនុ - លោកស្រីអធិការការពារទិសដៅចំណាយយោធា
Comments Off

​លោក​គោ​ស៊ុំ​សាវ៉ឿត​សម្ពោធ​ដាក់​ឲ្យប្រើប្រាស់ ផ្លុវ​បេតុង​៣​ខ្សែ​មាន​ប្រវែង​2.713​ម៉ែត្រ​ជា​ផ្លូវការ​

ខេត្ត​បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ ២០១៦​នេះ លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ លោក ឡុង ពុ​ន អភិបាលស្រុក​មង្គល​បូរី សមិត្ថកិច្ច ប្រជាពលរដ្ឋ និង​សិស្សសាលា​ជាច្រើន​នាក់​ទៀត បាន​ចូលរួម​កាត់​ខ្សែបូ​សម្ពោធ ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​ចាក់​បេតុង ៣ ខ្សែ ដែល​មាន​ប្រវែង ២.៧១៣ ម៉ែត្រ ស្ថិតក្នុង​ភូមិ​ឬ​ស្សី​ក្រោក ឃុំ​ឬ​ស្សី​ក្រោក ក្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ​។​

​លោក ឡុង ពុ​ន បាន​ឡើង​អាន​របាយការណ៍​ការធ្វើ​ផ្លូវ​ចាក់​បេតុង​ទាំង ៣ ខ្សែ នោះ​ថា ស្រុក​មង្គល​បូរី​នេះ អស់​រយះពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ មិនបាន​ធ្វើ​អ្វី​ជា​ដុំកំភួន​នោះឡើយ ដោយ​មាន​ការយកចិត្ត​ទុក ដាក់​ពី​សំណាក់​រដ្ឋាភិបាល​ដែល​ដឹកនាំ ដោយ​សម្តេច​តេជោ​ហ៊ុនសែន ទើប​ស្រុក​មង្គល​បូរី​មាន​ការរីកចំរើន ឥតឈប់ឈរ​ដូចជា​សលា​រៀន ប្រឡាយទឹក និង​ផ្លូវ​ជាដើម​ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​២៧​នេះ​លោក​គោ​ស៊ុំ​សារឿ​ត បាន​ចូលរួម​សម្ពោធ​ផ្លូវ​ចាក់​បេតុង​៣​ខ្សែ ដែល​មាន​ប្រវែង​២.៧១៣​ម៉ែត្រ ជា​ថវិការ​របស់​ខេត្ត ព្រមទាំង​ផ្លូវ​ចាក់​បេតុង​១​ខ្សែ​ទៀត មាន​ប្រវែង​១.០៥០​ម៉ែត្រ និង​ផ្លូវ​បាក់​កៅស៊ូ​៣​ខ្សែ​មាន​ប្រវែង​២.០៣០​ម៉ែត្រ​ដែល​ជា ថវិការ​របស់​រដ្ឋាភិបាល​អនុវត្ត ដោយ​នាយកដ្ឋាន​វិស្វ័កម្ម នៃ​ក្រសួង​ការពារជាតិ​។​ក្នុងនោះ​លោក​គោ​ស៊ុំ​សារឿ​ត ក៏​បាន​មានប្រសាសន៍​ដែរ​ថា ផ្លូវ​ទាំង​៣​ខ្សែ​ដែល​កំពុង​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ ការ​នេះ​គឺជា​ចំណងដៃ​របស់​រាជ​រដ្ឋភិបាល ដែល​ខិតខំ​ធ្វើ​ផ្លូវ​ទាំង​៣​ខ្សែ ដែល​ចំណាយ​អស់​ទឹកប្រាក់​រាប់សែន​ដុល្លា សំ​រាប់ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅមក​ឲ្យបាន​ស្រួល​នេះ សបញ្ជាក់​ឲ្យឃើញ​ថា រាជរដ្ឋាភិបាល​នៅតែ​យកចិត្ត ទុកដាក់​ដល់​ប្រជាពលរដ្ឋ​ជា​រៀងរហូត មិន​ដែល​ភ្លេច​ម្តងណា​ឡើយ​។​

​លោក​គោ​ស៊ុំ​សារឿ​ត​ក៏ បានឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​មង្គលបូរី​នេះ ក្រោយពេល​បាន​ផ្លូវ​ស្រួល​ដើរ​ហើយ ត្រូវ​យកចិត្តទុកដាក់​ចេះ​ថែទាំ​ផ្លូវ​ទាំងអស់នេះ ឲ្យបាន​ល្អ​មិន​ត្រូវ​កាប់​បំផ្លាញ​ផ្លូវ​នេះ ដោយ​គ្មាន​កា​អនុញ្ញាត្តិ​ពី​សមិត្តកិច្ច​ដើម្បី​ទុក​ឲ្យ​ក្មេងជំនាន់ក្រោយ បាន​ដើរ​បន្ត​ទៀត​។ លោក​គោ​ស៊ុំ​សារឿ​ត​បាន​ ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រូ​ម ការ​ប្រើបាស់​ទឹក​ឲ្យ​ចេះ​សន្សំសំចៃ មិន​ត្រូវ​បូម​បឹង ប្រឡាយ ព្រេក ស្ទឹង​ដើម្បី​ចាប់​ត្រី លក់​ព្រោះ​វា​បាត់​ពូជ​ត្រី និង​ខ្វះ​ទឹក​ប្រើប្រាស់​ជាដើម​។ ប្រជាពលរដ្ឋ​ត្រូវ​ចេះ​គោរព​ច្បាប់​ចរាចរណ៍ ផ្លូវគោក​ថ្មី​ត្រូវ​ពាក់មួក​សុ​វត្តិភាព​ជាប្រចាំ ព្រោះ​វា​អាច​ការពារ​អាយុជីវិត​អ្នក​ពាក់បាន​ច្រើន​។​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចេះ​រាប់អាន​គ្នា អធ្យាស្រ័យ​គ្នា​មាន​ទំនាក់ទំនង​ល្អ​និង​គ្នា ត្រូវ​ចេះ​គោរព​ច្បាប់​ឲ្យមាន​ក្រម​សីលធម៌​ល្អ​ក្នុងការ​រស់ នៅ​ជាមួយគ្នា​ដើម្បី​ប្រទេសជាតិ​រុងរឿង​៕

 

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 8413 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.