ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ជំនន់ទឹកភ្លៀង នៅទូទាំងប្រទេស ធូរស្រាល ស្ទើរទាំងស្រុង - អណ្តូងទឹកស្អាត ចំនួន១០ ត្រូវបាន ប្រគល់ជូន ពលរដ្ឋជិត៣០០គ្រួសារ នៅស្រុកវាលវែង - លោកឧកញ៉ា ទៀ វិចិត្រ ក្រុមការងារ ចុះជួយខេត្តកោះកុង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ តំបន់អារ៉ែង ស្រុកថ្មបាំង - គ្រូថ្នាំខ្មែរ បែកគំនិតជួញដូរ គ្រឿងញៀនបន្ថែម - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - ពិធីសម្ភោធឆ្លង សមិទ្ធផលនានាវត្តរុក្ខ្ត សិលារាម ហៅវត្តតាកាត - បុរសម្នាក់បាន ធ្វើអត្តឃាតដោយចងកមិនដឹងមូលហេតុ - លោក ស៊ុន ចាន់ថុល អមដំណើរសម្តេច សាយ ឈុំ ធ្វើដំណើរតាមរថភ្លើង ពីភ្នំពេញទៅព្រះសីហនុ - លោកស្រីអធិការការពារទិសដៅចំណាយយោធា
Comments Off

​ក្រុម​ចោរ​ប្រដាប់​ដោយ​កាំភ្លើង បាញ់​ប្លន់​ផ្ទះ​អ្នកលក់ដូរ បណ្តាល​ឲ្យ​ស្លាប់​និង​របួស​ជាច្រើន​នាក់​

ខេត្ត​បាត់ដំបង​៖ ក្រុម​ចោរ​ប្រដាប់​ដោយ​កាំភ្លើង​AK1​ដើម និង កាំភ្លើងខ្លី​២​ដើម បានធ្វើ​សកម្មភាព ចូល​ទៅ​បាញ់​ប្លន់​ផ្ទះ​អ្នកលក់ដូរ​មួយកន្លែង បណ្តាល​ឲ​ជនរងគ្រោះ​ស្លាប់​ម្នាក់ និង  រងរបួស​ធ្ងន់​៣​នាក់  ហើយ​ក្រុម​ចោរ​បាន​ប្រមូលយក គ្រឿងអលង្ការ​អស់​មួយចំនួន​ធំ​ផង​ដែរ​។​ហេតុការណ៍​នេះ​កើតឡើង នៅវេលា​ម៉ោង​ប្រមាណ​១០​យប់ ថ្ងៃទី​២៧​ខែ​មករា​ឆ្នាំ​២០១៦  ស្ថិតនៅ​ភូមិ​អូរ​ដា​លើ  ឃុំ​បឹងរាំង ស្រុក​កំរៀង  ខេត្ត​បាត់ដំបង​។​

​បើ​តាម​ប្រភព​ពត៌មាន​ពី​កងរាជអាវុធហត្ថ ដែល​បាន​ស្រង់​សម្តី​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គឺ​មាន​ជន​មិន​ស្គាល់​មុខ​ចំនួន​៥​នាក់ ប្រដាប់​ដោយ​កាំភ្លើង​អាកា​ចំនួន​មួយ​ដើម និង​កាំភ្លើងខ្លី​ចំនួន​ពីរ​ដើម ព្រមទាំង​មាន ដែក​វែង​ផង​នោះ បាន​សម្រុកចូល​ទៅក្នុង​ផ្ទះ​ដោយបាន គំរាម​ទាមទា​អោយ​ប្រគល់​ទ្រព្យសម្បត្តិ ទៅ​អោយ​ពួកវា ប៉ុន្តែ​ដោយសារ​តែ​ជនរងគ្រោះ​មិន​ព្រមឱ្យ និង​មាន​ការយឺតយ៉ាវ​ផង​នោះ ទើប​ជន ដែល​កាន់​អាកា​បាន​បាញ់រះ​ចំនួន​៥​គ្រាប់ ។ ចំណែក​អ្នក​ដែល​កាន់ កាំភ្លើង​ខ្លី​ក៏​បាន​បាញ់​ចំនួន​៣​គ្រាប់​បន្ថែមទៀត បន្ទាប់មក​គ្រាប់កាំភ្លើង​ក៍​បាន​ហោះ​ទៅ​ចំ​ទ្រូង​ឈ្មោះ ភៀង ភុ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ត្រូវជា​ឪពុក​គឺ​រងរបួស​ធ្ងន់ និង​មួយ​គ្រាប់​ទៀត​ត្រូវ​ទៅលើ​ឈ្មោះ ផុន ឡៃ​ម៉េង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ត្រូវជា​កូន​របួសស្រាល ដោយឡែក​ម្ចាស់ផ្ទះ​ក៏​ត្រូវ​ក្រុមចោរ​វាយ នឹង​ដែក​ស្បែង​របួស ស្មា​ខាងឆ្វេង និង​ឈ្មោះ ម៉េង ផុង ក៏​រងរបួស លើ​ដៃ​ខាងស្តាំ​ដែរ​ដោយសារ​ដែក​ស្បែង​នេះ ហើយ​ភ្លាមៗ​នោះដែរ ក្រុមចោរ​បាន​ប្រមូល​យក​គ្រឿងអលង្កា មួយចំនួន​ដូចជា ខ្សែ ក ប្លាទី​ន​មួយ​ខ្សែ​ទម្ងន់​១​តម្លឹង និង​ចិញ្ចៀន​ប្លាទី​ន​មួយ​វង់ ទម្ងន់​៣​ជី ហើយ​បាន​គេចខ្លួន​បាត់​ស្រមោល ។ ដោយឡែក បុរស​ត្រូវ​ជា​ឪពុក ឈ្មោះ ភៀង ភុ​ន ដោយសារ​តែ​ស្ថានភាព​មុខ​របួស​ធ្ងន់ធ្ងរ​ពេក ក៏​ត្រូវបាន​បញ្ជូន​បន្ត​ទៅកាន់​ប្រទេស​ថៃ ប៉ុន្តែ​ត្រូវបាន​ស្លាប់​តាម​ផ្លូវ​នៅវេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ។​

​ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច ជាច្រើន​នាក់​ទាំង​នគរបាល និង​អាវុធហត្ថ​បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍ ដើម្បី​តាម​ស្រាវជ្រាវ​ចាប់​ក្រុម​ជនល្មើស​៕

 

2016_01_28k5 (2) 2016_01_28k5 (4) 2016_01_28k5 (1) 2016_01_28k5 (3)

Filed in: សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2019 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.