ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ជំនន់ទឹកភ្លៀង នៅទូទាំងប្រទេស ធូរស្រាល ស្ទើរទាំងស្រុង - អណ្តូងទឹកស្អាត ចំនួន១០ ត្រូវបាន ប្រគល់ជូន ពលរដ្ឋជិត៣០០គ្រួសារ នៅស្រុកវាលវែង - លោកឧកញ៉ា ទៀ វិចិត្រ ក្រុមការងារ ចុះជួយខេត្តកោះកុង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ តំបន់អារ៉ែង ស្រុកថ្មបាំង - គ្រូថ្នាំខ្មែរ បែកគំនិតជួញដូរ គ្រឿងញៀនបន្ថែម - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - ពិធីសម្ភោធឆ្លង សមិទ្ធផលនានាវត្តរុក្ខ្ត សិលារាម ហៅវត្តតាកាត - បុរសម្នាក់បាន ធ្វើអត្តឃាតដោយចងកមិនដឹងមូលហេតុ - លោក ស៊ុន ចាន់ថុល អមដំណើរសម្តេច សាយ ឈុំ ធ្វើដំណើរតាមរថភ្លើង ពីភ្នំពេញទៅព្រះសីហនុ - លោកស្រីអធិការការពារទិសដៅចំណាយយោធា
Comments Off

តំលៃ​ស្ពាន​ជាង​៥០០០០​ដុល្លារ ម្ចាស់​រថយន្ត​បង្ក​សង​ត្រឹម​៤០​លាន​រៀល​

មណ្ឌល​គី​រី​ ៖ ​ស្ពាន​បាឡេ​ប្រវែង​៤៩​ម៉ែត្រ នៅ​ចំណុច​អូរ​ផ្លាយ ចំ​ពាក់កណ្តាល​ឃុំ​ស្រែ​អំពូ​ម និង ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌល​គី​រី ទទួលរង​ការខូចខាត​ទាំងស្រុង បណ្តាលមកពី​រថយន្ត​ដឹក​លើស​ចំណុះ មកដល់ ពេលនេះ​នៅ​មិនទាន់​បាន​ស្ថាបនា​ឡើង​វិញ​ទេ​។  ក្រោយពី​មាន​ករណី​បង្ក​ការខូចខាត​ទាំងស្រុង លើ​ស្ពាន​បាឡេ​ប្រវែង​៤៩​ម៉ែត្រ ស្ថិត​នៅ​ចំ​ពាក់កណ្តាល​ឃុំ​ស្រែ​អំពូ​ម និង​ឃុំ​ប៊ូ​ស្រា​បង្កឡើង​ដោយ​រថយន្ត ពាក់​ស្លាក​លេខ​កំពង់ចាម 3A3456 យី​ឌុប​ប្រភេទ​ប្រាំ​ផ្លូវ ដែល​មាន​ច្បាស់​ឈ្មោះ​ផៃ ផាន មាន​លំនៅដ្ឋាន នៅក្នុង​ឃុំ​ប៊ូ​ស្រា បាន​បង្ក​អោយ​បាក់​ស្ពាន​កាលពី​យប់​ម៉ោង ១១.២០​នាទី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៥ មកដល់ពេលនេះ​មាន​រយះពេល​ជាង​មួយ​ខែ​ហើយ ដោយ​យោង​លើ​ការ​ព្រួយ​បារ​ម្មណ៍ របស់​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ខាងលើ រួម​ទាំង​ភ្ញៀវ​ជាតិ អន្តរជាតិ មន្ត្រីរាជការ ការដឹកជញ្ជូន​ផល​កសិផល និង​បញ្ហា​ផ្សេងៗ​ទៀត ដែល​ពាក់ព័ន្ធ​និង​ស្ពាន​នេះ​។​

​ដោយ​យោង​លើ​ការ​ព្រួយ​បារ​ម្មណ៍​ខាងលើ សារព័ត៌មាន​យើង​បាន​សុំ​ការបំភ្លឺ​ពី​លោក ម៉ៅ ធន​រក្ស ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត លោក​បាន​អោយដឹងថា ការយឺតយ៉ាវ​ក្នុង​ការកសាង​ស្ពាន​នេះ​ឡើង​​​វិញ​មូលហេតុ​ជាបឋម គឺ​ការរង់ចាំ​សំណង​ខាង​ភាគី​បង្ក ម្ចាស់​រថយន្ត​ដោយ​ម្ចាស់​រថយន្ត​សង​ត្រឹម តំលៃ​៤០​លាន​រៀល បើ​គិត​លើ​តំលៃ​ស្ពាន​ក្នុង​ការកសាង​ស្ពាន ប្រវែង​៤៩​ម៉ែត្រ​នេះ ត្រូវ​ចំណាយ​ថវិការ​មិន​ក្រោម ៥​ម៉ឺន​ដុល្លា (៥០០០០​ដុល្លា​សហរដ្ឋ​អា​មេ​រិច​ទេ​) ។

​បញ្ជាក់​បន្ថែម​លើ​ការស្ថាបនា​ស្ពាន​ឡើងវិញ ដែក​ស្ពាន​ចាស់ ដែល​បាក់​ខូតខាត​មិនអាច យកមក​ជួសជុល​ប្រើការ​វិញ​ទេ តម្រូវការ​យក​ដែក​ថ្មី​មក​ប្រើ ទាំងអស់ លោក​ម៉ៅ ធន​រក្ស បញ្ជាក់បន្ថែម​មកដល់​ពេល​លោក មិន​រង់ចាំ​សំណង​ពី​ភាគី​បង្ក​ទៀត​ទេ លោក​បាន​ស្នើ​ទៅ​ក្រសួង សាធារណៈការ ក្រសួង​បាន​សម្រេច​ទំលាក់​ថវិការ មក​អោយ​មន្ទីរ​ដំណើរការ​កសាង​ស្ពាន​នេះ ហើយៗ​ចំពោះ  ប​ញ្ហ​លើ​ករណី​អ្នកបង្ក​លោក​បាន​ប្រគល់​កា​ងារ​នេះ ទៅ​ខាង​ស្ថាប័ន​នគរបាល​ដោះស្រាយ ទៅតាម​ផ្លូវច្បាប់​ចុះ ព្រោះ​ថវិកា​៤០​លាន​រៀល មិនអាច​យកមក​ធ្វើ​ស្ពាន​នេះ​វិញ​បាន​ឡើយ ។​

​ផលប៉ះពាល់​ចំបង​លើ​ការបាក់​ស្ពាន​នេះ​កន្លងមក ការដឹក​ជញ្ជូ​ផលដំណាំ ការកកស្ទះ​ចរាច​រណ៍ បង្ករ​ការ​ខាត ពេលវេលា ក្នុង​ការបំពេញ​ភារកិច្ច​របស់​មន្ត្រីរាជការ ពេលនេះ​យើង​គិតថា ការធ្វើ​ចរាចរណ៍​មិនសូវ​ពិបាក ប៉ុន្មាន​ទេ​ព្រោះ​មាន​ផ្លូវ​ឆ្លង​អូរ​ខាងក្រោម​ស្ពាន​ទៅ​មក​បាន ក៍​ប៉ុន្តែ ក្នុង​រយៈពេល​នេះ​បើ​មាន ភ្លៀង​កក់ខែ មួយ​មេ​យ៉ាង​ធំ​ទឹកអូ​រផ្លាយ​នេះ មាន​កំពស់​ទឹក​ខ្ពស់​ខ្លាំងណាស់ ហើយ​ហូរ​ខ្លាំង​ទៀត ដល់​ពេល​នោះ​ការធ្វើដំណើរ​ឆ្លងកាត់ គឺមាន​តែ​រង់ចាំ​ទឹក​ស្រក់​វិញ​តែប៉ុណ្ណោះ គ្មាន​វិធី​ណា​ដោះស្រាយ​ទេ សារព័ត៌​យើងខ្ញុំ​ក៍​មិន​ដាក់បន្ទុក ឬ​ក៍​វាយ​តំលៃ​លើ​ការខូចខាត​នេះ​យ៉ាងណា​នោះដែរ នេះ​ជា​រឿង​ផ្លូវ​ច្បាប់ ហើយក៍​ចូលរួម​សោកស្តាយ​លើ​ករណី​បាក់​ស្ពាន​នេះដែរ​។ រហូតមកដល់​ពេលនេះ​សារព័ត៌​យើង​មិនអាច  សុំ​ការ  បំភ្លី​ណាមួយ​ពី​លោក​ផៃ ផាន​ម្ចាស់​រថយន្ត​បង្ក​បាន​នៅឡើយ ដោយ​ហេតុផល​លោក​រវល់​ជាប់​កិច្ចការ ជំនួញ​របស់លោក​។

​ប្រជាពលរដ្ឋ​ស្នើសុំ​ដល់​លោក​ប្រធាន​មន្ទីរ​សាធារណៈ ខេត្ត​មណ្ឌល​គី​រី​ម៉ៅ ធន​រក្ស ពន្លឿន​ការ​កសាងស្ពាន​នេះ​ឡើង​វិញ​ក្នុង​ពេលវេលា​ដ៏​សមស្រប​ណាមួយ  ដែល​អាច​ធ្វើទៅបាន​៕

 

untitle

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2019 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.