ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ជំនន់ទឹកភ្លៀង នៅទូទាំងប្រទេស ធូរស្រាល ស្ទើរទាំងស្រុង - អណ្តូងទឹកស្អាត ចំនួន១០ ត្រូវបាន ប្រគល់ជូន ពលរដ្ឋជិត៣០០គ្រួសារ នៅស្រុកវាលវែង - លោកឧកញ៉ា ទៀ វិចិត្រ ក្រុមការងារ ចុះជួយខេត្តកោះកុង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ តំបន់អារ៉ែង ស្រុកថ្មបាំង - គ្រូថ្នាំខ្មែរ បែកគំនិតជួញដូរ គ្រឿងញៀនបន្ថែម - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - ពិធីសម្ភោធឆ្លង សមិទ្ធផលនានាវត្តរុក្ខ្ត សិលារាម ហៅវត្តតាកាត - បុរសម្នាក់បាន ធ្វើអត្តឃាតដោយចងកមិនដឹងមូលហេតុ - លោក ស៊ុន ចាន់ថុល អមដំណើរសម្តេច សាយ ឈុំ ធ្វើដំណើរតាមរថភ្លើង ពីភ្នំពេញទៅព្រះសីហនុ - លោកស្រីអធិការការពារទិសដៅចំណាយយោធា
Comments Off

​រយៈពេល​ជាង​ដប់​ថ្ងៃ​ក្រោម​កណ្តាប់​ដែក​របស់​ប្រមុខ​រាជរដ្ឋាភិបាល​

រយៈពេល​៣ ទៅ​៤​ថ្ងៃនេះ ជំនាញ​ព្រៃឈើ​និង​អាវុធហត្ថ កំពុងតែ​ធ្វើការ​វាស់វែង​នូវ​ចំនួន​ឈើ ដែល​សេសសល់ ពី​ការ​លួច​ដុតបំផ្លាញ កាលពី​ថ្ងៃ​ទី​១៦​ខែ​មករា​ឆ្នាំ​២០១៦​កន្លងទៅ ។

​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី​លោក វង្ស សុក​សេរី បានអោយ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៥​ខែ​មករា​នេះ​ថា ក្រុម​មន្ត្រី​ជំនាញ កំពុងតែ​មមាញឹក​ធ្វើការ វាស់វែង​ឈើ​ហ៊ុប​មូល និង​ជ្រុង​នៅក្នុង​បរិវេន​ក្រុមហ៊ុន​សម្បទាន របស់​ក្រុមហ៊ុន​វៀតណាម​មួយ ឈ្មោះ ប៊ិញ​ហ្វឿក​។ ហើយ​លទ្ធផល​សរុប​ជាបឋម ក្រុម​កា​ងា​ធ្វើការ​វាស់វែង​បាន​ប្រហែល​៧០​ភាគរយ ដែល​មាន​ចំនួន ឈើ​ប្រមាណ​២០០៩​ដុំ ជា​ប្រភេទ​ឈើ​សុក្រ​ម ផ្ចឹក គគីរ ជាដើម ។ លោក​ថា ពាក់ព័ន្ធ​ជាមួយ​ការដុត​បំផ្លាញ​ស្ពាន ឈើ​មួយ​កន្លែង​ក្នុង​ក្រុមហ៊ុន ខាងលើ មន្ត្រី​របស់​លោក បាន​ចុះទៅពិនិត្យ​ហើយ ប៉ុន្តែ​មូលហេតុ​ដែល​មាន​ការ ដុត​លោក​មិន​បាន​ជ្រាប​ដែរ តែ​សំខាន់​នៅ​ត្រើយម្ខាង​នៃ​ស្ពាន គេ​មិន​បាន​រកឃើញ​វត្ថុតាង​ជា​ឈើ​នោះ​ទេ​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បន្តទៀតថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅ​ទូទាំង ខេត្តមណ្ឌលគិរី​ចំនួន​៥០​រូប កំពុង​តែ​បំពេញ​ភារកិច្ច នៅ​តាម​គោលដៅ​សំខាន់ៗ​ផ្សេងៗ​គ្នា ពិសេស​គឺ​នៅ​តាម​បណ្តា​ក្រុមហ៊ុន​សម្បទាន សេដ្ឋកិច្ច​នោះ​តែម្តង​។ លោក​បញ្ជាក់ថា មន្ត្រី​ជំនាញ​ហាក់​មាន​ការពិបាក​ខ្លាំង ទាំង​ខាង​សុខភាព និង​បណ្តាញទូរស័ព្ទ ចំណែក​លទ្ធផល​បន្ថែម​លោក និង​ជួន​ដំណឹង​ពេល​ក្រោយ​។​ជាមួយគ្នា​នោះ​ដែរ នៅ​ចំនុច​ខាង​ក្រុមហ៊ុន​ដាយ ណា​ម និង​ក្រុមហ៊ុន​ដាយ ថា​ន់ ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច តាម​ព័ត៍មាន​ដែល​ទទូលបាន នៅ​ថ្ងៃ​ទី​២៥​មករា​នេះ គឺ​សមត្ថកិច្ច​ក៏​កំពុងតែ​ធ្វើការ​វាស់វែង​ផងដែរ ។ នៅ​ទីតាំង​ក្រុមហ៊ុន​ខាងលើ សំរាប់​លទ្ធផល​វាស់វែង​យ៉ាងណា លោក សំ​រ៉ង់ ឌី​វិចិត្រ នាយក​ដែនជម្រកសត្វព្រៃ ភ្នំ​ព្រេច​មិន​បាន​ផ្តល់ ព័ត៍មាន​នោះទេ ដោយ​លោក​ថា អោយ​ទំនាក់ទំនង​សួរ​ទៅ​ឯកឧត្តម​អភិបាលខេត្ត ។​

​សូមជម្រាបថា ចំពោះ​ក្រុមហ៊ុន​ដាយ​ថា​ន់ តាម​ប្រភព​ដែល​ទ​ទូល​បាន​គឺ​មាន​ឈើ​រាប់ពាន់​កំណាត់ ខ្លះ​ដាក់​គ​រលើ​គ្នា ខ្លះ​ទៀត​ពង្រាយ មាន​ប្រវែង​ចាប់ពី​៥​ម៉ែត ដល់​៨​ម៉ែត មាន​មុខកាត់​ធំៗ ហើយ​លាតសន្ធឹង លើ​ផ្ទៃដី​ប្រហែល​១​គីឡូ​ម៉ែត បួន​ជ្រុង​ឯណោះ ។

​សេចក្តី​រាយ​ការ​បាន​អោយដឹងថា មុន​មាន​ក្រុម​កា​ងារ​ថ្នាក់ជាតិ បង្ក្រាប​បទល្មើស​ព្រៃឈើ​ចុះ​មក​ដល់ បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ព្រៃ ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដែល​មាន​លោក​សំ​រ៉ង់ ឌី​វិចិត្រ ជា​នាយក​ដែន​ជំរក​នោះ តែងតែ​មាន​ការកាប់បំផ្លាញ​ដើមឈើ​តូច​ធំ  ពិសេស​គឺ​ដើម​ជ័រទឹក របស់​ជនជាតិដើម​ភាគ​តិច​តែ​ម្តង ៕​

 

IMG-20160120-WA0006

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 8074 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.