ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ស្ទឹង សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តាតៃ​លើ ស្ថិតក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​អោយ លោក Joo-Ok Lee ប្រធាន​កម្មវិធី​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​ជា​សមាជិក WEF ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ​២០២៣ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​ជា​អធិបតី សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់​ពី​ព្រែក​ក្ដាម ទៅដល់​បាត់ដំបង - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​អោយ​ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ និយោជិត ចំនួន ១៨,១០៨​នាក់ នៅ​រាជធានី​ភ្នំពេញ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ គុណ​តម្លៃ​នៃ​សុខសន្តិភាព ពិតជា​មាន​តម្លៃ​ខ្លាំងណាស់​សម្រាប់​ប្រទេស​កម្ពុជា​ - សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អាកាសយានដ្ឋានអ​ន្ត​រ​ជាតិ​សៀមរាប​-​អង្គរ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​ខ្សែកាប​ត​ភ្ជាប់​រវាង​តំបន់​អភិវឌ្ឍន៍​កោះនរា ទៅ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ និង​ស្ពាន​នាគ​ភ្លោះ​កោះនរា - រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​អនុក្រឹត្យ ស្ដីពី ការផ្ទេរ​ធនធាន​បន្ថែ​ម ពី​ថវិកា​រដ្ឋ​ជូន​រដ្ឋបាល ឃុំ សង្កាត់ សម្រាប់​ចំណាយ​អភិវឌ្ឍន៍​មូលដ្ឋាន​ក្នុង​ថវិកា​០៥​ឆ្នាំ ពី​ឆ្នាំ​២០២៤-២០២៨ ដើម្បី​លើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ និង​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​

សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ

នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី ៤ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត (Thongloun Sisoulith) ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ និង​ចូលរួម​ពិធី​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣២ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្នុង​ជំនួប​នេះ ឯកឧត្តម ថង​លុន បាន​គោរព​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្ដេច​តេជោ ដែល​បាន​អញ្ជើញ​ឯកឧត្តម មក​ចូលរួម​ក្នុង​ពិធី​បើក​កីឡា​ស៊ី​ហ្គេម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម ថង​លុន បាន​មានប្រសាសន៍ថា ឯកឧត្តម​ពិត​ជា​មាន​កិត្តិយស​ណាស់ ជាមួយ​ការរៀបចំ​ដ៏​ល្អ​របស់​កម្ពុជា ។ ឯកឧត្តម​មាន​ជំនឿ​ជឿជាក់ថា កម្ពុជា នឹង​ទទួលបាន​ជោគជ័យ និង​ទទួលបាន​មេដៃ​មាស​ច្រើន​។​

​ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម ថង​លុន បាន​គោរព​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្ដេច​តេជោ ជូន​ចំពោះ​កម្ពុជា ដែល​បាន​ជួយ​ប្រទេស​ឡាវ​ដ៏​ធំធេង និង​ដ៏​ថ្លៃថ្នូរ​កន្លងមក រួម​ទាំង​វិស័យ​សុខាភិបាល និង​វិស័យ​សេដ្ឋកិច្ច​។​

​ឯកឧត្តម ថង​លុន បាន​មានប្រសាសន៍​បន្ត​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ឡាវ កំពុង​តែ​ស្ថិត​ដល់​ចំណុច​កំពូល ហើយ​អ្វី​ដែល​ត្រូវ​ធ្វើ​បន្ត គឺ​រួមគ្នា​សម្របសម្រួល​គ្នា ធ្វើឲ្យ​ទំនាក់ទំនង​នេះ ឈាន​ឆ្ពោះ​ឡើង​មួយកម្រិត​ទៀត តាមរយៈ​ការរួម​គ្នា​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ និង​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ផ្សេង​បន្ថែមទៀត ដូចជា​៖ លើ​វិស័យ​ទេសចរណ៍ វិស័យ​វិនិយោគ វិស័យ​សន្តិសុខ រួម​គ្នា​ត្រៀម​ដោះស្រាយ​គ្រោះមហន្តរាយ​ជាយថាហេតុ​នានា​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម ថង​លុន ដែល​បាន​ទទួល​ការអញ្ជើញ​មក​ចូលរួម​ពិធី​បើក​កីឡា​ស៊ី​ហ្គេម នៅ​កម្ពុជា ។​

​សម្ដេច​តេជោ ក៏​បាន​ឯកភាព​ជាមួយ​ឯកឧត្តម ថង​លុន លើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ និង​អ្វី​ដែល​ត្រូវ​ធ្វើ​បន្ត​។ លើស​ពី​នោះ​ទៅ​ទៀត សម្ដេច​តេជោ នាយករដ្ឋមន្ត្រី បាន​ស្នើសុំ​ឱ្យ​ភាគី​ទាំងពីរ កម្ពុជា​-​ឡាវ រួមគ្នា​ពិនិត្យ​លើ​ការរៀបចំ​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួតគ្នា ដើម្បី​ធ្វើ​យ៉ាងណា ជំរុញ​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ ឱ្យបាន​កាន់តែ​ច្រើនឡើង​ថែម​ទៀត​៕​

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2023 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.