កំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវឈើដោតជាប់ពោះ និងម្នាក់ទៀតរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកគោយន្តដឹកអុសពីក្រោយ។
ហេតុការណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ៨៩-៩០ត្រង់ចំណុចមុខ មណ្ឌលសុខភាពអមលាំង ភូមិតាកោងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពី កាលពីវេលាម៉ោង១៤និង៣៥នាទី ថ្ងៃទី២៨ខែមករា ឆ្នាំ២០១៦។
តាមប្រភពពត៌មានបានឲដឹងថាមុនដំបូងគេឃើញគោយន្តកន្ត្រៃ ខូចសណ្តោងគ្នាធ្វើដំណើរពីលិច ទៅកើតដល់ចំណុចកើតហេតុខាងលើ មានម៉ូតូ១គ្រឿង ម៉ាកណិច ពណ៌ខ្មៅគ្មានស្លាកលេខ បានបើកបរស្របទិសគ្នា ហើយដោយសារគោយន្តគ្មានចំណាំងផ្លាតផងនោះ បណ្តាលឲអ្នកជិះម៉ូតូបើកបុកតែម្តង។
ប្រភពពត៌មានបានឲដឹងទៀតថាជនទាំងពីរមានឈ្មោះ ១-ម៉ឹង ម៉ុង ភេទប្រុស អាយុ 22ឆ្នាំ នៅភូមិស្វាយដង្គុំ ឃុំស្គុះ ស្រុកសំរោងទង របួសធ្ងន់ ឈើមុតដោតជាប់ពោះ ។ ២-ឈ្មោះគីម ឆៃយ៉ា ភេទប្រុស អាយុ ១៩ ឆ្នាំ នៅភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង អ្នកជិះខាងក្រោយ រងរបួសធ្ងន់
ក្រោយពីកើតហេតុរួច អ្នកបើកគោយន្តទាំង ២ នាក់ បន្ថែមល្បឿនយ៉ាងលឿនទៅមុខ ដើម្បីរត់គេចខ្លួន តែត្រូវសមត្ថកិច្ចតាម ឃាត់ខ្លួនបានទាន់ពេលវេលា ជនរងគ្រោះទាំង ២ នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកឧដុង្គ តាមរថយន្តសាមុយភ្លាមៗ ។
ចំពោះវត្ថុតាងម៉ូតូខូចស្រាល និងគោយន្តបានយមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមនិតិវិធី ៕