ភ្នំពេញ ៖ កាលពីព្រឹកមិញនេះមានបុរសម្នាក់ ត្រូវបានគេស្គាល់ថាជាសន្តិសុខសណ្ជាគារមួយកន្លែង បានបើករថយន្តថយក្រោយ ជ្រុលចង្កូតខាងមុខទៅចូលផ្ទះប្រជាពលរដ្ន បណ្តាលឲក្មេងម្នាក់បានស្លាប់ និងស្ត្រីម្នាក់រងរបួសស្រាល ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៦៩ ផ្លូវ២៤៨ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាកហាយប្រ៊ីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២a ០៦២៧ ។ នៅពេលបច្ចុប្បន្ននេះ សមត្ថកិច្ច មូលដ្ឋានបាននិងកំពុងចុះពិនិត្យដល់កន្លែងកើតហេតុ ៕