បាត់ដំបង ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ល្បែងស៊ីសង១កន្លែង បានបើកលេងយ៉ាងអាណាធិបតេយ្យ នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ប្រភពបានអោយដឹងថា៖ ទីតាំង១នេះគឺដីរបស់លោក វាត សាន់ បានជួលអោយឈ្មោះ តាល់ បើកល្បែងស៊ីសង ។
លោកស្រីចៅសង្កាត់ គា ថាវី បានបំភ្លឺថា ៖ លោកស្រីពុំបានដឹងថា ទីតាំងខាងលើ មានល្បែងស៊ីសងឡើយលុះមកដល់រសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ ទើបទទួលបានដំណឹងនេះ។
ក្រោយពេលលោកស្រី បានទទួលដំណឹងនេះភ្លាមក៏បានឆ្លើយតប អ្នកសារពត៌មានថាលោកស្រីនឹងប្តឹង អោយអាវុធហត្ថក្រុងចុះទៅបង្ក្រាបផ្ទុយទៅវិញ ៤០នាទីក្រោយមកក៏ស្រាប់តែដំណឹងនេះ លេចលឺផ្អើលដល់អ្នកលេងល្បែស៊ីសងរត់គេចចេញទាំងរថយន្ត ម៉ូតូ និងខ្លះទៀតរត់ទាំងភ្នែក-ស របូតស្បែកជើងក៏មាន។
តើដំណឹងនេះលេចចេញពីណា មកទើបធ្វើអោយអ្នកលេងល្បែងដឹង?តើលោកស្រីចៅសង្កាត់ពិតជា មិនដឹង ឬក៏ដឹងហើយផ្តល់ដំណឹងអោយអ្នកលេងល្បែងរត់គេច? ចំណែកអាវុធហត្ថក្រុងក៏មិនឃើញចុះមក ចាប់ដែរប្រហែលជាសើមមាត់ សើមកពីអ្នកបើកបនល្បែងហើយ ទើបទុកឱកាសអោយអ្នកលេងទាំងអស់ នោះរត់រួចខ្លួន។
លោក យឹម វិចិត្រ អធិការក្រុងបាត់ដំបង ក៏មិនដឹងដែរចំពោះបញ្ហានេះដូច្នេះសរុបសេចក្តីមក គឺមានន័យថា សង្ស័យរួមគំនិតគ្នាទាំងអស់ ៕