ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Atul KHARE អគ្គលេខាធិការរង នៃ​អ​.​ស​.​ប​. ទទួលបន្ទុក​ផ្នែក​គាំទ្រ​ប្រតិបត្តិការ ចូលជួប​សម្ដែង​ការគួរសម​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាកាសយានិក​ចំនួន ២ រូប ដែល​បាន​បាត់​ការទាក់ទង​អស់​រយៈពេល ១២ ថ្ងៃ មកទល់ពេលនេះ គឺ​មិន​មាន​មួយ​វិនាទី​ណា ត្រូវបាន​បំភ្លេច​នោះ​ទ្បើយ​ - សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុញ្ញាត​ឱ្យ ឯកឧត្តម YAMAGUCHI Natsuo សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស Komeito ជប៉ុន ចូលជួប​សម្ដែង​ការគួរសម​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋលេខាធិកា​រ និង​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ពង្រឹង​គុណភាព​ការងារ​ទទួលបន្ទុក​ - ​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ហ្វីលីពីន​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​ - អគ្គលេខាធិការរង អង្គការសហប្រជាជាតិ​កោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​ដ៏​ល្អ និង​ឆាប់រហ័ស របស់​ព្រះរាជាណាចក្រ​កម្ពុជា​ - សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​បញ្ចុះបឋមសិលា សាងសង់​បន្ទប់​ពិគ្រោះ​យោបល់​សម្រាប់​ជនរងគ្រោះ សាល​តាំង​ពិ​ពណ៌​អចិន្ត្រៃយ៍​ស្តីពី​ដំណើរ​ការជំនុំជម្រះ​ក្តី និង​ឧទ្យាន​សម្រាប់​ការចងចាំ​ - ​ឯកឧត្តម ខៀវ កាញារីទ្ធ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ពិធី​បញ្ចុះសព ឯកឧត្ដម លី វ៉ាន់​ហុង

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​កម្មករ កម្មការិនី​ជិត​២​ម៉ឺន​នាក់​ជា​បន្ត​ទៀត នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​កម្មករ កម្មការិនី​ជិត​២​ម៉ឺន​នាក់​ជា​បន្ត​ទៀត នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ​

នៅ​ថ្ងៃ​អាទិត្យ ៨​រោច ខែ​ជេស្ឋ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប​ជិត​២​ម៉ឺន​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​១២​។ ជំនួប​សំណេះសំណាល​ធ្វើឡើង នៅ​រោង ចក្រ គ័ន​ថេក ខេ​ម​បូឌា អ៉ិន​ធើ​ណេ​សិន​ណល (KUANTECH CAMBODIA INTERNATIONAL)​។​

​រោងចក្រ សហគ្រាស​ទាំង​១២ ដែល​អនុញ្ញាត​ឱ្យ​កម្មករ កម្មការិនី​ជួប​សំណេះសំណាល​ជាមួយ​សម្តេច​តេជោ​នៅថ្ងៃនេះ កំពុង​ដំណើរការ​អាជីវ​កម្ម​នៅក្នុង​ស្រុក​ត្រាំកក់ និង​ស្រុក​សំរោង ខេត្តតាកែវ​។ រោងចក្រ សហគ្រាស​ទាំង​១២​នេះ ជា​ប្រភេទ​រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក​ចំនួន​៦, កាត់ដេរ​សម្លៀកបំពាក់​ចំនួន​៣, ផលិត​ស្បែកជើង​ចំនួន​២ និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប​ចំនួន​១​។ ផលិតផល​របស់​រោង​ចក្រ​ទាំងនេះ គឺ​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ជាពិសេស​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក​។​ល​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​ជួប​ជាមួយ​បងប្អូន​កម្មករ កម្មការិនី​នៅ​ខេត្ត​តាកែវ​នេះ​ជាថ្មី​ម្ដងទៀត បន្ទាប់ពី​បាន​ជួប​កាលពី​ឆ្នាំ​២០១៩​កន្លងទៅ​។​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា រោងចក្រ​សហគ្រាស​ដែល​បាន​ពង្រាយ​នៅ​ទូទាំង ២៥ ខេត្ត​ក្រុង​នៅ​ទូទាំង​ប្រទេស​កម្ពុជា គឺជា​គោលនយោបាយ​ពង្រាយ​រោងចក្រ ទៅ​តាម​បណ្ដា​ខេត្ត របស់​រាជរដ្ឋាភិបាល ដើម្បី​បង្កើន​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​នៅ​មូលដ្ឋាន មិនមែន​មាន​រោងចក្រ​នៅ​តែ​រាជធានី​ភ្នំពេញ​មួយ​ប៉ុណ្ណោះ​ទេ​។ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ថា បន្ទាប់ពី​បាន​ចុះ​ជួប​ជាមួយ​កម្មករ និយោជិត​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​រួច​ហើយ សម្ដេច​នឹង​បន្ត​ចុះ​ជួប​ជាមួយ​កម្មករនិយោជិត​នៅតាម​បណ្ដា​ខេត្ត​មួយចំនួនទៀត ដូចជា ខេត្ត​ពោធិ៍សាត់ កំពង់ចាម និង​ខេត្ត​ស្វាយរៀង​ជាដើម​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា បើសិនជា​អត់​មាន​រោងចក្រ​នៅក្នុង​ខេត្ត​តាកែវ​នោះទេ កម្មករ​និយោជិត​ទាំងអស់​ច្បាស់​ណាស់​ថា នឹង​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​កន្លែង​ផ្សេង ហើយ​ពលរដ្ឋ​ខ្លះ​ទៀត​នឹង​បន្ត​ប្រកប​របរ​ចិញ្ចឹមជីវិត​ធ្វើស្រែ​ចម្ការ​ធម្មតា​ជាមួយ​ឪពុក​ម្ដាយ​ជាក់​ជាមិនខាន​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ទៀត​ថា បច្ចុប្បន្ននេះ កម្លាំង​ពលកម្ម​មួយ​ភាគ​ធំ ត្រូវ​ចូលមក​វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​មួយ​ផ្នែក​ទៀត​កំពុង​ធ្វើការ​នៅ​តាម​បណ្ដា​ប្រទេស​ជិតខាង​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ដល់​អភិបាលខេត្ត​តាកែវ ត្រូវ​ក្ដាប់​ឱ្យបាន​នូវ​ចំណូល​ចំណាយ​របស់​ខេត្ត​ខ្លួន ជាពិសេស​ចំនួន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​របស់​ខ្លួន​តែម្តង​។ ការណែនាំ​នេះ គឺ​បន្ទាប់ពី​សម្ដេច​តេ​ជោបាន​សាកសួ​រ​អភិបាលខេត្ត​តាកែវ ពាក់ព័ន្ធ​នឹង​ប្រាក់ចំណូល​របស់​កម្មក​រ កម្មការិនី ក្នុង​ខេត្ត តែ​អភិបាលខេត្ត​តាកែវ​មិន​បានដឹង​ច្បាស់លាស់​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា វិស័យ​កាត់ដេរ​នៅ​កម្ពុជា បាន​ចាប់ផ្ដើម​ពី​ជាង​៦០​រោងចក្រ ដោយ​មាន​កម្មករ​និយោជិត​តែ​ជាង​៨​ម៉ឺន​នាក់​ប៉ុណ្ណោះ​កាលពី​ឆ្នាំ ១៩៩៧ ក៏ប៉ុន្តែ បច្ចុប្បន្ននេះ កម្ពុជា​មាន​រោងចក្រ​ជិត​១៤០០​រោងចក្រ​ជាមួយនឹង​កម្មករ​និយោជិត​ជាង ៨០​ម៉ឺន​នាក់ ដែល​នេះ​បង្ហាញ​ពី​ការរីកចម្រើន​លើ​គោលនយោបាយ​វិស័យ​ឧស្សាហកម្ម​រោងចក្រ​កាត់ដេរ​របស់​ប្រទេស​កម្ពុជា​យើង​។​

​សម្តេច​តេជោក៏បាន​បញ្ជាក់ថា តាមរយៈ​ជំនួប​របស់​សម្ដេច ជាមួយ​កម្មករនិយោជិត បានធ្វើឱ្យ​រោងចក្រ​មាន​ភាពល្អប្រសើរ​ឡើង ទាំង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រោងចក្រ និង​ការរៀបចំ​គោលនយោបាយ​នានា ដើម្បី​គាំពារ​ដល់​កម្មករ​និយោជិត​ទាំងអស់​។​សម្ដេច​តេ​ជោបាន​អំពាវនាវ​ឱ្យ​ខិតខំ​រួមគ្នា ធ្វើ​ឱ្យ​រោងចក្រ​ក្លាយ​ជា​សហគមន៍​សុខសាន្ត ដោយ​មិនឱ្យ​មាន​ការប្រើប្រាស់​គ្រឿងញៀន និង​មិន​ឱ្យ​មាន​ក្រុមបងធំ បងតូច នៅក្នុង​រោងចក្រ​នោះឡើយ​។ សម្តេច​តេជោក៏បាន​បន្តអំពាវ​នាវដ​ល់​កម្មករនិយោ​ជិត​រួម​គ្នា​រក្សា​សន្ដិភាព​របស់​កម្ពុជា ខណៈ​សង្គ្រាម​បាន​បំផ្លាញ​អ្វី​គ្រប់បែបយ៉ាង និង​ធ្វើឱ្យ​មាន​សោកនាដកម្ម​ជាច្រើន ហើយ​មាន​សន្តិភាព ទើប​មាន​ការអភិវឌ្ឍ​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ជូនពរ​ដល់​បងប្អូន​កូនក្មួយ កម្មករ កម្មការិនី​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ជា​ពិសេស​កម្មការិនី​ដែល​មាន​ផ្ទៃពោះ​សូមឲ្យ​ទទួលបាន​នូវ​សុខភាព​ល្អ ទាំង​ម្ដាយ និង​កូន​នៅពេល​សម្រាល​ហើយក៏​បាន​ផ្ដល់​ជា​ថវិកា​​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ៧១៤​នាក់​ក្នុង​ម្នាក់ៗ ២០០​ដុល្លារ និង​ស្ត្រី​មាន​កូនភ្លោះ ៤០០​ដុល្លារ ផងដែរ​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2024 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.