ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក «​ទិវា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» លើក​ទី​២ ឆ្នាំ​២០២៤ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ទទួល​ជួប​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​ថៃ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Wan Muhamad Noor Matha ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន​លើក​ទី​៨ នៃ​បងប្អូន​ខ្មែរឥស្លាម​កម្ពុជា - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្ដម​បណ្ឌិត Agung Laksono អនុប្រធាន CAPDI ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល​មជ្ឈមណ្ឌល​ជាតិ នៃ​ជនពិការ​តេជោ​សែន និង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ - សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៨ នៅ​ខេត្ត​សៀមរាប​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វិល័យ ឡា​ខាំ​ហ្វង​(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

មាន​មេ​PM​ប៉ុន្មាន​នាក់​ទៀត​នៅ​ស្រុក​ខ្មែរ ដូច​មេ​PM​ខេត្ត​មណ្ឌល​គី​រី​?

មាន​មេ​PM​ប៉ុន្មាន​នាក់​ទៀត​នៅ​ស្រុក​ខ្មែរ ដូច​មេ​PM​ខេត្ត​មណ្ឌល​គី​រី​?

មណ្ឌល​គី​រី​÷​ភ្នាក់ងារ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៩ ម្នាក់​ឈ្មោះ​វ៉ាន់ ទិ​ត្យ ភេទ​ប្រុស ត្រូវបាន​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត បញ្ជា​អោយ​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កុម្ភះ ឆ្នាំ​២០១៦​ខណៈពេលដែល​លោក​ស្ថិត​ នៅក្នុង​ផ្ទះ​ភូមិ​អូរ​អាម ឃុំ​ស្រែរ​ខ្ទុម ស្រុក​កែវ​សីមា ។​

ប្រភព​ព័ត៌មាន​បាន​អោយ​ដឹងថា ការចាប់ខ្លួន​ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៩​ខាងលើនេះ បន្ទាប់​ពី​ស្ថានីយ៍ទូរទស្សន៍​មួយ​នេះ បាន​ផ្សាយ​ព័ត៌មាន​ទាក់ទង​បទល្មើស ព្រៃឈើ​ដោយ​ភ្ជាប់​ឈ្មោះ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​មណ្ឌល​គី​រី​ផងដែរ ។​

​ប្រភព​ខាងលើ​រាយការណ៍​ថា បន្ទាប់ពី​ចាប់ខ្លួន​ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៩​នោះ​ហើយ លោក​សាក់ សា​រ៉ាង មេបញ្ជាការ​បាន​អោយ​កម្លាំង​នាំខ្លួន អ្នកសារព័ត៌មាន​រូប​នោះ មកកាន់​ទីបញ្ជាការដ្ឋាន​ខេត្ត​ភ្លាមៗ​តែម្តង  លោក​សាក់ សា​រ៉ាង​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​ត្រូវ​បាន​អ្នកសារព័ត៌មាន សួរនាំ​ទាក់ទង​ការចាប់ខ្លួន លោក​វ៉ាន់ ទិ​ត្យ លោក​បាន​ប្រាប់ថា  គឺ​គ្រាន់តែ​នាំ​ខ្លួន​យកមក​សួរ​នាំ​តែ​ប៉ុណ្ណោះ ទាក់ទង​ការផ្សព្វផ្សាយ ព័ត៌មាន រឿង​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌល​គី​រី ហើយ​ភ្ជាប់​ឈ្មោះ​លោក​ទៅនឹង បាតុភាព​នៃ​ការរកស៊ី​ឈើ​យ៉ាងណា​ក៍ដោយ លោក វ៉ាន់ ទិ​យ្យ​ភ្នាក់ងារ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៩ ត្រូវបាន​គេ​ដោះលែង​មកវិញ​ក្រោយ ពី​ប៉ុន្មន ម៉ោង​ពេល​ព័ត៌មាន​នេះ ទៅដល់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កញ្ញារិទ្ធ ហើយ​ដោះលែង​មកវិញ វេលា​ព្រឹក​ម៉ោង​១០.៤០​នាទី ថ្ងៃ​ដដែល​។ តាម​ព័ត៌មាន​លោក​វ៉ាន់ ទិត្យ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ សួរនាំ​រឿង ផ្សព្វផ្សាយព័​ត៌ខាង​នេះ​មែន​។ ប៉ុន្តែ​លោក​ត្រូវ​គេ​បង្ខំ​អោយ​ផ្តិតមេដៃ លើ​កំណត់ហេតុ​សួរនាំ នោះ​មុន​នឹង​ធ្វើ​ការដោះលែង​។​

​បណ្តា​អ្នក​ច្បាប់​បាន​លើកឡើង​ថា ការចាប់ខ្លួន​ឬ​ឃាត់ខ្លួន​អ្នកសារព័ត៌មាន​គឺជា​ការអនុវត្ត​ខុស ពី​និតិ​វិធី​យ៉ាងធ្ងន់ធ្ងរ ព្រោះ​ថា​រាល់​ការចាប់ខ្លួន​ឃាត់ខ្លួន ឬ កោះហៅ​មក​សួរនាំ​ដាច់ខាត​ត្រូវ​ឆ្លងកាត់​ប្រព័ន្ធ​តុលាការ ហើយ​បើ​អ្នកណា​ម្នាក់​បញ្ជា អោយធ្វើ​សកម្មភាព​ទាំងនោះ គឺជា​ការរំលោភ​លើ​ច្បាប់​ធ្ងន់ធ្ងរ មិន​អាច​អោយ​រួច​ខ្លួន​បានឡើយ​។​បណ្តា​អ្នក​ច្បាប់​បានបញ្ជាក់​ថា ការនាំ​ខ្លួន​អ្នកសារព័ត៌មាន​ទាំង​បង្ខំ​ពី​ផ្ទះ​សាម៊ី​ជន ហើយ​នាំយក​មក​ដល់​ទីបញ្ជាកា​រដ្ឋា​ន​PM ខេត្ត​រួម​ទាំង​បង្ខំ​អោយ​ផ្តិតមេដៃ​លើ​កំណត់ហេតុ គឺជា​ការប្រើ​អំណាច​ក្រៅ​ប្រព័ន្ធ​ច្បាប់​ហើយ​សា​ម៉ី​ខ្លួន អាច​ប្តឹង​បក​វិញ​បាន ។ ប៉ុន្តែ​អ្វី​ដែល​គេ​មាន​ការភ្ជាក់ផ្អើល​នោះ គឺ​ការឃាត់ខ្លួន​អ្នកសារព័ត៌មាន​ក្រៅ​ប្រព័ន្ធ​ច្បាប់ ដែល​ស្ថាប័ន​ពាក់ព័ន្ធ​មិនអាច​មើល​រំលង​បាន​​ឡើយ ទោះ​ជា​អ្នក​នោះ​មានអំណាច បុណ្យ​ស័ក្ក​ឋានៈ​ជា​អ្វី​ក៏ដោយ ។​

​សារព័ត៌មាន​យើង​មិនទាន់​អាច​ទំនាក់ទំនង សុំ​ការបញ្ជាក់​ពី​លោក​សាក់​សា​រ៉ាង មេបញ្ជាការ​PM​ខេត្ត​មណ្ឌល​គី​រី​បាន​នៅឡើយ​ទេ ទាក់ទង​ព័ត៌មាន​ខាងលើ ៕

 

IMG-20160211-WA0010

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2024 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.