ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ស្ទឹង សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តាតៃ​លើ ស្ថិតក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​អោយ លោក Joo-Ok Lee ប្រធាន​កម្មវិធី​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​ជា​សមាជិក WEF ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ​២០២៣ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​ជា​អធិបតី សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់​ពី​ព្រែក​ក្ដាម ទៅដល់​បាត់ដំបង - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​អោយ​ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ និយោជិត ចំនួន ១៨,១០៨​នាក់ នៅ​រាជធានី​ភ្នំពេញ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ គុណ​តម្លៃ​នៃ​សុខសន្តិភាព ពិតជា​មាន​តម្លៃ​ខ្លាំងណាស់​សម្រាប់​ប្រទេស​កម្ពុជា​ - សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អាកាសយានដ្ឋានអ​ន្ត​រ​ជាតិ​សៀមរាប​-​អង្គរ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​ខ្សែកាប​ត​ភ្ជាប់​រវាង​តំបន់​អភិវឌ្ឍន៍​កោះនរា ទៅ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ និង​ស្ពាន​នាគ​ភ្លោះ​កោះនរា - រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​អនុក្រឹត្យ ស្ដីពី ការផ្ទេរ​ធនធាន​បន្ថែ​ម ពី​ថវិកា​រដ្ឋ​ជូន​រដ្ឋបាល ឃុំ សង្កាត់ សម្រាប់​ចំណាយ​អភិវឌ្ឍន៍​មូលដ្ឋាន​ក្នុង​ថវិកា​០៥​ឆ្នាំ ពី​ឆ្នាំ​២០២៤-២០២៨ ដើម្បី​លើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ និង​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង​ជំ​ហ៊ាន​ទី​១

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ២​កើត ខែ​បឋមាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែ​ង ស្ថិតនៅ​សង្កាត់​បាក់​ខែ​ង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែ​ង គឺជា​គម្រោង​វិនិយោគ​ដ៏​ធំ​ទៅលើ​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​គម្រោង​នេះ ត្រូវបាន​ចាប់ផ្តើម​ការដ្ឋាន​ការងារ​សាងសង់​ជា​ផ្លូវការ​នា​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២០ ក្រោម​កិច្ច​ព្រមព្រៀង​ឥណទាន​សម្បទាន​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ (Agence Française de Développement) និង ធនាគារ​វិនិយោគ​អឺរ៉ុប (Eroupean Investment Bank)​។​

​គម្រោង​បាក់​ខែង​នេះ​មាន​សមត្ថភាព​ផលិត​សរុប ៣៩០.០០០​ម៉ែត្រគូប​/​ថ្ងៃ ត្រូវបាន​បែងចែក​ជា ២​ជំហាន (​ជំហាន​ទី​១ សមត្ថភាព​ផលិត ១៩៥.០០០​ម៉ែត្រគូប​/​ថ្ងៃ និង ជំហាន​ទី​២ សមត្ថភាព​ផលិត ១៩៥.០០០​ម៉ែត្រ​/​ថ្ងៃ​) ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​បារាំង VINCI Construction Grands Projets និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​គម្រោង ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​បារាំង SAFEGE Consulting Engineers​។

​សម្តេច​តេជោ ហ៊ុន សែន បាន​សម្តែង​នូវ​ក្តីរីករាយ និង​មាន​មោទនភាព​យ៉ាង​ក្រៃលែង​ចំពោះ​សមិទ្ធផល​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង ក្នុង​រាជធានី​ភ្នំពេញ​នេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ថ្លែង​អំណរគុណ​ចំពោះ​មិត្ត​ជប៉ុន ,​បារាំង និង​អឺរ៉ុប ដែល​បាន​ជួយ​ដល់​កម្ពុជា​ក្នុង​ដំណើរ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែ​ង និង​ក្រុង​តាខ្មៅ ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​។

​សម្តេច​តេ​ជោបាន​បន្តទៀ​ត​ថា ការធ្វើ​ទំនើបកម្ម​ជា​បន្តបន្ទាប់​អាង​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​នៅ​ភ្នំពេញ គឺជា​ផ្នែក​មួយ​ដ៏​ធំ​សម្រាប់​ជំរុញ​ចរន្ត​ទឹកស្អាត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដែល​មាន​សំពាធ​ទឹក​បាញ់​ចេញ​រហូតដល់​២៨​ម៉ែត្រ ដែល​នឹង​ផ្ដល់​សេវា​ទឹកស្អាត​ជូន​ដល់​ប្រជាពលរដ្ឋ​កាន់តែ​ងាយស្រួល​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ទោះ​ពេលនេះ យើង​មាន​សមត្ថភាព​ផ្គត់ផ្គង់​ទឹក​បាន​គ្រប់គ្រាន់​សម្រាប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ តែ​តម្រូវការ​ទឹកស្អាត នឹង​កើនឡើង​ជា​បន្តបន្ទាប់​តាមរយៈ​កំណើនប្រជាជន​, កំណើន​លំនៅឋាន និង​រោងចក្រ​សហគ្រាស​ជាច្រើន​នោះ យើង​នៅតែ​ត្រូវការ​ទឹកស្អាត​ជា​បន្តបន្ទាប់​ទៀត​។

​នៅថ្ងៃនេះ សម្តេច​តេជោ បាន​បន្ត​អំពាវនាវ​ដល់​ទីភ្នាក់បារាំ​ង​សម្រាប់​ការអភិវឌ្ឍ​(AFD)​បន្ត​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​ទឹកស្អាត​ជំហាន​ទី​៣​ជា​បន្ត​ទៀត​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​រំលឹក​គ្រា​អតីតកាល ដែល​សម្តេច​ត្រូវ​បាត់បង់​កូន​ម្នាក់​(​រ​លូត​) បន្ទាប់​ពី​ភរិយា​របស់​សម្តេច ពេល​កំពុង​មាន​ផ្ទៃពោះ តែង​ចុះទៅ​ដង​ទឹកទន្លេ ដើម្បី​យកមក​ប្រើប្រាស់​ប្រចាំថ្ងៃ​។

​ដូច្នេះហើយ​ទើប​សម្ដេច​បាន​យល់ដឹង​យ៉ាង​ច្បាស់​អំពី​អតីតកាល​ជាពិសេស​តម្រូវការ​នៃ​ការប្រើប្រាស់​ទឹក​នេះ ទើប​ខិតខំ​កសាង​អភិវឌ្ឍន៍​វិស័យ​ទឹកស្អាត​នេះ​សម្រាប់​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ឱ្យ​ល្អប្រសើរ​។ សម្ដេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​គិតគូរ​ពី​នយោបាយ​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុង​នោះ​អ្នក​ដែល​ប្រើប្រាស់​ទឹក​មិន​លើស​៧​ម៉ែត្រគូប គឺ​តម្លៃ​ទឹក​១​ម៉ែត្រគូប​ត្រឹម​៤០០ រៀល​ប៉ុណ្ណោះ ហើយ​អ្នក​ដែល​ប្រើ​ទឹក​ចាប់ពី​៨​ម៉ែត្រគូប​ដល់​១៥ ម៉ែត្រគូប​តម្លៃ​៧២០​រៀល ក្នុង​១​ម៉ែត្រគូប​ប៉ុណ្ណោះ​។​

​នៅថ្ងៃនេះ សម្ដេច​តេជោ ហ៊ុន សែន ប្រកាសថា ក្រោយ​បោះឆ្នោត សម្ដេច​នឹង​បន្ត​ចុះសួរសុខទុក្ខ​ជាមួយ​កម្មករ​កម្មការិនី​ចំនួន​១០​កន្លែង​ទៀត ដោយ​ចាប់ពី​ថ្ងៃ​ទី ២៧ ខែកក្កដា ឆ្នាំ​២០២៣​។​សម្ដេច​តេជោ បន្ត​បញ្ជាក់ថា ការចុះ​ជួប​កម្មករ​និយោជិត​នេះ គឺ​ដើម្បី​ស្វែងយល់​ពី​កិច្ចការ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ ដើម្បី​គាំពារ​កម្មករនិយោជិត​ថា តើ​សម្រេចបាន​ដល់​កម្រិត​ណាខ្លះ​។​

​ជាមួយនឹង​ការប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​នូវ​រោងចក្រ​ប្រព្រឹត្តិក​ម្ម​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​១​នេះ​សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជួបតែ​សេចក្តីសុ​ខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​។ បន្ទាប់មក សម្ដេច​តេជោក៏បាន​អញ្ជើ​ញ​បំពាក់​មេដាយ និង​គ្រឿង​ឥស្សរិយយស ជូន​ដល់​មន្ត្រី​មាន​ស្នាដៃ​មួយចំនួន​ដែល​បាន​រួមចំណែក​ក្នុង​ការសាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​១​នេះ និង​អញ្ជើញ​ពិនិត្យមើល ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ ក្នុង​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​បាក់​ខែ​នេះ​ក្នុង​បរិយាកាស​រីករាយ​ក្រៃលែង​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2023 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.