ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ជំនន់ទឹកភ្លៀង នៅទូទាំងប្រទេស ធូរស្រាល ស្ទើរទាំងស្រុង - អណ្តូងទឹកស្អាត ចំនួន១០ ត្រូវបាន ប្រគល់ជូន ពលរដ្ឋជិត៣០០គ្រួសារ នៅស្រុកវាលវែង - លោកឧកញ៉ា ទៀ វិចិត្រ ក្រុមការងារ ចុះជួយខេត្តកោះកុង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ តំបន់អារ៉ែង ស្រុកថ្មបាំង - គ្រូថ្នាំខ្មែរ បែកគំនិតជួញដូរ គ្រឿងញៀនបន្ថែម - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - ពិធីសម្ភោធឆ្លង សមិទ្ធផលនានាវត្តរុក្ខ្ត សិលារាម ហៅវត្តតាកាត - បុរសម្នាក់បាន ធ្វើអត្តឃាតដោយចងកមិនដឹងមូលហេតុ - លោក ស៊ុន ចាន់ថុល អមដំណើរសម្តេច សាយ ឈុំ ធ្វើដំណើរតាមរថភ្លើង ពីភ្នំពេញទៅព្រះសីហនុ - លោកស្រីអធិការការពារទិសដៅចំណាយយោធា
Comments Off

មុខសញ្ញា​ចោរប្លន់​ដ៏​កក្រើក​ក្នុង​ខេត្ត​កណ្តាល គឺជា​មន្ត្រី​យោធា​ឋានន្ត​សក្តិ អនុ​សេនីយ៍ ទោ មុខងារ​ជំនួយការ​ការិយាល័យ​ទី​២ អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ស្ពឺ​

កណ្តាល​៖ កាលពី​យប់​ម៉ោង​១១:៥៨​នាទី​យប់​ថ្ងៃទី​១២ ខែ​កុម្ភៈ​ឆ្នាំ​២០១៦ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ ខេត្ត​កំពង់ស្ពឺ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល លោក​ឧត្តមសេនីត្រី ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​កំពង់ស្ពឺ សហការ​ចុះទៅ​បញ្ជាការដ្ឋាន តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ស្ពឺ ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ជា​មន្ត្រី​យោធា​ម្នាក់ នៃ​តំបន់សឹករង​ខេត្ត​កំពង់ស្ពឺ ដែល​ជា​មុខសញ្ញា​ប្លន់​ប្រដាប់​ដោយ​អាវុធ នៅ​ស្រុក​ពញាឮ ខេត្ត​កណ្តាល ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ បន្ទាប់​ពី​រត់គេចខ្លួន ចូល​ពួន​សម្ងំ​ក្នុង​បន្ទាយ ក្រោយ សមត្ថកិច្ច​ឃាត់ខ្លួន​បក្ខពួក​បាន​២​នាក់​រួច​មក​។

​ជនសង្ស័យ​រូបនេះ​មានឈ្មោះ វាសនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​យោធា​ឋានន្ត​សក្តិ អនុសេនីយ៍ទោ មុខងារ​ជំនួយការ​ការិយាល័យ​ទី​២ អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​ង​កំពង់ស្ពឺ មាន​ទីលំនៅ​ភូមិ​គោល ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្ត​កណ្តាល ដែល​បាន​ឃាត់ខ្លួន​តាម​ដីកា របស់លោក លឹ សុគន្ថា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កណ្តាល ពីបទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស (​ប្រដាប់​ដោ​អាវុធ​) កាលពី​ម៉ោង​១៩៖៤០​នាទី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៦ នៅ​ភូមិ​តា​គោក​ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្ត​កណ្តាល​។​

​ខណៈ​ដែល​បក្សពួក ២​នាក់​ទៀត ដែល​បាន​ធ្វើ​សកម្មភាព​ប្លន់​ដ៏​កក្រើក​ជាមួយគ្នា​នៅ​ស្រុក​ពញាឮ កាលពី​ខែ​មុន​នោះ ត្រូវបាន​ចាប់ខ្លួន ហើយ​តុលាការខេត្ត​កណ្តាល សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ហើយ នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៦​នេះ ដោយ​ចោទប្រកាន់​ពីបទ «​អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​» តាម​មាត្រា ៣៥៣ និង ៣៥៧ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ដោយឡែក​ជនសង្ស័យ​ម្នាក់ទៀត ដែល​ជា​មន្ត្រី​យោធា​កំពុង​រត់គេច​ខ្លួន​នោៈ​ក៏ចាប់​ដែរ ៕

 

 

20160213k1 (1) 20160213k1 (2)

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2019 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.