ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ស្ទឹង សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តាតៃ​លើ ស្ថិតក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​អោយ លោក Joo-Ok Lee ប្រធាន​កម្មវិធី​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​ជា​សមាជិក WEF ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ​២០២៣ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​ជា​អធិបតី សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់​ពី​ព្រែក​ក្ដាម ទៅដល់​បាត់ដំបង - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​អោយ​ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ និយោជិត ចំនួន ១៨,១០៨​នាក់ នៅ​រាជធានី​ភ្នំពេញ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ គុណ​តម្លៃ​នៃ​សុខសន្តិភាព ពិតជា​មាន​តម្លៃ​ខ្លាំងណាស់​សម្រាប់​ប្រទេស​កម្ពុជា​ - សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អាកាសយានដ្ឋានអ​ន្ត​រ​ជាតិ​សៀមរាប​-​អង្គរ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​ខ្សែកាប​ត​ភ្ជាប់​រវាង​តំបន់​អភិវឌ្ឍន៍​កោះនរា ទៅ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ និង​ស្ពាន​នាគ​ភ្លោះ​កោះនរា - រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​អនុក្រឹត្យ ស្ដីពី ការផ្ទេរ​ធនធាន​បន្ថែ​ម ពី​ថវិកា​រដ្ឋ​ជូន​រដ្ឋបាល ឃុំ សង្កាត់ សម្រាប់​ចំណាយ​អភិវឌ្ឍន៍​មូលដ្ឋាន​ក្នុង​ថវិកា​០៥​ឆ្នាំ ពី​ឆ្នាំ​២០២៤-២០២៨ ដើម្បី​លើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ និង​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​បណ្តាញ ក្រុម​Hacker មួយក្រុម ដែល​បាន Hack ចូល Telegram ជាច្រើន ដើម្បី​ឆបោក​ប្រាក់​!

រយៈពេល​ថ្មីៗ​ចុងក្រោយ​នេះ គឺ​មាន​ករណី​ហែក​ចូលតេ​លេក្រា​ម​ជាច្រើន​ករណី​កើតឡើង បង្ក​ឲ្យមាន​ជនរងគ្រោះ មួយចំនួន​ត្រូវ​បាន​ខាតបង់​ប្រាក់​រាប់​ពាន់​ម៉ឺន​ដុល្លារ​ដោយសារ​តែ​ការ​បោក​បញ្ឆោត​។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២៣ អាវុធហត្ថ​ភ្នំពេញ​បាន​ទទួល​បណ្តឹង​ពី​ជនរងគ្រោះ​ម្នាក់ សុំ​ប្តឹង​ពី​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ហែក​ចូលតេ​ឡេ​ក្រាមរ​បស់ខ្លួន និង​បាន​ឆាត​ទៅ​បងប្អូន​មិត្តភក្តិ​ជាច្រើន​ដើម្បី​ខ្ចីប្រាក់ ព្រមទាំង​ឆា​តទៅ​គម្រាម​ទារ​ប្រាក់​អតិថិជន​ដែល​ជំពាក់​ខ្លួន​ផងដែរ​។ ស្របពេល​ជាមួយ​គ្នា​នោះ ក៏មាន​អតិថិជន​របស់​ខ្លួន​ម្នាក់ ក៏​ត្រូវបាន​គេ​ហែក​ចូលតេ​ឡេ​ក្រាមរ​បស់​គាត់​ដូច​គ្នា ហើយ​បាន​ឆាត​មក​ខ្ចី​ប្រាក់​ខ្លួន​ចំនួន ៦០,០០០$ ហើយ​ខ្លួន​បាន​វេរ​ទៅ​ឲ្យអស់ ១០,០០០$ ក៏​មាន​ការសង្ស័យ ហើយ​ក៏​តេទៅ​អតិថិជន​ផ្ទាល់​ដើម្បី​សួរនាំ ទើប​ដឹងថា​មាន​ការចាញ់បោក​ជនសង្ស័យ​យ៉ាង​ពិតប្រាកដ ព្រោះ​អតិថិជន​របស់​ខ្លួន បាន​អះអាង​ថា មិន​បាន​ឆាត​ខ្ចី​ប្រាក់​នោះ​ទេ គឺ​មាន​គេ​ហែក​ចូលតេ​ឡេ​ក្រាមរ​បស់​គាត់​បាត់​ហើយ​។​

​តាមរយៈ​វិធានការ​ជំនាញ និង​ការ​តាម​ប្រ​ម៉ាញ់​ជាប់​ប្រចាំ រហូត​ដល់​ថ្ងៃ​ទី​១៧,១៨ និង​១៩ ខែមិថុនា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ ជា​បន្តបន្ទាប់ (​ខ្មែរ​០១​នាក់​, ចិន​០៤​នាក់​) ដែល​មាន​ការពាក់ព័ន្ធ​ជា​បណ្តាញ ជាមួយ​ក្រុម​Hacker នៅ​ឯ​បរទេស ធ្វើ​សកម្មភាព ហែក​ចូលតេ​ឡេ​ក្រាមនុស្ស​ជាច្រើន ដើម្បី​ឆបោក​ប្រាក់​។

​ជនសង្ស័យ​ទាំង ០៥​នាក់​រួមមាន​៖
១.​ឈ្មោះ YU YULONG ជនជាតិ​ចិន ទទួលខុសត្រូវ​ក្នុងការ​ទំនាក់ទំនង​ជា​មួយក្រុម Hacker នៅ​ក្រៅប្រទេស​។​
២.​ឈ្មោះ មាស ស្រី​ចិន (​ហៅ​ស្រី​ពៅ​) ជនជាតិខ្មែរ ប្រពន្ធ​របស់​ឈ្មោះ YU YULONG ទទួលខុសត្រូវ​បកប្រែ​ឆាត ពី​ខ្មែរ​ទៅ​ចិន និង​ពី​ចិន​ទៅ​ខ្មែរ ទាំង​អក្សរ​និង​សម្លេង ឲ្យ​ក្រុម Hacker​។​
៣.​ឈ្មោះ HUANG ZHENG LIANG ជនជាតិ​ចិន ទទួលខុសត្រូវ​ខាង​ដក​លុយ​ចេញពី​ធនាគារ​, រក​បណ្តាញ​បន្ថែម និង​ពេលខ្លះ ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ក្រុម Hacker​។
៤.​ឈ្មោះ ZHANG ZHAOCUN ជនជាតិ​ចិន ទទួលខុសត្រូវ​ខាង​ដក​លុយ​ចេញពី​ធនាគារ​។​
៥.​ឈ្មោះ LI QUEQIN ទទួលខុសត្រូវ​តម្កល់​ប្រាក់​នៅ​ធនាគារ ដើម្បី​ធានា​ប្រតិបត្តិការ​ឲ្យ​ក្រុម Hacker នៅ​ក្រៅប្រទេស​។​

​តាម​ចម្លើយសារភាព​របស់​ឈ្មោះ YU YULONG និង​ប្រពន្ធ​ឈ្មោះ មាស ស្រី​ចិន បានឲ្យដឹងថា ពួក​គេ​ស្គាល់​ក្រុម Hacker តាមរយៈ​តែ​វី​ឆាត (WeChat) ប៉ុណ្ណោះ មិនដឹង​ថា​ពួក​នោះ​នៅ​ទីណា​ទេ គ្រាន់តែ​ធ្លាប់​ឭ​ពួកវា​ប្រាប់​ថា​រស់នៅ​ប្រទេស​ថៃ ហើយ​ពួក​វា​ប្រាប់ថា អាច​ហែក​តេ​ឡេ​ក្រា​មបាន តាមរយៈ​ផ្ញើ​សារ​ឬ​កម្មវិធី​អ្វីមួយ​ទៅ​បុគ្គល​ណា​ម្នាក់ ប្រសិនបើ​បុគ្គល​នោះ​ចូល​មើល នោះ​ពួក​វា​នឹង​ចូល​ទៅ​គ្រប់គ្រង​កម្មវិធី​ទូរស័ព្ទ​ឬ​ឈាន​ដល់​គ្រប់គ្រង​អា​ខោ​ន​ធនាគារ​បាន និង​ម្យ៉ាងទៀត​ប្រសិនបើ​យើង​ថត​ស្កែន​លេខតេ​លេក្រា​ម​៥​ខ្ទង់​ផ្ញើ​ទៅ​ឲ្យ​ពួកវា នោះ​ពួក​វា​ក៏​អាច​គ្រប់គ្រង Telegram យើង​បាន​ដូចគ្នា​។ រាល់​ប្រតិបត្តិការ​ជោគជ័យ​ទាំងអស់ ឈ្មោះ YU YULONG និង​ប្រពន្ធ​ឈ្មោះ មាស ស្រី​ចិន ទទួលបាន ៧%, ឈ្មោះ HUANG ZHENG LIANG ទទួលបាន ៤%, ឈ្មោះ ZHANG ZHAOCUN ទទួលបាន ២%, ឈ្មោះ LI QUEQIN ទទួលបាន ២% នៅសល់​ទាំង​ប៉ុន្មាន គឺ​ត្រូវ​ផ្ញើ​ទៅឲ្យ ក្រុម Hacker តាមរយៈ​ធនាគារ ហ៊ុយ​វ័ង​។

​តាមរយៈ​បទពិសោធន៍​នៃ​ការបង្ក្រាប​ករណី​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា ដោយសារ​តែ​បច្ចេកវិទ្យា​ដើរ​លឿន​ពេក ធ្វើឲ្យ​មាន​កម្មវិធី​ជា​ច្រើន​ដែល​យើង​មិន​អាច​តាម​ទាន់​បាន ដូច្នេះ បងប្អូន​ដែល​ប្រើ​ទូរស័ព្ទ​ទាំងអស់ មិន​ត្រូវ​ចូល​មើល Link ឬ App ណាមួយ ដែល​មាន​ប្រភព​មិន​ច្បាស់លាស់ ហើយ​ផ្ញើ​មក​ឲ្យ​យើង តាមរយៈ SMS, WhatsApp, Telegram, Line ឬ Messenger ក៏​ដូចជា​មិន​ត្រូវ ឆ្លើយឆ្លង​ជាមួយ​សារ​ទាំងឡាយណា ដែល​ទាមទារ​ឲ្យ​យើង​បង្ហាញ​នូវ​ទិន្នន័យ​ផ្ទាល់ខ្លួន ទិន្នន័យ​ធនាគារ ឬ​ថត​ស្គ្រីន​ទូរស័ព្ទ របស់​យើង ទៅ​ពួកគេ​នោះឡើយ ហើយ​បើ​មាន​អ្នក​ស្គាល់​ផ្ញើ​សារ​ជា​អក្សរ​ខ្មែរ ឬ​អក្សរ​បរទេស​មក​យើង ដើម្បី​ខ្ចីប្រាក់ ឬ​ទារប្រាក់ ឬ​បង្ខំ​ឲ្យ​ទូទា​ត់​អ្វី​ផ្សេងៗ យើង​មិន​ត្រូវ​ផ្ទេរ​ប្រាក់​ទៅ​ភ្លាមៗ​នោះទេ គឺ​ត្រូវ​ឆែក​បញ្ជាក់​ឲ្យបាន​ច្បាស់លាស់​ជាមុនសិន ដើម្បី​ជៀងវាង​ការខាតបង់ ឬ​ការចាញ់បោក ដោយ​ប្រការ​ណាមួយ លើ​ការប្រើប្រាស់​ទូរស័ព្ទ​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 1133 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.