ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ស្ទឹង សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តាតៃ​លើ ស្ថិតក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​អោយ លោក Joo-Ok Lee ប្រធាន​កម្មវិធី​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​ជា​សមាជិក WEF ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ​២០២៣ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​ជា​អធិបតី សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់​ពី​ព្រែក​ក្ដាម ទៅដល់​បាត់ដំបង - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​អោយ​ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ និយោជិត ចំនួន ១៨,១០៨​នាក់ នៅ​រាជធានី​ភ្នំពេញ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ គុណ​តម្លៃ​នៃ​សុខសន្តិភាព ពិតជា​មាន​តម្លៃ​ខ្លាំងណាស់​សម្រាប់​ប្រទេស​កម្ពុជា​ - សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អាកាសយានដ្ឋានអ​ន្ត​រ​ជាតិ​សៀមរាប​-​អង្គរ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​ខ្សែកាប​ត​ភ្ជាប់​រវាង​តំបន់​អភិវឌ្ឍន៍​កោះនរា ទៅ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ និង​ស្ពាន​នាគ​ភ្លោះ​កោះនរា - រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​អនុក្រឹត្យ ស្ដីពី ការផ្ទេរ​ធនធាន​បន្ថែ​ម ពី​ថវិកា​រដ្ឋ​ជូន​រដ្ឋបាល ឃុំ សង្កាត់ សម្រាប់​ចំណាយ​អភិវឌ្ឍន៍​មូលដ្ឋាន​ក្នុង​ថវិកា​០៥​ឆ្នាំ ពី​ឆ្នាំ​២០២៤-២០២៨ ដើម្បី​លើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ និង​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​

ឯកឧត្តម​អ៊ូច​ភា​ឆ្លៀត​បន្ត​ចុះ​ជួប​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ក្រុមប្រឹក្សា​សង្កាត់​បារាយណ៍​ក្រុង​ដូន​កែវ​ចំនួន​៨៧​នាក់​

នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែមិថុនា ឆ្នាំ​២០២៣​ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល ខេត្ត​តាកែវ​បាន​អញ្ជើញ​ឆ្លៀត​បន្ត​ចុះ​ជួប​សំណេះសំណាល និង​ស្ដាប់​បញ្ហា​ប្រឈម​នានា នៅក្នុង​មូលដ្ឋាន​ជាមួយ ប្រធាន សមាជិក ក្រុមប្រឹក្សា​សង្កាត់ មេភូមិ អនុ​ភូមិ សមាជិក​ភូមិ មេ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល យុវជន​ភូមិ​-​សង្កាត់ ស្មៀន ជំនួយការ​ហិរញ្ញវត្ថុ ជំនួយការ​រដ្ឋា​បាល ប្រធាន​មណ្ឌល​សុខភាព លោកនាយក​សាលា​អនុវិទ្យាល័យ និង​សាលាបឋមសិក្សា ចាស់ព្រឹទ្ធាចារ្យ ដើម្បី​ស្ដាប់​បញ្ហា​ប្រឈម​នានា ក្នុង​មូលដ្ឋាន​សង្កាត់ បារាយណ៍ ក្រុង​ដូន​កែវ ដោយ​មាន​អ្នកចូលរួម​សរុប​ចំនួន ៨៧​នាក់​។​

បន្ទាប់ពី​បាន​ស្ដាប់​របាយការណ៍​ស្វាគមន៍ និង​បញ្ហា​ប្រឈម​នានា របស់ លោក​ចៅសង្កាត់​បារាយណ៍ រួចមក ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បាន​សម្ដែង​ការចូលរួម​អបអរសាទរ និង​ថ្លែង​ការកោតសរសើរ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន គ្រប់​លំដាប់ថ្នាក់ ដែល​បាន ខិតខំ​យក​អស់​កម្លាំងកាយ​ចិត្ត ពេលវេលា ថវិកា ផ្ទាល់ខ្លួន បម្រើ​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​ខ្លាច​ហត់នឿយ​។​

មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះដែរ ឯកឧត្តម អ៊ូច ភា បាន​ធ្វើ​ការណែនាំ ក៏ដូចជា​ក្រើនរំលឹក​ទៅដល់​មន្ត្រី​មូលដ្ឋាន​ភូមិ​ឃុំ ដូចជា​៖
– ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​ការបម្រើ ពង្រឹង​សេវាសាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរឡើង លឿន ឆាប់រហ័ស និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​។​
– ពង្រឹង​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅក្នុង​មូលដ្ឋាន​ភូមិ​ឃុំ​របស់​ខ្លួន​ឱ្យបាន​ល្អ​ក្លាយ​ជា​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជាពិសេស​ពង្រឹង បង្ការ បង្ក្រាប​ក្រុម​ក្មេង​ទំនើង នឹង​រាល់​បទល្មើស​នានា​នៅតាម​មូលដ្ឋាន ពោល​ធានា​សុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។​
– យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់​ចំពោះ​ការយកចិត្តទុកដាក់​ការព្យាបាល​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ត្រូវមាន​ក្រមសីលធម៌ វិជ្ជាជីវៈ​ខ្ពស់ និង​មាន​អកប្បកិរិយាល្អ​ចំពោះ​អ្នកជំងឺ​ផង​ដែរ ។​
– យុវជន​ឃុំ​នឹង​ភូមិ ត្រូវ​បង្កើន​សកម្មភាព​ឱ្យ​សកម្ម​លើ​ការងារ​របស់​ខ្លួន​នៅក្នុង​មូលដ្ឋាន ពិសេស​ត្រូវ​ធ្វើ​កិច្ច​ការងារ​ជាមួយ​ចាស់​ព្រឹទ្ធាចារ្យ​ក្នុង​មូលដ្ឋាន​ដោយ​សហការ​គ្នា​ឱ្យបាន​ល្អ​បនរ​សើរ​ឡើង​។​
– ឪពុក​ម្តាយ​ឬ​អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ត្រូវ​ធ្វើ​ការអប់រំ​ទូន្មាន​កូនសិស្ស កូន​របស់​ខ្លួន ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​ក្លាយទៅជា​កូន​ល្អ សិស្ស​ល្អ និង​មិត្ត​ល្អ ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ក្លាយ​ជា​ធនធានមនុស្ស​សម្រាប់​បន្តវេណ​នា​ថ្ងៃ​អនាគត​។​
– ខិតខំ​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​ខ្លួន និង​រួមចំណែក​ថែរក្សា​ការពារ​សមិទ្ធផល​ដែល​មាន​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន និង​ខិតខំ​ដោះ​សម្របសម្រួល​វិវាទ​ទាំងឡាយ​ក្រៅ​ប្រព័ន្ធ​តុលាការ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​
​ឯកឧត្តម​អភិបាលខេត្ត បន្ថែមទៀតថា ការគិតគូរ និង​យកចិត្តទុកដាក់​អំពី​សុខទុក្ខ បម្រើសេវា ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​លឿន​រហ័ស​ដោយ​ទំនួល​ខុស​ត្រូវ វា​នឹង​ធ្វើឱ្យ​បងប្អូន ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​របស់​យើង​កាន់តែ​មាន​ទំនុកចិត្ត និង​បន្ត​គាំទ្រ លោក​អ៊ុំ​ជា​មេឃុំ មេភូមិ ថែម​ទៀត ម្យ៉ាងវិញទៀត​ទន្ទឹមនឹង​ការគិតគូរ​អំពី​សុខទុក្ខ​របស់​ពលរដ្ឋ ហើយ​សូម​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​ការអភិវឌ្ឍ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​មាន​ការរីកចម្រើន​ថែម​ទៀត ពិសេស​ត្រូវ​សហការ​គ្នា​ឱ្យ​ល្អ​ជាមួយនឹង បងប្អូន ប្រជាពលរដ្ឋ កម្លាំង​ប៉ុស្តិ៍​នគរបាល ធ្វើ​យ៉ាងណា​ពង្រឹង លើ​ការងារ ការពារ ថែរក្សា សន្តិសុខ សណ្តា​ប់ សាធារណៈ កាន់តែ​ល្អ​រឹងមាំ ឱ្យ​មូលដ្ឋាន​របស់​យើង​ក្លាយជា​មូលដ្ឋាន​ដែល​គ្មាន​បទល្មើស​គ្រប់​ប្រភេទ គ្មាន​ល្បែងស៊ីសង ស្របតាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សវុត្ថិភាព ៕

 

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 1738 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.