ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ស្ទឹង សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តាតៃ​លើ ស្ថិតក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​អោយ លោក Joo-Ok Lee ប្រធាន​កម្មវិធី​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​ជា​សមាជិក WEF ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ​២០២៣ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​ជា​អធិបតី សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់​ពី​ព្រែក​ក្ដាម ទៅដល់​បាត់ដំបង - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​អោយ​ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ និយោជិត ចំនួន ១៨,១០៨​នាក់ នៅ​រាជធានី​ភ្នំពេញ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ គុណ​តម្លៃ​នៃ​សុខសន្តិភាព ពិតជា​មាន​តម្លៃ​ខ្លាំងណាស់​សម្រាប់​ប្រទេស​កម្ពុជា​ - សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អាកាសយានដ្ឋានអ​ន្ត​រ​ជាតិ​សៀមរាប​-​អង្គរ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​ខ្សែកាប​ត​ភ្ជាប់​រវាង​តំបន់​អភិវឌ្ឍន៍​កោះនរា ទៅ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ និង​ស្ពាន​នាគ​ភ្លោះ​កោះនរា - រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​អនុក្រឹត្យ ស្ដីពី ការផ្ទេរ​ធនធាន​បន្ថែ​ម ពី​ថវិកា​រដ្ឋ​ជូន​រដ្ឋបាល ឃុំ សង្កាត់ សម្រាប់​ចំណាយ​អភិវឌ្ឍន៍​មូលដ្ឋាន​ក្នុង​ថវិកា​០៥​ឆ្នាំ ពី​ឆ្នាំ​២០២៤-២០២៨ ដើម្បី​លើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ និង​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​កម្មករ កម្មការិនី ជាង​២​ម៉ឺន​នាក់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេន (MANHATTAN) ក្រុង​បាវិត ខេត្ត ស្វាយរៀង

នៅ​ព្រឹក​ថ្ងៃអាទិត្យ ៨​កើត ខែ​បឋមាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ដែល​បំរើ​ការងារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេន (MANHATTAN) ក្រុង​បាវិត ខេត្ត ស្វាយរៀង​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​មកជួប​ក្មួយៗ​ចៅៗ កម្មករ កម្មការិនី​ទាំងអស់​ដែល​កំពុង​បម្រើ​ការងារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេន (MANHATTAN) ក្រុង​បាវិត ខេត្ត ស្វាយរៀង​។​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ការបង្កើត​ឲ្យមាន​ជា​តំបន់​សេដ្ឋកិច្ច​ពិសេ​ស​ក្រុង​បាវិត​នេះ គឺជា​គំនិត​ផ្តួចផ្តើម​របស់​លោក ក្លេមែ​ន យ៉ាង (CLEMENT YANG) ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កាលនោះ​មាន​កម្មករ កម្មការិនី ត្រឹមតែ​ជាង​១០០​នាក់​ប៉ុណ្ណោះ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍បន្ត​ទៀតថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ឡើង​ក្នុង​កម្រិត​៥,៦% នៅ​ឆ្នាំ​២០២៣​នេះ និង​នៅ​ឆ្នាំ​២០២៤ សេដ្ឋកិច្ច​កម្ពុជា នឹង​បន្ត​កើន​ឡើង​ក្នុង​រង្វង់ ៦,៦% ដែល​កំណើន​ទាំងនេះ​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា​គ្រប់ៗ​គ្នា​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា ភាពជិតស្និទ្ធ ភាព​រួសរាយ​រាក់ទាក់​របស់​កូនក្មួយ​កម្មករ​កម្មការិនី​រោងចក្រ វា​មិនមែន​ត្រឹមតែ​ជា​ភាព​ជិតស្និទ្ធ​រវាង​មេដឹកនាំ និង​ប្រជាពលរដ្ឋ​នោះទេ តែ​វា​ជា​ទឹកចិត្ត ក្តីស្រលាញ់​មិន​អាច​កាត់ថ្លៃ​បាន​រវាង​ឪពុក និង​កូន​, រវាង​ពូ និង​ក្មួយ ដែល​ជា​ទម្លាប់​ល្អ​ក្នុង​សង្គម​គ្រួសារ​ខ្មែរ​ផង​ដែរ​។​សម្តេច​តេជោ​បន្តទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​មិន​ធ្វើ​នយោបាយ​បង្ក​អរិយ​ភាព​ជា​មួយ​ប្រទេស​ក្បែរ​ខាង​នោះទេ គឺ​កម្ពុជា​ធ្វើ​នយោបាយ​ផ្តល់​នូវ​សន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អន្តរជាតិ ជាពិសេស​ជាមួយ​ប្រទេស​ក្បែរ​ខាង​កម្ពុជា​។​

​នៅថ្ងៃនេះ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា កម្ពុជា​នឹង​ក្លាយជា​ប្រទេស​អធិរាជ​នាំ​គ្រាប់ស្វាយចន្ទី​ទៅ​កាន់​ទី​ផ្សាយ​អន្តរជាតិ ខណៈ​ដែល​បច្ចុប្បន្ន​កម្ពុ​ជា​បាន​នាំ​គ្រាប់ស្វាយចន្ទី​ក្នុង​ចំនួន​ដ៏​ច្រើន ដែល​ពេល​នេះ​កម្ពុជា​យើង​ក្រោម​តែ​ប្រទេស​កូឌី​វ័រ​មួយ​បន្តិច​ប៉ុណ្ណោះ ដែល​បច្ចុប្បន្ន​ជា​ប្រទេស​នាំ​គ្រាប់ស្វាយចន្ទី​ច្រើនជាងគេ​បំផុត ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។​សម្តេច​បន្ត​ទៀត​ថា ពីមុន​កម្ពុជា​ជា​ប្រទេស​នាំចូល​ទំនិញ​ដ៏​ច្រើន​ពី​ប្រទេស​ក្បែរ​ខាង​ដូចជា​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​ជាដើម តែ​បច្ចុប្បន្ន​កម្ពុជា បាន​ប្រែ​ពី​ប្រទេស​នាំ​ទំនិញ ក្លាយជា​ប្រទេស​នាំចេញ​ដ៏​ច្រើន​ទៅកាន់​ទីផ្សារ​អន្តរជាតិ រួម​ទាំង​ទៅ​ប្រទេស​វៀតណាម​ផងដែរ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មាន​ប្រសា​ន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​ជា​គណបក្ស​ដ៏​ល្អ​មួយ​សម្រាប់​ប្រជាជន​កម្ពុជា ដែល​ធានាបាន​នូវ​សុខសន្តិភាព សេរីភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅក្នុង​ប្រទេស​កម្ពុជា​។​ក្នុង​មួយ​ឆ្នាំៗ រាជរដ្ឋាភិបាល​ត្រូវ​ប្រឹងប្រែង​បង្កើត​ការងារ​ថ្មី​បន្ថែមទៀត យ៉ាងហោច​ណាស់​ក្នុង​រង្វង់​៣០​ម៉ឺន​កន្លែង ដើម្បី​ធានា​ភាព​មាន​ការងារ​ធ្វើ​សម្រាប់​ប្រជាជន​កម្ពុជា ហើយ​ចាប់ពី​ខែ​សីហា ឆ្នាំ​នេះ​ទៅ កម្ពុជា​នឹង​ត្រូវ​បណ្ដុះបណ្ដាល​យុវជន​ក្រីក្រ​១​លាន​កន្លះ ដោយ​រដ្ឋ​ជា​អ្នកចំណាយ​។​

​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា កត្តា​សុខសន្តិភាព គឺជា​ការចាប់ផ្តើម​ដំបូង​នៃ​ការអភិវឌ្ឍ​និង​សកម្មភាព​ផ្សេងៗ​ទៀត នៃ​វឌ្ឍនភាព រួម​ទាំង​កំណើន​ការងារ​សម្រាប់​កម្មករ​-​កម្មការិនី​ផង​ដែរ​។ សម្តេច​តេជោ បាន​ប្រកាស​មិន​លើកលែង​ចំពោះ​ជន​ណា ឬ​ក្រុមប្រឆាំង​ណា ដែល​មាន​បំណង​បង្ក​ការរំខាន អុកឡុក ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ ដើម្បី​បំផ្លាញ​សុខ​សន្តិភាព​នៅ​កម្ពុជា​នោះទេ​។​

​សម្តេច​តេជោ ហ៊ុន សែន បន្ត​អំពាវនាវ​ដល់​ម្ចាស់​រោច​ក្រ និង​កម្មករ​និយោជិត ត្រូវ​រួមគ្នា​ធ្វើយ៉ាងណា​ឱ្យ​រោងចក្រ​មួយ​ក្លាយទៅជា​សហគមន៍​សុខសាន្ត​មួយ​។ កុំឱ្យ​មាន​គ្រឿងញៀន កុំឱ្យ​មាន​បងតូច បងធំ កុំឱ្យ​មាន​ជម្លោះ​រវាង​កម្មករនិយោជិត និង​ថៅកែ​រោងចក្រ​។​សម្តេច​តេជោ បានប្រកាស​ជំរុញ និង​លើកទឹកចិត្ត ឱ្យមាន​ការដោះស្រាយ​បញ្ហា​នានា​នៅ​រោងចក្រ​សហគ្រាស​នៅ​នឹង​មូលដ្ឋាន​តែម្តង ដោយ​មិន​ត្រូវ​រង់ចាំ​តែ​ថ្នាក់​ជាតិ​មក​ជួយ​ដោះស្រាយ​ឡើយ និង​ត្រូវ​ធ្វើ​ការដោះស្រាយ​ឱ្យ​បាន​លឿន​រហ័ស​។ នៅថ្ងៃនេះ សម្ដេច​តេ​ជោបាន​សាទរ​ចំពោះ​ម្ចាស់​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហា​ធេន ដែល​មាន​មហិច្ឆិតា​ប្រែក្លាយ​តំបន់ សេដ្ឋកិច្ច​ពិសេស​នេះ ឱ្យទៅជា​តំបន់ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់ខ្ពស់​ប្រើប្រាស់​ថាមពលបៃតង ដែល គម្រោង​នេះ​ស៊ីគ្នា​ជាមួយ​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ជូនពរ​ដល់​បងប្អូន​កូនក្មួយ កម្មករ កម្មការិនី​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ជា​ពិសេស​កម្មការិនី​ដែល​មាន​ផ្ទៃពោះ​សូមឲ្យ​ទទួលបាន​នូវ​សុខភាព​ល្អ ទាំង​ម្ដាយ និង​កូន​នៅពេល​សម្រាល​ហើយក៏​បាន​ផ្ដល់​ជា​ថវិកា សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ១២២០​នាក់ ក្នុង​ម្នាក់ៗ ២០០​ដុល្លារ ក្នុងនោះ​មាន​ស្ត្រី​មាន​កូនភ្លោះ​២ ចំនួន​៨​នាក់ ក្នុង​ម្នាក់ៗ ចំនួន​៤០០​ដុល្លារ​ផង​ដែរ​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 5497 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.