ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ស្ទឹង សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តាតៃ​លើ ស្ថិតក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​អោយ លោក Joo-Ok Lee ប្រធាន​កម្មវិធី​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​ជា​សមាជិក WEF ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ​២០២៣ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​ជា​អធិបតី សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់​ពី​ព្រែក​ក្ដាម ទៅដល់​បាត់ដំបង - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​អោយ​ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ និយោជិត ចំនួន ១៨,១០៨​នាក់ នៅ​រាជធានី​ភ្នំពេញ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ គុណ​តម្លៃ​នៃ​សុខសន្តិភាព ពិតជា​មាន​តម្លៃ​ខ្លាំងណាស់​សម្រាប់​ប្រទេស​កម្ពុជា​ - សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អាកាសយានដ្ឋានអ​ន្ត​រ​ជាតិ​សៀមរាប​-​អង្គរ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​ខ្សែកាប​ត​ភ្ជាប់​រវាង​តំបន់​អភិវឌ្ឍន៍​កោះនរា ទៅ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ និង​ស្ពាន​នាគ​ភ្លោះ​កោះនរា - រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​អនុក្រឹត្យ ស្ដីពី ការផ្ទេរ​ធនធាន​បន្ថែ​ម ពី​ថវិកា​រដ្ឋ​ជូន​រដ្ឋបាល ឃុំ សង្កាត់ សម្រាប់​ចំណាយ​អភិវឌ្ឍន៍​មូលដ្ឋាន​ក្នុង​ថវិកា​០៥​ឆ្នាំ ពី​ឆ្នាំ​២០២៤-២០២៨ ដើម្បី​លើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ និង​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​អំពាវនាវ​ដល់​យុវវ័យ ត្រូវ​និយាយ​ថា​ទេ ចំពោះ​គ្រឿងញៀន ក្នុងឱកាស​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៣!

​តាមរ​យៈផេក​ផ្ទាល់ខ្លួន របស់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បង្ហោះ​សារ​អបអរសាទរ ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៣ ដោយ​ភ្ជាប់​ជាមួយ ការ​រំលឹក​អនុស្សាវរីយ៍ នៃ​ការបើក​ដំណើរការ​នូវ​មណ្ឌល​បន្សាប​គ្រឿងញៀន​មុនគេ​បង្អស់​ទូទាំងប្រទេស រហូត​មាន​អង្គការ​ស្ថាប័ន​ជាច្រើន បាន​ចុះ​ទៅ​ស្វែងយល់​និង​ដក​ពិសោធន៍​ជា​បន្តបន្ទាប់​។


​លោក​ឧត្តមសេនីយ៍ឯក ក៏បាន​លើកឡើង អំពី​សណ្តាន​ចិត្ត​ដ៏​សប្បុរស របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​បាន​ឧបត្ថម្ភ​គាំទ្រ កសាង​អាគារ​ស្នាក់នៅ និង​របប​អាហារ​ប្រចាំថ្ងៃ សម្រាប់​យុវជន​ផ្តាច់​សារធាតុ​ញៀន​  ព្រមទាំង​តែងតែ​ឆ្លៀត​ឱកាស​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​និង​ផ្តល់​ដំបូន្មាន​ល្អៗ អប់រំ​ផ្លូវចិត្ត ដល់​ក្មួយៗ​យុវជន​នៅ​ទីនោះ​ជា​ញឹកញាប់ គឺជា​គំរូ​ដ៏​ឧត្តុង្គឧត្តម​ប្រកប​ដោយ​ព្រហ្មវិហា​ធម៌ គួរ​ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត​។

​ព្រម​ជាមួយ​គ្នា​នោះ​ផងដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​អំពាវនាវ​ដល់​យុវវ័យ​គ្រប់រូប សូម​និយាយ​ថា​ទេ ចំពោះ​គ្រឿងញៀន និង​បាន​បង្ហោះ​នូវ​វីដេអូ​ចម្រៀង​អប់រំ​អំពី​គ្រឿងញៀន​មួយ​បទ ដែល​លោក​បាន​ផ្តួចផ្តើម​ផលិតឡើង កាល​លោក​នៅ​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បង្កប់​នូវ​អត្ថន័យ​ខ្លឹមសារ យ៉ាង​ក្តុកក្តួល​រំជួល​អារម្មណ៍​ជាទីបំផុត​៕​

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2023 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.