ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ស្ទឹង សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តាតៃ​លើ ស្ថិតក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​អោយ លោក Joo-Ok Lee ប្រធាន​កម្មវិធី​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​ជា​សមាជិក WEF ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ​២០២៣ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​ជា​អធិបតី សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់​ពី​ព្រែក​ក្ដាម ទៅដល់​បាត់ដំបង - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​អោយ​ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ និយោជិត ចំនួន ១៨,១០៨​នាក់ នៅ​រាជធានី​ភ្នំពេញ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ គុណ​តម្លៃ​នៃ​សុខសន្តិភាព ពិតជា​មាន​តម្លៃ​ខ្លាំងណាស់​សម្រាប់​ប្រទេស​កម្ពុជា​ - សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អាកាសយានដ្ឋានអ​ន្ត​រ​ជាតិ​សៀមរាប​-​អង្គរ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​ខ្សែកាប​ត​ភ្ជាប់​រវាង​តំបន់​អភិវឌ្ឍន៍​កោះនរា ទៅ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ និង​ស្ពាន​នាគ​ភ្លោះ​កោះនរា - រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​អនុក្រឹត្យ ស្ដីពី ការផ្ទេរ​ធនធាន​បន្ថែ​ម ពី​ថវិកា​រដ្ឋ​ជូន​រដ្ឋបាល ឃុំ សង្កាត់ សម្រាប់​ចំណាយ​អភិវឌ្ឍន៍​មូលដ្ឋាន​ក្នុង​ថវិកា​០៥​ឆ្នាំ ពី​ឆ្នាំ​២០២៤-២០២៨ ដើម្បី​លើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ និង​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​

ឯកឧត្តម អ៊ូច ភា និង​ក្រុម​ការងារ​បន្ត​ចុះ​ផ្សព្វផ្សាយ​គោលនយោបាយ បង្រៀន​គូស​សន្លឹកឆ្នោត​តាម​មូលដ្ឋាន​ភូមិ​ស្រុក​ចេក និង​ភូមិ​ព្រៃ​ពាយ​ឃុំ​អង្គតាសោម​ស្រុក​ត្រាំកក់​

នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​០៦ ខែ​កក្ដ​ដា ឆ្នាំ​២០២៣ ឯកឧត្តម អ៊ូច ភា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត និង​ក្រុមការងារ បាន​អញ្ជើញ​បន្ត​ចុះ​ផ្សព្វផ្សាយ​គោលនយោបាយ បង្រៀន​គូស​សន្លឹកឆ្នោត និង​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស​តាម​ខ្នង​ផ្ទះ ក្នុង​មូលដ្ឋាន​ភូមិ​ស្រុក​ចេក និង​ភូមិ​ព្រៃ​ពាយ ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម អ៊ូច ភា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត បាន​លើកឡើង​អំពី​ការខិតខំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចាប់ពី​ការរំដោះ​ប្រជាជន​កម្ពុជា​ពី​របប​ប្រល័យ​ពូជសាសន៍ នៅ​ថ្ងៃ​៧ មករា ១៩៧៩ ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅក្នុង​ប្រទេស ការបង្រួបបង្រួម​ជាតិ​តាមរយៈ​ការដាក់ចេញ​នយោបាយ​ឈ្នះ​-​ឈ្នះ ការស្វែងរក​សុខសន្តិភាព ការរក្សា​ការពារ​សន្តិភាព​-​ស្ថិរភាព ការខិតខំ​អភិវឌ្ឍ​ប្រទេសជាតិ ធ្វើ​ប្រជាជន​រស់នៅ​ក្នុង​ក្ដី​សុខក្សេមក្សាន្ត​រហូតដល់​ពេលបច្ចុប្បន្ន «​ទាំងអស់នេះ​គឺជា​សច្ចធម៌ នៃ​ប្រវត្តិសាស្ត្រ ដែល​មិន​អាច​កាត់ផ្ដាច់​បាន​ពី​ការខិតខំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្ដេច​តេជោ ហ៊ុន សែន ហើយ​ប្រជាជន​ទាំងអស់​គ្នា​គឺជា​សាក្សី​រស់​ក្នុង​ការបញ្ជាក់ ពី​សច្ចធម៌​ប្រវត្តិសាស្ត្រ​នេះ​។​

​ឯកឧត្តម ចង់​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​មាន​មនសិកា មាន​គោលជំហរ​ច្បាស់លាស់ មុន​នឹង​សម្រេច​ចិត្ត​បោះឆ្នោត ទោះបី​អ្នកណា​និយាយ​អ្វី​ក៏ដោយ​ក៏​មិន​អាច​កែប្រែ​គោលជំហរ​របស់​ខ្លួន​បានឡើយ​។ ប្រជាពលរដ្ឋ​ត្រូវ​ចេះ​វាយតម្លៃថា គណបក្ស​ដឹកនាំ​ដែល​ល្អ គឺជា​គណបក្ស​ដែល​មាន​មា​គ៌ា ដឹកនាំ​ត្រឹមត្រូវ គឺជា​គណបក្ស​ដែល​បាន​ដឹកនាំ​ប្រទេស​ឱ្យមាន​សុខសន្តិភាព ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ​គ្រប់​ទីកន្លែង ធ្វើឱ្យ​ប្រជាជន​មាន​ជីវភាព​ការរស់នៅ​សុខ​ស្រួល ដែល​នោះ​គឺមាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ដែល​បាននិងកំពុង​គោលនយោបាយ​ទាំង​នេះ​។​

​ឯកឧត្តម​ប្រធាន​បាន​សង្កត់ធ្ងន់​ថា​គណបក្ស​​ប្រជាជន​ជា​គណបក្ស​ដែល​មាន​វិន័យ ធ្វើ​អ្វី​មាន​ផែនការ មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់ រាប់​ទាំង​ពី​ការតស៊ូ​រំដោះ​ប្រជាជន ការអនុវត្ត​គោលនយោបាយ​ឈ្នះ​-​ឈ្នះ ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​ដែល​ជា​សត្រូវ​គ្មាន​រូប​គ្មាន​ស្រ​យោល និង​ពិបាក​ប្រឆាំង​ជាងគេ​បំផុត​។​ឯកឧត្តម​បាន​បញ្ជាក់ទៀតថា ការបោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​គឺជា​ការអនុវត្ត​ប្រជាធិបតេយ្យ​ពិតប្រាកដ គ្មាន​ការបង្ខិតបង្ខំ គំរាមកំហែង ប្រជាពលរដ្ឋ​បោះឆ្នោត​ដោយ​សេរី​តាម​ការសម្រេចចិត្ត​របស់ខ្លួន តាម​ឆន្ទៈ និង​ការគាំទ្រ​របស់​ខ្លួន​ទៅលើ​គណបក្ស​ណាមួយ​។ លើសពីនេះ ឯកឧត្តម​ប្រធាន​ក៏​បាន​អំពាវនាវ​ដល់ សកម្មជន សមាជិក​-​សមាជិកា​គណបក្ស ក៏ដូចជា​ប្រជាពលរដ្ឋ សូម​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៣ ខែ​កក្ដ​ដា ឆ្នាំ​២០២៣​ខាងមុខនេះ ឱ្យបាន​គ្រប់ៗ​គ្នា ជាពិសេស​គឺ​ត្រូវ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រូប​សញ្ញា «​ទេវតា​បាចផ្កា​» នៅ​លេខ​រៀង​ទី​១៨ ៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2023 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.