ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ជំនន់ទឹកភ្លៀង នៅទូទាំងប្រទេស ធូរស្រាល ស្ទើរទាំងស្រុង - អណ្តូងទឹកស្អាត ចំនួន១០ ត្រូវបាន ប្រគល់ជូន ពលរដ្ឋជិត៣០០គ្រួសារ នៅស្រុកវាលវែង - លោកឧកញ៉ា ទៀ វិចិត្រ ក្រុមការងារ ចុះជួយខេត្តកោះកុង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ តំបន់អារ៉ែង ស្រុកថ្មបាំង - គ្រូថ្នាំខ្មែរ បែកគំនិតជួញដូរ គ្រឿងញៀនបន្ថែម - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - ពិធីសម្ភោធឆ្លង សមិទ្ធផលនានាវត្តរុក្ខ្ត សិលារាម ហៅវត្តតាកាត - បុរសម្នាក់បាន ធ្វើអត្តឃាតដោយចងកមិនដឹងមូលហេតុ - លោក ស៊ុន ចាន់ថុល អមដំណើរសម្តេច សាយ ឈុំ ធ្វើដំណើរតាមរថភ្លើង ពីភ្នំពេញទៅព្រះសីហនុ - លោកស្រីអធិការការពារទិសដៅចំណាយយោធា
Comments Off

ពិធីសម្ភោធឆ្លង សមិទ្ធផលនានាវត្តរុក្ខ្ត សិលារាម ហៅវត្តតាកាត

កោះកុង#    នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេ បញ្ជាការកងទ័ពជើងទឹក នឹងអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខ លំហរសមុទ្រនឹង​ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកមណ្ឌលសីមា ខេត្តកោះកុង នឹងមានការ ចូលរួមអប់អរមន្ត្រីរាជការ គ្រប់ស្ថាប័នព្រះសង្ឃ លោកគ្រូអ្នកគ្រូសិស្សានិសោស្ស នឹងប្រជា ពលរដ្ឋយ៉ាងច្រើនកុះករអញ្ជើញ​ចូល​រួម​កម្ម​វិធី​ អបអរសាទរ​ ពិធី​បុណ្យ​ សម្ភោធ​សមិទ្ធផល​នានា​វត្តរុក្ខសិលារាម(ហៅវត្តតាកាត) ស្ថិតនៅ​ភូមិ​តាកាតឃុំទួលគគីរ ស្រុកមណ្ឌល សីមា​ខេត្តកោះកុង​ដែលបានប្រើប្រាស់ថវិកា​២២.២២៥.០១ដុល្លា​។

ក្នុងពិធីសម្ភោធឆ្លងសម្ធិផលនានា វត្តរុក្ខសិលារាម លោកស្រីមិថុនា ភូថង អភិបាលខេត្តបានមានថ្លែងថា ​នេះជាសក្ខីភាពមួយ ដែលលោកស្រី​មន្រ្តីរាជការ ប្រជាពលរដ្ឋ បានមក ចូលរួមក្នុងការសម្ភោធសម្ធិផលនានា ក្នុងវត្តរុក្ខសិលារាម ដែលត្រូវបានកសាងឡើង ក្នុង រយៈពេលជាច្រើន​ឆ្នាំ មានការប្រែប្រួល និងរីកចម្រើនជាបន្តបន្ទាប់។

លោកស្រីបានបន្តថា ” ប្រទេសជាតិយើងបច្ចុប្បន្នមិន ដូចពីមុនទេយើងត្រូវការអភិវឌ្ឍប្រទេស ដូច្នេះយើងត្រូវការ អប់រំផ្នែកសីលធម៌ និងគុណធម៌ មិនដូចកាលពីសម័យ ប៉ុល ពត ទេ ត្រូវ បានបំបាត់ចោលទាំងអស់ អញ្ចឹងបានមានការកាប់សម្លាប់គ្នា ការមើលងាយ និងការមិន គោរពគ្នា ។ តែក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានភាពរីកចំរើនគ្រប់វិស័យ និងមានការរីកលូត លាស់ផ្នែកធនធានមនុស្សខ្ពស់ផងដែរ” ។

​ក្នុងឱកាសនេះលោកនាយឧត្តមនាវី ទៀ វិញ  បានថ្លែង​ថា លោកនឹងក្រុមការងារថ្ងៃនេះ មាន សេចក្តីសោមនោស្សរីករាយខ្លាំងណាស់ ដោយបានឃើញសម្ធិផលនានាវត្តរុក្ខសិលារាម មានភាពរីកចំរើន ផ្នែកវិស័យសាសនា ហើយបានដាក់សម្ភោធអោយបានប្រើប្រាស់ ជាផ្លូវការជូនបងប្អូនប្រជាពលរដ្ឋ ទៅតាមតម្រូវការរបស់បងប្អូន។

នាយឧត្តមនាវី បានថ្លែងបញ្ជាក់ថាប្រទេសជាតិបានជួបប្រទះសង្គ្រាម និងតំណាក់កាល លំបាកជា ច្រើន ហើយអ្វីដែលនៅសេសសល់ និងដែលយើងមានជីវិត រស់នៅមកដល់ សព្វថ្ងៃនេះ គឺជាសំណាងហើយ។​ ការរស់រានមានជីវិតមក ដល់សព្វថ្ងៃនេះ គឺដោយសារថ្ងៃ៧ មករា ហើយចាប់ផ្តើមពីពេលនោះ មកគឺរដ្ឋាភិបាលបានខិតខំតស៊ូ ដឹកនាំកសាងប្រទេស ឡើងវិញ។ លោកថ្លែងអរគុណអជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ អនុវត្ត គោលនយោបាយ រាជរដ្ឋាភិបាលបម្រើ ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ​។

ក្នុងនោះដែរនាយឩត្តមនាវី ទៀ វិញ បានពាំនាំនូវអំណោយរបស់សម្តេចតេជោមាន៖អង្ករសារ៉ុង សម្លៀកបំពាក់តាជី យាយជីសម្ភារៈសិក្សាមួយចំនួនជូនដល់ ប្រជាពលរដ្ឋនឹងសិស្សានុសិស្ស ផងដែរ៕

1164116511661172

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 7337 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.