ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- មន្ដ្រីយោធាម្នាក់ បង្ហោះសារស្បថឈប់ប្រើរថយន្ដអត់ពន្ធ ក្រោយគយចាប់ឲ្យបង់ពន្ធជាង ១០ម៉ឺនដុល្លារ - មន្ដ្រីយោធាម្នាក់ បង្ហោះសារស្បថឈប់ប្រើរថយន្ដអត់ពន្ធ ក្រោយគយចាប់ឲ្យបង់ពន្ធជាង ១០ម៉ឺនដុល្លារ - ជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា អំពី​ផលប៉ះពាល់​នៃ​មេ​រោគកូ​វីដ​-១៩ ទាក់ទង​នឹង​ការអនុវត្ត​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ - សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ដាក់​អោយ​ប្រើ​ជា​ផ្លូវការ​នូវ «​កម្មវិធី​ផ្ដល់​សាច់ប្រាក់​ជូន​ប្រជា​ពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូវី​ដ​-១៩» - ឯកឧត្តម អ៊ុន ចាន់​ដា និង​ឯកឧត្តម ខ្លូត ផន រួម​ដំណើរ​ដោយ​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រីរាជការ បាន​អញ្ជើញ​នាំយក​នូវ​ទេយ្យទាន និង​ទៀនវស្សា​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​ចំនួន​៤ ក្នុង​ក្រុង​កំពង់ចាម - ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំ​គណៈប្រតិភូ​ក្រសួង​នាំយក​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​រួម ទាំង​បច្ច័យ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​០៧ វត្ត ឋិត​ក្នុង​ទឹក​ដី​រួម​ខេត្តសៀមរាប​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រកាស​អនុវត្ត​កម្មវិធី ផ្តល់​សាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូវី​ដ​១៩ - ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​នាំយក​ថវិកា​វិភាគទាន​សប្បុរសធម៌​ចំនួន ៨០០ ៤៨០ ០០០ រៀល ដែល​បានមកពី​ការលក់​លេខ​ពិសេស​ផ្ទាល់ខ្លួន "​កម្ពុជា 5" ទៅជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ - ​ឯកឧត្តម​អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​សាលាខេត្ត​ចុះ ពិនិត្យ​ការដ្ឋាន​សាងសង់​ស្ពាន​ហាន់ជ័យ ស្ថិតនៅ​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម - ​សូម​ប្រុងប្រយ័ត្ន​ថែរក្សា​សុខភាព​អោយបាន​ល្អ​ចូលរួម​ទប់ស្កាត់​កុំអោយ​ឆ្លង​រោគកូ​វីដ​១៩ ទាំង​ពី​យើង​ទៅ​គេ និង​ពី​គេ​មក​យើង​

នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព

កោះកុង៖ អភិបាលស្រុកថ្មបាំង ខេត្តកោះកុង លោក អន សុធារិទ្ធ បានបញ្ជាក់ថានៅស្រុកថ្មបាំង ទាំងមូល មានប្រជាពលរដ្ឋ៩០ភាគរយ បានប្រកបមុខរបរធ្វើកសិកម្មដោយដាំ ដំណាំដែលពុំ មានការប្រើប្រាស់ជីគីមី។

លោក បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ថា ជាការ ពិតណាស់ នៅស្រុកថ្មបាំងនេះ មានប្រជាពលរដ្ឋ៩០ភាគហើយ ដែលប្រកបរបរធ្វើកសិកម្ម ដែលដាំដំណាំផេ្សងគ្នាៗ ដោយមានទំហំផ្ទៃដី៣៤៦៥គីឡូម៉ែតក្រឡានេះ គឺជាទំហំផ្ទៃដីនៅក្នុង ស្រុកថ្មបាំងទាំងមូល មិនមែនសម្រាប់ធ្វើកសិកម្មទាំងអស់នោះទេ។

ដំណាំដែលកសិករបានដាំមានពីរប្រភេទ គឺដំណាំវិលជុំ និងដំណាំយុទ្ធ សាស្រ្ត។ សម្រាប់ដំណាំវិលជុំ មានដូចជា ចេក ល្ហុក ត្រាវ ម្ទេស ចំណែក ដំណាំយុទ្ធសាស្រ្តវិញ មាន ដូចជា ធូរេន ម្ឃុត សៅម៉ាវ កៅស៊ូ និងម្រេច។

លោកអភិបាលស្រុកបានឲ្យដឹងទៀតថា ដំណាំក្នុងស្រុកថ្មបាំង មានការនាំចេញទៅលក់​ទៅលើទីផ្សារបានច្រើនគួរ​ឲ្យកត់សម្គាល់ ជាក់ស្ដែងដូចជា ចេក ល្ហុង ដែលគេហៅថា ដំណាំវិលជុំ មានការនាំចេញទៅលក់នៅ ទីផ្សាររាប់រយតោន។

ដំណាំហូបផ្លែដែលមានឈ្មោះល្បីជាងគេនៅ ស្រុកថ្មបាំង មានផ្លែ ធូរេន សៅម៉ាវ និងម្ឃុត ហើយជាពិសេសនោះ គឺធូរេនមានលក្ខណៈផ្អែមឈ្ងុយឆ្ងាញ់។

ចំពោះពូជធូរេន លោកថា កសិករចូលចិត្តដាំភាគច្រើនជាប្រភេទធូរេន ដែលនាំចូលពូជពីក្រៅ ប្រទេសផ្សេងៗ ដូចជា កាន់យ៉ាវ ពូជមួនថង់ ភូម៉ាន់នី កាដុំ ជាដើម។សម្រាប់ការនាំចេញយកទៅ លក់តាមទីផ្សារនានាវិញ ភាគច្រើនលក់ទៅកាន់ខេត្តកំពង់ស្ពឺ កំពង់សោម ភ្នំពេញ ដែលជាទីផ្សារធំ។

ប្រជាកសិករ ដែលដាំដំណាំហូបផ្លែស្រុកថ្មបាំង បានឲ្យដឹងដែរថា បើតាមផែនការទៅមុខ ដាំធូរេនឲ្យ បានយ៉ាងតិច១០០០ដើម ខណៈសព្វថ្ងៃដាំបាន៧០០ដើម។

កសិករខាងលើបន្តថា​ ចំពោះការប្រមូលផលរបស់ខ្ញុំឆ្នាំមុនមានការខាតជាច្រើន ប្រហែលជា ២០០០០ដុល្លារ ទៅ៣០០០០ដុល្លារ ដោយជួបជាមួយបញ្ហាប្រឈមជាច្រើន ។ ខ្ញុំប្រមូលផលបានតិច ហើយតម្លៃនៅទីផ្សារបានថោកគឺឆ្នាំមុន បានតែមួយគីឡូ១០០០០រៀលទេ តែឆ្នាំនេះ ខ្ញុំសង្ឃឹមថា នឹងមានការចំណេញច្រើន ព្រោះឆ្នាំនេះ ធូរេនបានផ្លែច្រើនជាងឆ្នាំ។be7815c3f99479c440c8575aa401971dchanroth-4006chanroth-4008

 

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2020 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.