ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ជំនន់ទឹកភ្លៀង នៅទូទាំងប្រទេស ធូរស្រាល ស្ទើរទាំងស្រុង - អណ្តូងទឹកស្អាត ចំនួន១០ ត្រូវបាន ប្រគល់ជូន ពលរដ្ឋជិត៣០០គ្រួសារ នៅស្រុកវាលវែង - លោកឧកញ៉ា ទៀ វិចិត្រ ក្រុមការងារ ចុះជួយខេត្តកោះកុង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ តំបន់អារ៉ែង ស្រុកថ្មបាំង - គ្រូថ្នាំខ្មែរ បែកគំនិតជួញដូរ គ្រឿងញៀនបន្ថែម - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - ពិធីសម្ភោធឆ្លង សមិទ្ធផលនានាវត្តរុក្ខ្ត សិលារាម ហៅវត្តតាកាត - បុរសម្នាក់បាន ធ្វើអត្តឃាតដោយចងកមិនដឹងមូលហេតុ - លោក ស៊ុន ចាន់ថុល អមដំណើរសម្តេច សាយ ឈុំ ធ្វើដំណើរតាមរថភ្លើង ពីភ្នំពេញទៅព្រះសីហនុ - លោកស្រីអធិការការពារទិសដៅចំណាយយោធា
Comments Off

គ្រូថ្នាំខ្មែរ បែកគំនិតជួញដូរ គ្រឿងញៀនបន្ថែម

កណ្តាល#   មុខសញ្ញាជួញដូរថ្នាំ ញៀនសកម្មម្នាក់ ត្រូវបាននគរបាល ស្រុកស្អាងធ្វើការឃាត់ខ្លួន រឹបអូស ថ្នាំញៀន បាន៤កញ្ចប់ និងវត្ថុតាង មួយចំនួនទៀត ។

ការឃាត់ខ្លួននេះបានធ្វើឡើង កាលពី វេលាម៉ោង១៦ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ឈ្មោះ យឿន យុន ហៅ គ្រូពួ ស្ថិតក្នុងភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្ត កណ្តាល ។

ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះយឿន យុន ហៅ គ្រូពួ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូថ្នាំខ្មែរ ទីលំនៅបច្ចុប្បន្នភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្ត កណ្តាល ។

នគរបាលបានបន្តទៀតថា មុនពេល កើតហេតុកម្លាំងជំនាញទទួលព័ត៌មាន ពីមហាជនល្អមកថា មានករណី ជួញដូរថ្នាំញៀននៅចំណុចកើត ហេតុខាងលើ ភ្លាមនោះកម្លាំងជំនាញ ប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ  ក្រុមប្រឹក្សាឃុំ ចុះដល់ កន្លែងកើតហេតុ ធ្វើការឆែកឆេរត្រួត ពិនិត្យបន្ទប់លក់អីវ៉ាន់ចាប់ហួយ ក៏ប្រទះឃើញម្សៅក្រាមពណ៌សថ្លា  សង្ស័យជាសារធាតុចំនួន០៤កញ្ចប់ ធំ១កញ្ចប់ និងតូច៣កញ្ចប់ លាក់ នៅក្នុងកាតូដាក់ទឹកមាន់ រួមនឹង វត្ថុតាងមួយចំនួនទៀត ។

ក្រោយ ឃាត់ខ្លួន ជនសង្ស័យបានឆ្លើយ សារភាពថា ខ្លួនបានទទួលថ្នាំញៀនចំនួន ០១កញ្ចប់ពីឈ្មោះ តឿ នៅចំណុចវាលខ្សាច់ សង្កាត់ចាក់អង្រែ រាជធានីភ្នំពេញ រួចហើយខ្លួនបានរំលែកជាកញ្ចប់តូចៗលក់បន្តក្នុង០១កញ្ចប់តូច តម្លៃ២០,០០០៛ លក់អស់ចំនួន ១០កញ្ចប់ រួចមកហើយ ។

ជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលស្រុកស្អាងដើម្បីបន្ដ អនុវត្ដតាមនីតិវីធី៕

 

766ceb8b1757a3c79189afe6f8bae6b3CH-1152

 

 

Filed in: សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2019 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.