កោះកុង# នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ លោកឧកញ៉ា ទៀ វិចិត្រ ក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកោះកុង បានចុះ សួរសុខទុក្ខដោយផ្ទាល់ តាមលំនៅឋាន ប្រជាពលរដ្ឋ នៅតំបន់អារ៉ែង ក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីយល់ដឹង ពីមុខរបរ និងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់នោះ ។
ក្រោយពីចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ នៅតំបន់អារ៉ែង ដែលមានមូលដ្ឋានមួយ មិនឆ្ងាយពីទីប្រជុំជន ក្នុងនោះក្រុមការងារ ចុះជួយខេត្តកោះកុង បានបំពេញសកម្មភាពមនុស្សធម៌ មួយចំនួន ជូនពលរដ្ឋ នៅតំបន់នោះផងដែរ ។
ប្រជាពលរដ្ឋ បានឲ្យដឹងថា កន្លងមកតំបន់អារ៉ែងនេះ ជួបការលំបាកច្រើន ពិសេសផ្លូវធ្វើដំណើរ ប៉ុន្តែក្រោយពីសម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភការស្ថាបនាផ្លូវចូល មកកាន់តំបន់អារ៉ែង និងមានការជួយជ្រោមជ្រែង ឧបត្ថម្ភ ពីចល់នាយុវជនក្រុម១៥៧ ក៏ដូចជារដ្ឋបាលខេត្តកោះកុងផងនោះ បច្ចុប្បន្ន និងទៅអនាគតតំបន់ ដាច់ស្រយាលមួយនេះ នឹងទទួលបានសេវាសង្កមផ្សេងៗ ជាបន្តបន្ទាប់ សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក៍ ដូចមូលដ្ឋាន ដ៏ទៃទៀត ដែលនៅជិតទីប្រជុំជនដែរ៕