ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក «​ទិវា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» លើក​ទី​២ ឆ្នាំ​២០២៤ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ទទួល​ជួប​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​ថៃ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Wan Muhamad Noor Matha ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន​លើក​ទី​៨ នៃ​បងប្អូន​ខ្មែរឥស្លាម​កម្ពុជា - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្ដម​បណ្ឌិត Agung Laksono អនុប្រធាន CAPDI ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល​មជ្ឈមណ្ឌល​ជាតិ នៃ​ជនពិការ​តេជោ​សែន និង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ - សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៨ នៅ​ខេត្ត​សៀមរាប​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វិល័យ ឡា​ខាំ​ហ្វង​(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

បុរស​ម្នាក់​ទុកចិត្ត​អ្នកជិតខាង​មុន​និង​ទៅ​ចំការ​ផ្ញើរ​ផ្ទះ​និង​កូនក្រមុំ ឲ្យជួយ​មើល​មានឨ​កាសចាប់រំលោភ​ទាល់តែ​បាន​សំរេច​

​ខេត្ត​បន្ទាយមានជ័យ ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ដោយ​ទុកចិត្ត​អ្នកជិតខាង ថា​ជា​មនុស្ស​ល្អ មុន​និង​ចេញទៅ ធ្វើ ចំការ​ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ឲ្យជួយ​មើល​ផ្ទះ និង​កូនក្រមុំ​ផង មានឨកាស​បុរស នោះ​ចាប់ រំលោភ​កូនក្រមុំ​ខ្លួន ទាល់តែ​បាន​សំរេច​។​

​ហេតុការណ៍​ចាប់រំលោភ​នេះ នៅ​ថ្ងៃ​ទី​២៥ ខែ​មិនា ឆ្នាំ​២០១៥ នៅលើ​ផ្ទះ​ជនរងគ្រោះ​តែម្តង ។ លោក​ឧត្តមសេនីយ៍ ត្រី ឪ​បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​បានឲ្យដឹងថា​ក្រោយ​ពេល​បាន ទទួល ពាក្យ​បញ្តឹង​របស់​ជនរងគ្រោះ លោក​ក៏​បានដាក់​បញ្ជា​ឲ្យ​អាវុធហត្ថ ក្រោម​ឪ​វ៉ាទ​ចំនួន​៣​នាក់ ដឹកនាំ​ដោយ លោក​វរសេនីយ៍ត្រី ជា​ពិសី មេបញ្ជាការ​អាវុធហត្ថ ស្រុក​អូរជ្រៅ ចុះ​តាម​ចាប់​ឃាត់ខ្លួន​ជន​ល្មោភកាម បាន នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​៣០​ខែ​មិនា​ឆ្នាំ​២០១៥ នៅ​ផ្ទះ​នៅ​ភូមិ​ជាង​ថ្មី ឃុំ​កូប​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។​

លោក​បាន​បន្តថា ជនសង្ស័យ​មាន​ឈ្មោះ ម៉ាន​ហ៊​ន ប្រុស​អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ លោក​បាន និយាយ​បន្តថា នៅ​ថ្ងៃ​ទី​២០​ខែ​មិនា​ឆ្នាំ​២០១៥ ឪពុកម្តាយ​ជនរងគ្រោះ​បាននាំគ្នា ទៅ​ធ្វើ​ចំការ​នៅ​ភូមិ​អូរ​ធំ ឃុំ​ជ្រៃ​សី​ម៉ា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ហើយ​បាន​ផ្តាំផ្ញើ​ឲ្យ​ជនសង្ស័យ​ជួយ​មើល​ផ្ទះ និង​កូនក្រមុំ​ឲ្យ ផង​ស្មានតែ​ជនសង្ស័យ​ជា​មនុស្ស​ល្អ ហើយ​ក៏​ទៅ​ចំ​ការបាត់ ។

​លោក​បាន​បន្តទៀតថា ពេល​នោះ​ជនសង្ស័យ មាន​ឪ​កាស​ក៏បាន​ទូរស័ព្ទ​ហៅ​កូនក្រមុំ ឲ្យមក​ជួប​នៅ​ផ្ទះ​ថា ឪពុក​ទូរស័ព្ទ​មក​ចង់​ជួប លុះ​ឈ្មោះ ខេង​លឹម ក៏​បាន​មកជួប​ជនសង្ស័យ​នៅ​ផ្ទះ ដោយ​មាន​ឪ​កាស​ល្អ ជនសង្ស័យ​ក៏​រត់​ទៅ​ចាក់​គន្លិះទ្វារ ហើយ​ក៏​ចាប់ រំលោភ​ជនរងគ្រោះ​រហូត ទាល់តែ​បាន​សំរេច​។​

​លោក រិន្ទ បាន​បញ្ជាក់ទៀតថា ក្រោយពេល​កើតហេតុ​រួច បាន​៥​ថ្ងៃ​កន្លង​ផុត​ជនរងគ្រោះ ក៏​បាន​មក​រាយ ការណ៏ ជូន​កងរាជអាវុធហត្ថ​តែម្តង ក្រោយពេល​បាន​ដំណឹង​ភ្លាម​អាវុធហត្ថ​មួយក្រុម បាន​ចុះ​ទៅ​ចាប់ សង្ស័យ​នៅ​ផ្ទះ​រួច​បញ្ជូន​មក​អាវុធហត្ថ​ខេត្ត ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​នៅមុខ​អាវុធហត្ថ​ជនសង្ស័យ បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន រំលោភ​ឈ្មោះ ខេង​លឹម​ពិតមែន​។​ជនសង្ស័យ​ត្រូវបាន​កសាង​សុំនុំរឿង បញ្ជូនទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ច្បាប់​៕

Filed in: សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2024 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.