ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- មន្ដ្រីយោធាម្នាក់ បង្ហោះសារស្បថឈប់ប្រើរថយន្ដអត់ពន្ធ ក្រោយគយចាប់ឲ្យបង់ពន្ធជាង ១០ម៉ឺនដុល្លារ - មន្ដ្រីយោធាម្នាក់ បង្ហោះសារស្បថឈប់ប្រើរថយន្ដអត់ពន្ធ ក្រោយគយចាប់ឲ្យបង់ពន្ធជាង ១០ម៉ឺនដុល្លារ - ជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា អំពី​ផលប៉ះពាល់​នៃ​មេ​រោគកូ​វីដ​-១៩ ទាក់ទង​នឹង​ការអនុវត្ត​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ - សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ដាក់​អោយ​ប្រើ​ជា​ផ្លូវការ​នូវ «​កម្មវិធី​ផ្ដល់​សាច់ប្រាក់​ជូន​ប្រជា​ពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូវី​ដ​-១៩» - ឯកឧត្តម អ៊ុន ចាន់​ដា និង​ឯកឧត្តម ខ្លូត ផន រួម​ដំណើរ​ដោយ​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រីរាជការ បាន​អញ្ជើញ​នាំយក​នូវ​ទេយ្យទាន និង​ទៀនវស្សា​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​ចំនួន​៤ ក្នុង​ក្រុង​កំពង់ចាម - ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំ​គណៈប្រតិភូ​ក្រសួង​នាំយក​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​រួម ទាំង​បច្ច័យ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​០៧ វត្ត ឋិត​ក្នុង​ទឹក​ដី​រួម​ខេត្តសៀមរាប​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រកាស​អនុវត្ត​កម្មវិធី ផ្តល់​សាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូវី​ដ​១៩ - ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​នាំយក​ថវិកា​វិភាគទាន​សប្បុរសធម៌​ចំនួន ៨០០ ៤៨០ ០០០ រៀល ដែល​បានមកពី​ការលក់​លេខ​ពិសេស​ផ្ទាល់ខ្លួន "​កម្ពុជា 5" ទៅជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ - ​ឯកឧត្តម​អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​សាលាខេត្ត​ចុះ ពិនិត្យ​ការដ្ឋាន​សាងសង់​ស្ពាន​ហាន់ជ័យ ស្ថិតនៅ​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម - ​សូម​ប្រុងប្រយ័ត្ន​ថែរក្សា​សុខភាព​អោយបាន​ល្អ​ចូលរួម​ទប់ស្កាត់​កុំអោយ​ឆ្លង​រោគកូ​វីដ​១៩ ទាំង​ពី​យើង​ទៅ​គេ និង​ពី​គេ​មក​យើង​

ថ្ងៃនេះ ជា​ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា !

ថ្ងៃនេះ ជា​ថ្ងៃ​ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា ដែល​ជា​ថ្ងៃ​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប​ចងចាំ​មិនអាច​បំភ្លេច​បាន ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅ​ថា​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែល​ជា​របប​ដ៏​ឃោរឃៅ និង​ខ្មៅ​ងងឹត ។ ទិវា​នេះ ជាការ​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ដល់​ជន​រងគ្រោះ​ជាង​៣​លាន​នាក់ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត នៅក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ។

​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​លើសលប់​បានដឹង និង​បាន​យល់ច្បាស់ អំពី​រឿងរ៉ាវ​សោកនាដកម្ម​ដ៏​ជូរ​ចត់ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឆ្លងកាត់​ជិត​៣​ទសវត្សរ៍ ក្នុង​ភ្នក់ភ្លើងសង្គ្រាម និង​ទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការ​ជម្លៀស​ចេញពី​ទីលំនៅ​របស់​ខ្លួន​ដោយ​បង្ខំ និង​ការបង្ខំ​ឱ្យ​ធ្វើការ​ដូច​សត្វ​ធាតុ​ជាដើម​។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋ​កម្ពុជា ត្រូវ​ស្លាប់​ដោយ​គ្មាន​ថ្នាំសង្កូវ​ព្យាបាល គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ គ្មាន​សិទ្ធិ​សេរីភាព គ្មាន​លទ្ធិប្រជាធិបតេយ្យ ហើយ​សូម្បី​តែ​សិទ្ធិ​រស់រាន​មានជីវិត​ដែល​ជា​សិទ្ធិ​មូលដ្ឋាន​មាន​ពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ​។

​ដើម្បី​កុំអោយ​របប​នេះ​វិលត្រឡប់​មក​វិញ ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ឱ្យបាន​គង់វង្ស ពីព្រោះ​សន្តិភាព​បាន​ផ្តល់ឱកាស​គ្រប់យ៉ាង​ក្នុង​ការកសាង​សង្គម​គ្រួសារ សហគមន៍ និង​ប្រទេសជាតិ ឱ្យ​កាន់តែ​រីកចម្រើន​ទៅ​មុខ​ទៀត​៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2020 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.