ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- មន្ដ្រីយោធាម្នាក់ បង្ហោះសារស្បថឈប់ប្រើរថយន្ដអត់ពន្ធ ក្រោយគយចាប់ឲ្យបង់ពន្ធជាង ១០ម៉ឺនដុល្លារ - មន្ដ្រីយោធាម្នាក់ បង្ហោះសារស្បថឈប់ប្រើរថយន្ដអត់ពន្ធ ក្រោយគយចាប់ឲ្យបង់ពន្ធជាង ១០ម៉ឺនដុល្លារ - ជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា អំពី​ផលប៉ះពាល់​នៃ​មេ​រោគកូ​វីដ​-១៩ ទាក់ទង​នឹង​ការអនុវត្ត​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ - សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ដាក់​អោយ​ប្រើ​ជា​ផ្លូវការ​នូវ «​កម្មវិធី​ផ្ដល់​សាច់ប្រាក់​ជូន​ប្រជា​ពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូវី​ដ​-១៩» - ឯកឧត្តម អ៊ុន ចាន់​ដា និង​ឯកឧត្តម ខ្លូត ផន រួម​ដំណើរ​ដោយ​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រីរាជការ បាន​អញ្ជើញ​នាំយក​នូវ​ទេយ្យទាន និង​ទៀនវស្សា​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​ចំនួន​៤ ក្នុង​ក្រុង​កំពង់ចាម - ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំ​គណៈប្រតិភូ​ក្រសួង​នាំយក​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​រួម ទាំង​បច្ច័យ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​០៧ វត្ត ឋិត​ក្នុង​ទឹក​ដី​រួម​ខេត្តសៀមរាប​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រកាស​អនុវត្ត​កម្មវិធី ផ្តល់​សាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូវី​ដ​១៩ - ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​នាំយក​ថវិកា​វិភាគទាន​សប្បុរសធម៌​ចំនួន ៨០០ ៤៨០ ០០០ រៀល ដែល​បានមកពី​ការលក់​លេខ​ពិសេស​ផ្ទាល់ខ្លួន "​កម្ពុជា 5" ទៅជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ - ​ឯកឧត្តម​អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​សាលាខេត្ត​ចុះ ពិនិត្យ​ការដ្ឋាន​សាងសង់​ស្ពាន​ហាន់ជ័យ ស្ថិតនៅ​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម - ​សូម​ប្រុងប្រយ័ត្ន​ថែរក្សា​សុខភាព​អោយបាន​ល្អ​ចូលរួម​ទប់ស្កាត់​កុំអោយ​ឆ្លង​រោគកូ​វីដ​១៩ ទាំង​ពី​យើង​ទៅ​គេ និង​ពី​គេ​មក​យើង​

សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​បង្ហូរ បាន​លេចចេញ​ជា​រូបរាង​ហើយ

កាលពី​ថ្ងៃ​ពុធ ១៤​រោច ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង ឯកឧត្ដម ប៉ាល់ ចន្ទ​តារា រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន​ចាន់ ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ជំនួយការ​រៀបចំសេចក្តី​ព្រាង​ច្បាប់ (Ad-hoc) និង​ក្រុម​ជំនួយការ​លេខាធិកា​ររ​បស់​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ពិនិត្យ​ពិភាក្សា​និង​ផ្តល់​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​បង្ហូរ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់​ក្រសួង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ផងដែរ​។​

​កិច្ចប្រជុំ​នេះ​ផ្ដោតជាសំខាន់​លើ​ការប្រកាស​សុពលភាព​សេចក្តីសម្រេច​លេខ​០២៧ សសរ​.​សក បង្កើត​ក្រុមការងារ​អន្តរក្រសួង និង​ប្រកាស​លេខ​១៧៤ ប្រក​.​សក ស្តីពី​ការបង្កើត​ក្រុម​ជំនួយការ​រៀបចំសេចក្តី​ព្រាង​ច្បាប់ Ad-hoc ដើម្បី​ពិភាក្សា​និង​ផ្តល់​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ទឹក​កខ្វក់ និង​ប្រព័ន្ឋ​លូ​បង្ហូរ សាវតា​នៃ​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ទឹក​កខ្វក់ និង​ប្រព័ន្ឋ​លូ ខ្លឹមសារ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ទឹក​កខ្វក់ និង​ប្រព័ន្ឋ​លូ​។

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ​បាន​លើកឡើង​អំពី​លទ្ធផល​ការងារ​សំខាន់ៗ​សម្រេចបាន ដែល​ក្នុងនោះ​រួមមាន​៖ សេចក្តីសម្រេច​ស្ដីពី​ការបង្កើត​ក្រុម​ការងារ​អន្តរក្រសួង​ដើម្បី​ពិនិត្យ​ពិភាក្សា​និង​ផ្ដល់​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ទឹក​កខ្វក់ អនុក្រឹត្យ និង​រចនាសម្ព័ន្ធ​គ្រប់គ្រង​និង​ដឹកនាំ​ការងារ​គ្រប់គ្រង​ទឹក​កខ្វក់​នៅ​កម្ពុជា​។

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ បាន​គូសបញ្ជាក់​អំពី​សារសំខាន់​នៃ​ការតាក់តែង​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​បង្ហូរ ដែល​នឹង​ជួយ​ធ្វើឱ្យ​ប្រសើរ​ឡើង​ដល់​ការគ្រប់គ្រង​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ធានាបាន​នូវ​សុវត្ថិភាព​សុខភាព​សាធារណៈ​និង​ការអភិរក្ស​ជីវចម្រុះ នៅ​ពេល​សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​អនុម័ត​នាពេលខាងមុខ​។

​គួរកត់សម្គាល់​ផងដែរ​ថា ដោយ​មើលឃើញ​អំពី​តម្រូវការ​កើនឡើង​ក្នុង​ការលើកកម្ពស់​អនាម័យ ការគ្រប់គ្រង និង​សម្អាត​ទឹក​កខ្វក់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​និង​កំពុង​សិក្សា និង​អនុវត្ត​គម្រោង​ផ្សេងៗ ដែល​ទាក់ទង​នឹង​វិស័យ​ទឹក​កខ្វក់ ដើម្បី​លើកកម្ពស់​សុខុមាលភាព និង​អនាម័យ​របស់​ប្រជាពលរដ្ឋ​។

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្ដម​រដ្ឋលេខាធិកា​រ បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ក្រុម​ការងារ​ក្រសួង និង​ជំនាញ​ការពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​តាក់តែង​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​បង្ហូរ​នេះ​ឱ្យ​លេចចេញ​ជា​រូបរាង​ឡើង ៕

 

Filed in: Uncategorized

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2020 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.