ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- មន្ដ្រីយោធាម្នាក់ បង្ហោះសារស្បថឈប់ប្រើរថយន្ដអត់ពន្ធ ក្រោយគយចាប់ឲ្យបង់ពន្ធជាង ១០ម៉ឺនដុល្លារ - មន្ដ្រីយោធាម្នាក់ បង្ហោះសារស្បថឈប់ប្រើរថយន្ដអត់ពន្ធ ក្រោយគយចាប់ឲ្យបង់ពន្ធជាង ១០ម៉ឺនដុល្លារ - ជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា អំពី​ផលប៉ះពាល់​នៃ​មេ​រោគកូ​វីដ​-១៩ ទាក់ទង​នឹង​ការអនុវត្ត​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ - សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ដាក់​អោយ​ប្រើ​ជា​ផ្លូវការ​នូវ «​កម្មវិធី​ផ្ដល់​សាច់ប្រាក់​ជូន​ប្រជា​ពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូវី​ដ​-១៩» - ឯកឧត្តម អ៊ុន ចាន់​ដា និង​ឯកឧត្តម ខ្លូត ផន រួម​ដំណើរ​ដោយ​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រីរាជការ បាន​អញ្ជើញ​នាំយក​នូវ​ទេយ្យទាន និង​ទៀនវស្សា​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​ចំនួន​៤ ក្នុង​ក្រុង​កំពង់ចាម - ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំ​គណៈប្រតិភូ​ក្រសួង​នាំយក​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​រួម ទាំង​បច្ច័យ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​០៧ វត្ត ឋិត​ក្នុង​ទឹក​ដី​រួម​ខេត្តសៀមរាប​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រកាស​អនុវត្ត​កម្មវិធី ផ្តល់​សាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូវី​ដ​១៩ - ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​នាំយក​ថវិកា​វិភាគទាន​សប្បុរសធម៌​ចំនួន ៨០០ ៤៨០ ០០០ រៀល ដែល​បានមកពី​ការលក់​លេខ​ពិសេស​ផ្ទាល់ខ្លួន "​កម្ពុជា 5" ទៅជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ - ​ឯកឧត្តម​អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​សាលាខេត្ត​ចុះ ពិនិត្យ​ការដ្ឋាន​សាងសង់​ស្ពាន​ហាន់ជ័យ ស្ថិតនៅ​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម - ​សូម​ប្រុងប្រយ័ត្ន​ថែរក្សា​សុខភាព​អោយបាន​ល្អ​ចូលរួម​ទប់ស្កាត់​កុំអោយ​ឆ្លង​រោគកូ​វីដ​១៩ ទាំង​ពី​យើង​ទៅ​គេ និង​ពី​គេ​មក​យើង​

ឯកឧត្តម អ៊ុន ចាន់​ដា ញ្ជើ​ញ​ពិនិត្យ​ការដ្ឋាន​គម្រោង​សាងសង់​ផ្លូវ​បេតុង ត​នៅ​ជុំវិញ​ប្រាសាទ​នគ​របា​ជ័យ ស្ថិតនៅ​ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​

ខេត្ត​កំពង់ចាម ៖ នា​ព្រឹក​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២០ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​កំពង់ចាម អមដំណើរ​ដោយ​ឯកឧត្ដម លោកជំទាវ ជា​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ពិនិត្យ​ការដ្ឋាន​គម្រោង​សាងសង់​ផ្លូវ​បេតុង ដែល​មាន​បណ្ដោយ​ប្រវែង ១.៧១០​ម៉ែត្រ និង​ប្រវែង​ទទឹង ៦​ម៉ែត្រ ស្ថិត​នៅ​ជុំវិញ​ប្រាសាទ​នគរ​បា​ជ័យ ស្ថិតនៅ​ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ។​

​គម្រោង​សាងសង់​ផ្លូវ​បេតុង ១​ខ្សែ​នេះ ប្រើប្រាស់​ថវិកា របស់​រដ្ឋបាល​ខេត្ត​ឆ្នាំ​២០២០ ដើម្បី​ឆ្លើយតប​ទៅ​នឹង​សេ​ក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន សម្រាប់​ធ្វើដំណើរ​ឆ្លងកាត់ និង​ដឹក​កសិផល​ផ្សេងៗ ទៅ​កាន់​ទីផ្សារ​។​

​ម្យ៉ាងទៀត ផ្លូវ​នេះ​ក៏​ជា​ខ្សែក្រវ៉ាត់​ព័ទ្ធជុំវិញ​ប្រាសាទ​បុរាណ ដ៏​វ័យ​ចំណាស់ ១​កន្លែង របស់​ខេត្ត​កំពង់ចាម ក្នុង​ការជួយ​សម្រួល ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ធ្វើដំណើរ​មក​ទស្សនា​កំសាន្ត នៅ​រមណីដ្ឋាន​ប្រវត្តិសាស្ត្រ​នេះ ផងដែរ ។ បច្ចុប្បន្ន ក្រុមហ៊ុន​ទទួល​ការ​គម្រោង កំពុង​យកចិត្តទុកដាក់​លើ​កិច្ចការ​របស់​ខ្លួន យ៉ាង​មមាញឹក​បំផុត ដែល​មក​ដល់ពេលនេះ សម្រេច​លទ្ធផល​ប្រមាណ​ជាង ៣០% ហើយ​។

​ឆ្លៀត​ក្នុង​ឱកាស ចុះ​ពិនិត្យ​លើ​វឌ្ឍនភាព​រីកចំរើន​នៃ​ផ្លូវ​១​ខ្សែ នេះដែរ ឯកឧត្ដម អភិបាលខេត្ត បាន​បន្ត​ចុះ​ពិនិត្យ​ផ្លូវ​កៅស៊ូ DBST ប្រវែង ២.២០០​ម៉ែត្រ និង​ទទឹង ៧​ម៉ែត្រ​។ គម្រោង​ផ្លូវ ១​ខ្សែ​នេះ ប្រើប្រាស់​ថវិកា​របស់​រដ្ឋបាល​ខេត្ត​ដោយ​ត​ភ្ជាប់​ពី​ព្រំប្រទល់​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម​ឆ្ពោះទៅ​ដល់​ចំណុច​ព្រលានយន្តហោះ ស្ថិតនៅក្នុង​ភូមិ​ប្រសំ ឃុំ​រអាង ស្រុក​កំពង់សៀម ដែល​មក​ដល់ពេលនេះ គម្រោង​កំពុង​ដំណើរការ​សាងសង់​នៅឡើយ និង​សម្រេច​លទ្ធផល​ប្រមាណ ២០% ហើយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​ឆ្នាំ​២០២០​នេះ​គម្រោង និង​ថវិកា​អភិវឌ្ឍន៍​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម សរុប ២៧​គម្រោង ក្នុងនោះ​
-​ផ្លូវ​កៅស៊ូ​AC មាន​៥​ខ្សែ ប្រវែង ៥.២៥៥​ម៉ែត្រ​
-​ផ្លូវ​បេតុង​អា​មេ មាន​៣​ខ្សែ ប្រវែង ៦.០៦៥​ម៉ែត្រ​
-​ដាក់លូ​២​ខ្សែ ប្រវែង ១.៤១០​ម៉ែត្រ​
-​សាងសង់​ទ្វា​ទឹក​០២​កន្លែង​
-​ផ្លូវ​ក្រួស​ក្រហម ប្រវែង​៣.៥០០​ម៉ែត្រ​
-​ផ្លូវ​ប្រភេទ​DBST០១​ខ្សែ ប្រវែង ២.២០០​ម៉ែត្រ​
-​ការថែទាំ​កំណាត់​ផ្លូវ ១៥​ខ្សែ ប្រវែង ៣១.៣២២​ម៉ែត្រ​
-​សាងសង់​ច្រាំងទន្លេ ០១​កន្លែង​ប្រវែង​៤៣​ម៉ែត្រ​
-​សាងសង់​សាលាឃុំ​១១​ឃុំ​/​សង្កាត់​
-​សាងសង់​អគារ​ច្រកចេញចូល ៤​កន្លែង​នៅ​ស្រុក​ចំនួន​០៤
-​ជុស​ជុល​០៣​កន្លែង ស្មើ​១៣.៨៤៤​ម៉ែត្រការ៉េ​
-​សាងសង់​អគារ​រដ្ឋបាលខេត្ត ០១​កន្លែង​ក្នុ​ជំ​ហ៊ាន​ទី​៣ ៕

 

 

Filed in: Uncategorized

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2020 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.