នាល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ម្សិលម៉ិញនេះ ក្រសួងសុខាបានបានចេញសេចក្តីជូនព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានកូវីដ ១៩ ថ្មីមួយករណី ។
លទ្ធផលតេស្តសំណាកអ្នកដំណើរ ទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវី១៩ ចំនួន០១នាក់ ជាបុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានទីលំនៅឃុំ-ស្រុក កំពង់ត្រាច ខេត្តកំពត ។ បុរសរូបនេះជាអ្នកដំណើរវិលត្រឡប់ពីប្រទេសហ្វីលីពីន ។
នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល៕