ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Atul KHARE អគ្គលេខាធិការរង នៃ​អ​.​ស​.​ប​. ទទួលបន្ទុក​ផ្នែក​គាំទ្រ​ប្រតិបត្តិការ ចូលជួប​សម្ដែង​ការគួរសម​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាកាសយានិក​ចំនួន ២ រូប ដែល​បាន​បាត់​ការទាក់ទង​អស់​រយៈពេល ១២ ថ្ងៃ មកទល់ពេលនេះ គឺ​មិន​មាន​មួយ​វិនាទី​ណា ត្រូវបាន​បំភ្លេច​នោះ​ទ្បើយ​ - សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុញ្ញាត​ឱ្យ ឯកឧត្តម YAMAGUCHI Natsuo សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស Komeito ជប៉ុន ចូលជួប​សម្ដែង​ការគួរសម​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋលេខាធិកា​រ និង​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ពង្រឹង​គុណភាព​ការងារ​ទទួលបន្ទុក​ - ​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ហ្វីលីពីន​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​ - អគ្គលេខាធិការរង អង្គការសហប្រជាជាតិ​កោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​ដ៏​ល្អ និង​ឆាប់រហ័ស របស់​ព្រះរាជាណាចក្រ​កម្ពុជា​ - សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​បញ្ចុះបឋមសិលា សាងសង់​បន្ទប់​ពិគ្រោះ​យោបល់​សម្រាប់​ជនរងគ្រោះ សាល​តាំង​ពិ​ពណ៌​អចិន្ត្រៃយ៍​ស្តីពី​ដំណើរ​ការជំនុំជម្រះ​ក្តី និង​ឧទ្យាន​សម្រាប់​ការចងចាំ​ - ​ឯកឧត្តម ខៀវ កាញារីទ្ធ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ពិធី​បញ្ចុះសព ឯកឧត្ដម លី វ៉ាន់​ហុង

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​គិរី​សួគ៌ របស់​ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មី​ល​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​គិរី​សួគ៌ របស់​ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មី​ល​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣​កើត ខែ​ចេត្រ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង ពិធី​សម្ពោធ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​គិរី​សួគ៌ ស្ថិត​ភូមិ​ឱ​ភា​សាំង ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ​។​

​គិរី​សួគ៌ (Kirisu) គឺជា​កសិដ្ឋាន​របស់​ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មី​ល និង​ជា​កសិដ្ឋាន​ខ្នាត​ធំ​ដំបូង​គេ​បង្អស់ នៅ​កម្ពុជា​ដែល​មាន​សង្វាក់​ផលិតកម្ម​ទំនើប​បំផុត និង​មាន​សមត្ថភាព​ផលិត​ទឹកដោះគោ​សុទ្ធ​ស្រស់​ប្រកប ដោយ​គុណភាព​ខ្ពស់ និង​មាន​សារធាតុចិញ្ចឹម​ច្រើនជាងគេ​។ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មី​ល បានចាប់ផ្តើម ដំណើរ​កសិកដ្ឋាន​នៅ​ចុងឆ្នាំ​២០២០​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបង្ហា​ញក្តី​សោមន​ស្សបាន​អញ្ជើញ​ចូលរួម​សម្ពោធ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​គិរី​សួគ៌ នៅ​ស្រុក​បាទី ខេត្តតាកែវ នាពេលនេះ​។​សម្តេច​ធិបតី បានចាត់ទុក​វត្តមាន​កសិដ្ឋាន​គិរី​សួគ៌ ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​មួយទៀត លើ​វិស័យ​កសិកម្ម នៅក្នុង​ប្រទេស​កម្ពុជា​។

​សម្តេច​ធ​បិតី បាន​នាំយក​នូវ​ពាក្យ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ជូនពរ​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​តាកែវ នា​ឱកាស​នេះ​។​សម្តេច​បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ខេត្ត​តាកែវ​ទាំងអស់ ដែល​បាន​ផ្តល់​ការគាំទ្រ និង​ជឿទុកចិត្ត​លើ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បាន​បោះឆ្នោត​ជូន​កាលពី​ខែ​កក្កដា ឆ្នាំ​២០២៣ ផ្តល់ឱកាស​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស​ជា​បន្តបន្ទាប់​។ សម្តេច​បាន​ចាត់ទុក​ការបោះឆ្នោត​គាំទ្រ​របស់​ប្រជាពលរដ្ឋ គឺជា​ការផ្តល់​សច្ចធម៌​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា លើ​កិច្ចការ​កសាង និង​អភិវឌ្ឍន៍​ជាតិ​។​

​សម្តេច​ធ​បិតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ទៀតថា ក្រោយ​ការបញ្ចប់​សង្គ្រាម​ឆ្នាំ​១៩៩៨ រហូតដល់​ពេល​ជួប​ជំងឺ​កូវី​ដ​១៩ កម្ពុជា គឺជា​ប្រទេស​មាន​ការអភិវឌ្ឍ និង​ស្ថានភាព​សេដ្ឋកិច្ច​ល្អ ដោយ​រក្សា​កំណើន​ប្រមាណ​៧​ភាគរយ​។ សម្តេច​ធិបតី​បាន​ថ្លែង​ទៀតថា តម្លៃ​ទីផ្សារ​កសិផល​ប្រែប្រួល​មិន​ទៀងទាត់​នោះ​ឡើយ តែ​ទោះ​យ៉ាងណា​ក៏ដោយ​ក៏​រាជរដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​នានា បាន​ប្រឹងប្រែង​រក្សា​លំនឹង​ទីផ្សារ​កសិផល​។

​ពាក់ព័ន្ធ​នឹង​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទៅ​ដោះ​នេះ សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្ត​ថា ក្នុង​មួយ​ឆ្នាំ កម្ពុជា​នាំ​ទឹកដោះគោ​ស្រស់​ពី​ក្រៅ​ប្រទេស​ប្រមាណ ៩៨​ពាន់​តោន ស្មើនឹង ៧៩៤​លាន​ដុល្លារ​។ សម្តេច​ធិបតី រំពឹងថា ផលិតផល​ដែល​ផលិត​ក្នុងស្រុក នឹង​ជួយ​ផ្គត់ផ្គង់​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ ហើយ​ទប់ស្កាត់​ការហូរ​ចូល​ផលិតផល​ពី​ក្រៅប្រទេស​បាន​។ ការផលិត​ជាមួយ​គុណភាព​ល្អ ហើយ​រក្សា​បាន​តម្លៃ​ធូរ​ជាង​ផលិតផល​នាំ​ពី​ក្រៅ គឺជា​យុទ្ធសាស្ត្រ​ដែល​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ប្រទេស​លើ​ពិភពលោក​ស្ទើរតែ​៩០​ភាគរយ សុទ្ធតែ​ជា​ប្រទេស​ផលិត​ផលិតផល​ស​កិ​កម្ម​។ ដូច្នេះ​ដើម្បី​ជំរុញ​កសិផល​ខ្មែរ​ឱ្យ​មាន​ទីផ្សារ​ល្អ ទាមទារ​ឱ្យមាន​ការច្នៃប្រឌិត​ខ្ពស់​។​សម្តេច​បន្តថា ក្នុង​មួយ​ត្រីមាស​ឆ្នាំ​២០២៤ កម្ពុជា បាន​អនុម័ត​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតផល​ចំនួន ១០៦​គម្រោង ជាមួយ​ទុន​វិនិយោគ​ប្រមាណ ២.២​ពាន់​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​ប្រមាណ ១០៧​ពាន់​កន្លែង​។ ខេត្តតាកែវ ជា​ខេត្ត​មួយ មាន​សក្តានុពល​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការអភិវឌ្ឍ គឺ​ធ្វើឱ្យ​ការរស់នៅ​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​ល្អប្រសើរ ហើយ​ការអភិវឌ្ឍ​ត្រូវ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ពី​មួយ​ជំនាន់ ទៅ​មួយ​ជំនាន់​។ ការអភិវឌ្ឍ គឺ​ធ្វើឱ្យ​ការរស់នៅ​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​ល្អប្រសើរ ហើយ​ការអភិវឌ្ឍ​ត្រូវ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ពី​មួយ​ជំនាន់ ទៅ​មួយ​ជំនាន់​។​

​នៅថ្ងៃនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​បញ្ជាក់​ជា​ថ្មី​ថា គម្រោង​សាងសង់​ព្រែកជីក ហ្វូណន​-​តេ​ជោ ដើម្បី​បម្រើ​ប្រយោជន៍​សេដ្ឋកិច្ច​។ ព្រែកជីក​ហ្វូណន​តេ​ជោនេះ មាន​ទទឹង ១០០​ម៉ែត្រ ជម្រៅ ៤.៥​ម៉ែត្រ ដឹក​បាន​ទម្ងន់​បា​ម​៣​ពាន់​តោន​។ ព្រែកជីក​ហ្វូណន​-​តេ​ជោ ប្រវែង ១៨០​គីឡូម៉ែត្រ ក្នុងនោះ ១៣៥​គីឡូម៉ែត្រ ជា​ព្រែក​មាន​តម្រាយ​ផ្លូវទឹក​ស្រាប់ គ្រាន់តែ​ពង្រីក​ឱ្យ​ធំ​ប៉ុណ្ណោះ​។ គម្រោង​នេះ ត្រូវ​បាន​សិក្សា​ដោយ​ក្រុម​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​សរុប​ប្រមាណ ៤០​នាក់​។ គម្រោង​ព្រែកជីក​នេះ មាន​បច្ចេក​ច្បាស់លាស់ មិន​ឱ្យ​ទឹក​ទន្លេមេគង្គ​ហូរ​ចូល​សមុទ្រ​នោះឡើយ ហើយក៏​បាន​គោរព​តាម​ច្បាប់​អន្តរជាតិ​ស្តីពី​ទន្លេមេគង្គ​ផងដែរ​។​

​សម្តេច​ធិបតី បាន​មានប្រសាសន៍​បន្ត​ទៀត​ថា កម្ពុជា​គ្មាន​ច្បាប់​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​កងទ័ព​បរទេស​លើ​ទឹកដី​កម្ពុជា​នោះឡើយ​។ កម្ពុជា រាប់រក​មិត្ត​គ្រប់​ទីកន្លែង​ដោយ​សុខសន្តិភាព​។​

​ព្រែកជីក​នេះ មាន​លក្ខណៈ​បច្ចេកទេស ជម្រៅ​ទឹក​ត្រឹម ៤.៥​ម៉ែត្រ មិន​អាច​ឱ្យ​នាវា​ដឹក​យន្តហោះ​ចល័ត​បាន​នោះឡើយ​។ កម្ពុជា​គ្មាន​នយោបាយ​ធ្វើ​សត្រូវ​ជា​មួយ​ប្រទេស​ណាមួយ​នោះ​ឡើយ គឺមាន​តែ​ការ​ចងមិត្តភាព​។​

​សម្តេច​ធិបតី បានបង្ហាញ​ជំនឿ​ចិត្ត​ថា វិស័យ​អចលនទ្រព្យ​របស់​កម្ពុ​ជា នឹង​ល្អ​ប្រសើរ​ឡើង​វិញ​នាពេលខាងមុខ​។ វិបត្តិ​សេដ្ឋកិច្ច បាន​ធ្វើឱ្យ​ប៉ះពាល់​ជា​សាកល​។ ក្រុមហ៊ុន​បរទេស​ជាច្រើន ត្រូវ​បាន​បិទ ឬ​បិទ​សាខា តែ​រាជរដ្ឋាភិបាល​នឹង​ប្រឹងប្រែង​ធ្វើឱ្យ​សេដ្ឋកិច្ច​ល្អប្រសើរ​ឡើងវិញ ដូច​មុន​ពេល​កូវី​ដ​១៩ រាតត្បាត​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​នីតិកាល​ថ្មី​។​

​មិន​បាន​រវល់​សោយសុខ​នឹង​ជ័យជម្នះ​របស់​ខ្លួន​នោះឡើយ ពោល​គឺ​បាន​ប្រឹងប្រែង​ជាប់​ជានិច្ច ដើម្បី​កសាង អភិវឌ្ឍន៍​ជាតិ និង​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​។​

​នៅថ្ងៃនេះ សម្តេច​ធិបតី បាន​មានប្រសាសន៍ថា ឆ្នាំ​នេះ​អង្គរ​សង្ក្រាន្ត​យើង​អត់​បាន​ធ្វើ​ទេ តែ​សង្ក្រាន្ត​ខេត្តសៀមរាប និង​សង្ក្រាន្ត​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស បាន​រៀបចំ​ធ្វើ​ទាំងអស់គ្នា សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​លេង​សប្បាយ​ជាមួយ​ល្បែង​ប្រជាប្រិយ​ទាំងអស់គ្នា​។ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​នឹង​ចូលមក​ដល់​នាពេល​ខាងមុខ​នេះ​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ចូលរួម​សប្បាយរីករាយ​ទាំងអស់គ្នា និង​ការលេង​សប្បាយ​ត្

រូវ​ចេះ​គោរព​គ្នា​ទៅវិញទៅមក កំពុង​ធ្វើអោយ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សង្គម និង​សូម​ជូនពរ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2024 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.