ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Atul KHARE អគ្គលេខាធិការរង នៃ​អ​.​ស​.​ប​. ទទួលបន្ទុក​ផ្នែក​គាំទ្រ​ប្រតិបត្តិការ ចូលជួប​សម្ដែង​ការគួរសម​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាកាសយានិក​ចំនួន ២ រូប ដែល​បាន​បាត់​ការទាក់ទង​អស់​រយៈពេល ១២ ថ្ងៃ មកទល់ពេលនេះ គឺ​មិន​មាន​មួយ​វិនាទី​ណា ត្រូវបាន​បំភ្លេច​នោះ​ទ្បើយ​ - សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុញ្ញាត​ឱ្យ ឯកឧត្តម YAMAGUCHI Natsuo សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស Komeito ជប៉ុន ចូលជួប​សម្ដែង​ការគួរសម​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋលេខាធិកា​រ និង​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ពង្រឹង​គុណភាព​ការងារ​ទទួលបន្ទុក​ - ​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ហ្វីលីពីន​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​ - អគ្គលេខាធិការរង អង្គការសហប្រជាជាតិ​កោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​ដ៏​ល្អ និង​ឆាប់រហ័ស របស់​ព្រះរាជាណាចក្រ​កម្ពុជា​ - សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​បញ្ចុះបឋមសិលា សាងសង់​បន្ទប់​ពិគ្រោះ​យោបល់​សម្រាប់​ជនរងគ្រោះ សាល​តាំង​ពិ​ពណ៌​អចិន្ត្រៃយ៍​ស្តីពី​ដំណើរ​ការជំនុំជម្រះ​ក្តី និង​ឧទ្យាន​សម្រាប់​ការចងចាំ​ - ​ឯកឧត្តម ខៀវ កាញារីទ្ធ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ពិធី​បញ្ចុះសព ឯកឧត្ដម លី វ៉ាន់​ហុង

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល និង​បិទ​វគ្គ​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន នៅ​សាកលវិទ្យាល័យ​ការពារជាតិ​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល និង​បិទ​វគ្គ​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន នៅ​សាកលវិទ្យាល័យ​ការពារជាតិ​

នៅ​ព្រឹក​ថ្ងៃ​សុក្រ ១១​កើត ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​សហ​សិក្សា អគារ​ស្នាក់នៅ និង​អគារ​អាហា​រដ្ឋា​ន​នៅ​សាកលវិទ្យាល័យ​ការពារជាតិ​។ ទន្ទឹម​នឹង​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​នានា​ហើយ​នោះ ក៏​មាន​ការបិទ​វគ្គ​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន​ឆ្នាំ​២០២៣ និង​បើក​វគ្គ​សិក្សា​សម្រាប់​ឆ្នាំ​២០២៤​ផងដែរ​។​

​អគារ​សាល​សហ​សិក្សា អគារ​ស្នាក់នៅ អគារ​អាហា​រដ្ឋា​ន​ដែល​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នេះ ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ហើយ​ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២០ និង​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២៣​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ការរៀបចំ​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នៅ​ឆ្នាំ​នេះ​រៀបចំ​បាន​ល្អ បង្ក​ភាពសប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​។ បញ្ហា​អសន្តិសុខ និង​ការបង្ក​ហិង្សា​នានា​ថយចុះ​ប្រមាណ ៣០​ភាគរយ​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ កងកម្លាំង ព្រះសង្ឃ ប្រជា​ពលរដ្ឋ​គ្រប់រូប ដែល​បាន​រួមគ្នា​រៀបចំ​ព្រឹត្តិការណ៍​បុណ្យចូលឆ្នាំ​ថ្មី​បាន​ល្អប្រសើរ​។​

​សម្តេច​បាន​ថ្លែង​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំពោះ​ថ្នាក់ដឹកនាំ យោធា​ចារ្យ នាយទាហាន នាយទាហានរង និង​ពលទាហាន និស្សិត និង​សិក្ខាកាម ភ្ញៀវ​កិត្តិយស​ទាំងអស់ ដែល​មាន​វត្តមាន​នៅ​ទីនេះ​។​

​សម្តេច​ធិបតី​បាន​ថ្លែងថា កិច្ចការ​ការពារ​ជាតិ ជា​កិច្ចការ​ត្រូវធ្វើ​ជាប់​ជាប្រចាំ ហើយ​កងកម្លាំង​ជា​កម្លាំង​ស្នូល​លើ​កិច្ចការ​ការពារ​ជាតិ​។ ដើម្បី​ពង្រឹង​សមត្ថភាព​នាយទាហាន​លើ​កិច្ចការ​ការពារ​ជាតិ ត្រូវ​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការបណ្តុះបណ្តាល​។​
​សម្តេច​ធិបតី​បាន​ណែនាំ​គិតគូរ​ពី​ការជ្រើសរើស​នាយទាហាន និង​ពលទាហាន ឱ្យបាន​ច្បាស់លាស់ ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​សង្គម​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្ដេច​តេជោ និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ផ្តល់​នូវ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ជាច្រើន តាម​ការស្នើសុំ​របស់ នាយ​ឧត្ដមសេនីយ៍​សាស្ត្រាចារ្យ ជា តារា រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ អតីត​ជា​សាកលវិទ្យាធិការ កសាង​អគារ​ខ្នាត​ធំ​នៅ​ទី​នេះ​ចំនួន​៣​ខ្នង អគារ​សាល​សហ​សិក្សា​ចំណុះ ៣៥០០​នាក់ អគារ​-​ស្នាក់​នៅ​និស្សិត​ខ្នាត​អន្តរជាតិ​២​ខ្នង ៥​ជាន់​មាន​១០០​បន្ទប់ អគារ​អាហា​រដ្ឋា​ន ដែល​យើង​ទើបនឹង កាត់​ខ្សែបូ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ពេល​នេះ បន្ថែម​ពីលើ​អគារ​បដិសណ្ឋារកិច្ច​ថ្នាក់ដឹកនាំ និង​បណ្ណាល័យ ដែល​សម្តេច​ផ្ទាល់​បាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​កាល​បើ​កវគ្គ សិក្សា​ឆ្នាំ​២០២៣​។​សម្តេច​ធិបតី​បាន​ថ្លែងថា យើង​នៅ​តែ​រក្សា​ការពារ​បាន​យ៉ាងរឹងមាំ​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ហើយ​ធានា​បាន​នូវ​ដំណើរការ​ជំរុញ​កំណើនសេដ្ឋកិច្ច​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​មិន​អាច​បំភ្លេច​បាន​នូវ​គុណ​តម្លៃ​ដ៏​ធំធេង​របស់ សម្ដេច​ពិជ័យ​សេនា ដែល​បាន​ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ ជា​កម្លាំង​ស្នូល​ក្នុង​ការអនុវត្ត​ដោយ​ជោគជ័យ នូវ​ភារកិច្ច​ប្រឆាំង ទប់ស្កាត់ ព្យាបាល​ជំងឺ​កូវី​ដ​១៩ បាន​ដឹកនាំ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡា​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម យុទ្ធនាការ ដឹកជញ្ជូន​ពលករ​ចំណាកស្រុក​។​ល​។​

​សម្តេច​បន្តថា នៅ​ចំពោះមុខ​សភាពការណ៍ បញ្ហា​ប្រឈម​និង​កាលានុវត្តភាព នៃ​បរិបទ​ទូទៅ​លើ​សាកលលោក ក្នុង​តំបន់ ក៏ដូចជា​នៅ​ក្នុង​ប្រទេស ទន្ទឹម​នឹង​ការអនុវត្ត​ភារកិច្ច​ដ៏​ពិសិដ្ឋ​របស់​ខ្លួន កងយោធពល​ខេមរភូមិន្ទ ត្រូវតែ​ជា​កម្លាំង​មាន​ឧត្តមគតិ​ស្មោះត្រង់​ដាច់ខាត​ចំពោះ​ជាតិ​មាតុភូមិ ចំពោះ​រាជរដ្ឋាភិបាល និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការការពារ​ឯករាជ្យ​ជាតិ អធិបតេយ្យ បូរណភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការពារ​សន្តិភាព រាល់​សមិទ្ធផល​សង្គម​ជាតិ សមិទ្ធផល​នយោបាយ​ឈ្នះ​! ឈ្នះ​!​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ត្រូវ​បន្ត​ធ្វើការ​កែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ​ក្នុង​កងយោធពល​ខេមរភូមិន្ទ​ចាប់ពី​ស្ថាប័ន​ថ្នាក់ ដឹកនាំ​បញ្ហា រហូត​ដល់​កង​ឯកភាព​ឲ្យបាន​សម្រេច​ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព ក្នុង​ស្មារតី​សាមគ្គីភាព និង​ទទួលខុសត្រូវ​បំផុត​។ សម្តេច​ធិបតី​បាន​ថ្លែងថា ត្រូវ​ពង្រឹង​ខឿន​ការពារជាតិ កងយោធពល​ខេមរភូមិន្ទ​ត្រូវតែ​ជា​កម្លាំង​ដែល​មាន​ថាមពល​ខ្លាំង​. សមត្ថភាព​ពេញលេញ​មាន​ឆន្ទៈ​មោះមុត មនសិការ​និង​វិន័យ​ល្អ ការពារ​បាន​រឹងមាំ នូវ​ឯករាជ្យ​ជាតិ​អធិបតេយ្យភាព បូរណភាព​ទឹកដី សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​នៅ​គ្រប់​កាលៈទេសៈ​សំដៅ​ធ្វើឲ្យ​បរាជ័យ រាល់​ឧបាយកល​និង​សកម្មភាព​របស់​កម្លាំង​អ​មិត្ត ទាំង​ក្នុង និង​ក្រៅប្រទេស​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការប៉ុនប៉ង​បង្កើត​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា បង្ក​អសន្តិសុខ​ដល់​សង្គមជាតិ​យើង ទោះ​ក្នុង​តម្លៃ​ណា ក៏​ដោយ​ត្រូវ​ថែរក្សា​សន្តិភាព​ឲ្យបាន ហើយ​សកម្ម​រួមចំណែក​ទប់ស្កាត់​បង្ក្រាប​រាល់​បទល្មើស​បាន​ទាន់ពេលវេលា​។​

​ការកែទម្រង់​រចនាសម្ព័ន្ធ​ចាត់តាំង​ស្ថាប័ន​កងឯកភាព​ត្រូវអនុវត្ត​តាម​គោលការណ៍​” វិសមិ​ត​មុខងារ​តួនាទី​ភារកិច្ច​” របស់​ស្ថាប័ន​កងឯកភាព​ដើម្បី​លុបបំបាត់​ភាព​”​ត្រួត​គ្នា​“​ឲ្យបាន​សម្រេច​តាម​ដំណាក់កាល​នី​មួយៗ យ៉ាង​ម៉ឺងម៉ាត់​ម៉ត​ចត់​។ រី​ឯ​ចំនួន​ទ័ព​នៃ​ស្ថាប័ន​បញ្ហា​ការដ្ឋាន កងឯកភាព នានា ត្រូវ​ស្ថិត​ក្នុង​កម្រិត​សមស្រប​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ជាមួយគ្នា​នេះ​សមាមាត្រ​នៃ​បរិមាណ​រវាង នាយទាហាន និង ពលទាហាន ត្រូវឲ្យមាន​ភាពសមស្រ​ប ហើយ​ជាពិសេស​ខិតខំ​លុបបំបាត់​ឲ្យបាន​ជាជំ​ហានៗ​នូវ ស្ថានភាព​ចំនួន «​ទ័ព​លើស​តែ​ខ្វះ​» និង «​ខ្វះ​តែ​លើស​»​។ ការជ្រើសរើស​តែងតាំង​ដំឡើង​ឋានន្តរស័ក្តិ ត្រូវ​អនុវត្ត​ត្រឹមត្រូវ​តាម​គោលការណ៍ “​គុណា​ធិបតេយ្យ ដោយ​ផ្អែក​តាម​មុខដំណែង និង​ច្បាប់​លក្ខន្តិកៈ​ទូទៅ សម្រាប់​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការបំពេញ​ភារកិច្ច​យោធិន​គ្រប់​លំដាប់ថ្នាក់​នៃ​កងយោធពល​ខេមរភូមិន្ទ​ត្រូវអនុវត្ត និង ប្រកាន់ខ្ជាប់​នូវ​អភិក្រម «​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​»​។ មេបញ្ជាការ​គ្រប់​ថ្នាក់ ត្រូវមាន​វិធានការ​ចាត់តាំង​ផ្សព្វផ្សាយ គ្រប់គ្រង ស្តាប់​ឲ្យ​ជាប់​នូវ​សតិអារម្មណ៍​យោធិន ដើម្បី​ធ្វើ​ការកែតម្រូវ​ទាន់ពេល​វេលា​។ សម្តេច​ធិបតី បាន​មានប្រសាសន៍ថា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​សូម​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគា​រសាល​សហ​សិក្សា អគារ​ស្នាក់នៅ អគារ​អាហា​រដ្ឋា​ន និង​សមិទ្ធផល​នានា នៅ​សាកលវិទ្យាល័យ​ការពារជាតិ និង សូម​ប្រកាស​បិទ​វគ្គ​សិក្សា​ឆ្នាំ​២០២៣ បន្ត​បើក​វគ្គ​សិក្សា​ឆ្នាំ​២០២៤ ចាប់ពី​ពេលនេះ​តទៅ​៕​

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2024 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.