ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Atul KHARE អគ្គលេខាធិការរង នៃ​អ​.​ស​.​ប​. ទទួលបន្ទុក​ផ្នែក​គាំទ្រ​ប្រតិបត្តិការ ចូលជួប​សម្ដែង​ការគួរសម​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាកាសយានិក​ចំនួន ២ រូប ដែល​បាន​បាត់​ការទាក់ទង​អស់​រយៈពេល ១២ ថ្ងៃ មកទល់ពេលនេះ គឺ​មិន​មាន​មួយ​វិនាទី​ណា ត្រូវបាន​បំភ្លេច​នោះ​ទ្បើយ​ - សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុញ្ញាត​ឱ្យ ឯកឧត្តម YAMAGUCHI Natsuo សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស Komeito ជប៉ុន ចូលជួប​សម្ដែង​ការគួរសម​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋលេខាធិកា​រ និង​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ពង្រឹង​គុណភាព​ការងារ​ទទួលបន្ទុក​ - ​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ហ្វីលីពីន​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​ - អគ្គលេខាធិការរង អង្គការសហប្រជាជាតិ​កោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​ដ៏​ល្អ និង​ឆាប់រហ័ស របស់​ព្រះរាជាណាចក្រ​កម្ពុជា​ - សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​បញ្ចុះបឋមសិលា សាងសង់​បន្ទប់​ពិគ្រោះ​យោបល់​សម្រាប់​ជនរងគ្រោះ សាល​តាំង​ពិ​ពណ៌​អចិន្ត្រៃយ៍​ស្តីពី​ដំណើរ​ការជំនុំជម្រះ​ក្តី និង​ឧទ្យាន​សម្រាប់​ការចងចាំ​ - ​ឯកឧត្តម ខៀវ កាញារីទ្ធ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ពិធី​បញ្ចុះសព ឯកឧត្ដម លី វ៉ាន់​ហុង

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games)

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games)

រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​អង្គារ ១៥​កើត ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក តាង ហ្គោ​ដុន (TANG GORDON) អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី (OCA) និង សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប លោក តាង ហ្គោ​ដុន បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​សម្តែង​នូវ​ការ​អរគុណ​យ៉ាង​ខ្លាំង​ចំពោះ សម្តេច​ធិបតី ដែល​បាន​ទទួលស្គាល់​នូវ​ការងារ និង ការចូលរួម​របស់​លោក ក្នុង​ការអភិវឌ្ឍ​វិស័យ​កីឡា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក តាង ហ្គោ​ដុន ក៏​បាន​គូស​រំ​លេច និង​គោរព​ជម្រាបជូន សម្តេច​ធិបតី អំពី​ការចូលរួម​ចំណែក​រប​ស់លោក​ក្នុង​ការអភិវឌ្ឍ​វិស័យ​កីឡា ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស ជាពិសេស​ចំពោះ​អត្ត​ពលិក​កម្ពុជា ក្នុង​វិស័យ​កីឡា​ទូកក្តោង (Sailing) និង​កីឡា​កាយ​សម្ព័ន្ធ (Gymnastics) ក៏​ដូចជា​ការបញ្ជូន​អត្ត​ពលិក​កម្ពុជា​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​។ បន្ថែម​លើ​នេះ លោក តាង ហ្គោ​ដុន ក៏​បាន​គោរព​ជម្រាបជូន សម្តេច​ធិបតី អំពី​កិច្ចសហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ក្នុង​ការរៀបចំ​ព្រឹត្តការណ៍​គុន​ចម្រុះ​អាស៊ី (Asian Mixed Martial Arts-AMMA)​។ ព្រឹត្តការណ៍​គុន​ចម្រុះ​អាស៊ី​នេះ គឺជា​ការប្រកួត​ជ្រើសរើស​ជើងឯក​គុន​ចម្រុះ​លើក​ទី​២ ដែល​គ្រោង​នឹង​រៀបចំ​ឡើង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ខែ​កក្កដា ឆ្នាំ​២០២៤​។ លោក​ក៏​បាន​គោរព​ជម្រាប​ជូន សម្តេច​ធិបតី អំពី​ការ​បន្ត​ចូលរួម​ចំណែក​របស់​លោក ក្នុង​ការគាំទ្រ​ដល់​ការរៀបចំ​កីឡា​យុវជន​អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ តាមរយៈ​ការផ្ដួចផ្ដើម​គំនិត​នៅ​ក្នុង​ការនាំយក​នូវ​ព្រឹត្តិការណ៍​កីឡា​សំខាន់ៗ​បន្ថែមទៀត មក​បញ្ចូល​ក្នុង​កម្មវិធី​ប្រកួត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ឈាន​ទៅដល់​ការពង្រឹង​ផ្នែក​សមត្ថភាព​របស់​អត្ត​ព​លិកនៅ​កម្ពុជា ឆ្ពោះទៅ​កាន់​ការរៀបចំ​កីឡា​យុវជន​អាស៊ី​ឆ្នាំ​២០២៩​។ លោក​បន្តថា លោក​មាន​ជំនឿ​ជា​ក់ថា ក្រោម​ការដឹកនាំ​របស់ សម្ដេច​ធិបតី វិស័យ​កីឡា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​បន្ថែមទៀត ហើយ​អត្ត​ពលិ​កនឹង​ដណ្ដើម​បាន​មេដា​យ​ច្រើន ពី​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ធំៗ ជូន​ដល់​ប្រទេស​កម្ពុជា​។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​លោក តាង ហ្គោ​ដុន និង​សហការី ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​ចំណែក​រប​ស់លោក​ក្នុង​ការគាំទ្រ និង​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ទាំង​ផ្នែក​យុទ្ធ​គុន​ចម្រុះ​ផងដែរ​។

​សម្តេច​ធិបតី ក៏​បាន​គូសបញ្ជាក់​ជូន លោក តាង ហ្គោ​ដុន ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង វិស័យ​ឯកជន នឹង ត្រៀមខ្លួន ក្នុង​ការសម្របសម្រួល និង​សហការ ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​គុន​ចម្រុះ​នេះ​ជាមួយ​នឹង​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​។ ពាក់ព័ន្ធ​ទៅនឹង​ការរៀបចំ​កីឡា​យុវជន​អាស៊ី​ឆ្នាំ​២០២៩ សម្ដេច​ធិបតី បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​ត្រៀមលក្ខណៈ​គ្រប់គ្រាន់ ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កីឡា​យុវជន​អាស៊ី​នេះ ហើយ​ដោយ​ផ្អែក​លើ​បទពិសោធន៍​ដែល​កម្ពុជា​ធ្លាប់បាន​រៀបចំ​ដោយ​ជោគជ័យ​នូវ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ កាលពី​ឆ្នាំ​២០២៣ កន្លងទៅនេះ​។

​បន្ថែម​លើ​នេះ សម្តេច​ធិបតី បាន​លើកឡើង​ផង​ដែរ​ថា​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​លក្ខណៈ​អន្តរជាតិ និង​ព្រឹត្តិការណ៍​កីឡា​ធំៗ​មិន​ត្រឹមតែ​បង្ហាញ​ពី​ការ​រឹតចំណង​សាមគ្គីភាព និង​មិត្តភាព​នៅក្នុង​វិស័យ​កីឡា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្ហាញ​ឱ្យ​បរទេស​យល់ដឹង​កាន់តែច្បាស់ បន្ថែមទៀត​អំពី​កម្ពុជា ក៏ដូចជា​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទស្សនា​កម្ពុជា​។ ព្រម​ជាមួយ​គ្នា​នោះ សម្ដេច​ធិបតី ក៏​បាន​គាំទ្រ និង​លើកទឹកចិត្ត​ឱ្យមាន​ការរៀបចំ​នូវ​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​សំខាន់ៗ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជា​បន្តបន្ទាប់ ដោយ សម្តេច​ធិបតី បាន​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ទាំង​វិស័យ​ឯកជន និង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

​មុន​នឹង​បញ្ចប់ សម្ដេច​ធិបតី ក៏​បាន​លើកទឹកចិត្ត​ឱ្យ លោក តាង ហ្គោ​ដុន បន្ត​ជួយ​គាំទ្រ​ក្នុង​ការអភិវឌ្ឍ​វិស័យ​កីឡា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ពិសេស​គាំទ្រ​ដល់​កម្មវិធី​ហ្វឹកហាត់​របស់​អត្ត​ពលិក​កម្ពុជា​នៅ​ប្រទេស​ចិន​ជា​បន្ត​ទៀត ដើម្បី​ពង្រឹង​នូវ​សមត្ថភាព​ឆ្ពោះ​ទៅ​ការប្រកួតប្រជែង​ក្នុង​កីឡា​យុវជន​អាស៊ី​ឆ្នាំ​២០២៩ ផងដែរ ៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2024 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.