ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Atul KHARE អគ្គលេខាធិការរង នៃ​អ​.​ស​.​ប​. ទទួលបន្ទុក​ផ្នែក​គាំទ្រ​ប្រតិបត្តិការ ចូលជួប​សម្ដែង​ការគួរសម​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាកាសយានិក​ចំនួន ២ រូប ដែល​បាន​បាត់​ការទាក់ទង​អស់​រយៈពេល ១២ ថ្ងៃ មកទល់ពេលនេះ គឺ​មិន​មាន​មួយ​វិនាទី​ណា ត្រូវបាន​បំភ្លេច​នោះ​ទ្បើយ​ - សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុញ្ញាត​ឱ្យ ឯកឧត្តម YAMAGUCHI Natsuo សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស Komeito ជប៉ុន ចូលជួប​សម្ដែង​ការគួរសម​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋលេខាធិកា​រ និង​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ពង្រឹង​គុណភាព​ការងារ​ទទួលបន្ទុក​ - ​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ហ្វីលីពីន​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​ - អគ្គលេខាធិការរង អង្គការសហប្រជាជាតិ​កោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​ដ៏​ល្អ និង​ឆាប់រហ័ស របស់​ព្រះរាជាណាចក្រ​កម្ពុជា​ - សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​បញ្ចុះបឋមសិលា សាងសង់​បន្ទប់​ពិគ្រោះ​យោបល់​សម្រាប់​ជនរងគ្រោះ សាល​តាំង​ពិ​ពណ៌​អចិន្ត្រៃយ៍​ស្តីពី​ដំណើរ​ការជំនុំជម្រះ​ក្តី និង​ឧទ្យាន​សម្រាប់​ការចងចាំ​ - ​ឯកឧត្តម ខៀវ កាញារីទ្ធ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ពិធី​បញ្ចុះសព ឯកឧត្ដម លី វ៉ាន់​ហុង

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​អបអរសាទរ​សន្និបាត​លើក​ទី​១ និង​កម្មវិធី​ពិសា​អាហារ​សាមគ្គី​មហា​គ្រួសារ​សមាគម​ឧកញ៉ា​កម្ពុជា​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​អបអរសាទរ​សន្និបាត​លើក​ទី​១ និង​កម្មវិធី​ពិសា​អាហារ​សាមគ្គី​មហា​គ្រួសារ​សមាគម​ឧកញ៉ា​កម្ពុជា​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​អបអរសាទរ​សន្និបាត​លើក​ទី​១ និង​កម្មវិធី​ពិសា​អាហារ​សាមគ្គី​មហា​គ្រួសារ​សមាគម​ឧកញ៉ា​កម្ពុជា​

​នៅ​ល្ងាច ថ្ងៃ​សុក្រ ៣​រោច ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​សមាគម​ឧកញ៉ា​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អបអរសាទរ​សន្និបាត​លើក​ទី​១ និង​កម្មវិធី​ពិសា​អាហារ​សាមគ្គី​មហា​គ្រួសារ​សមាគម​ឧកញ៉ា​កម្ពុជា ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ​ហ្គាដិ​ន​ស៊ី​ធី​។ ក្នុង​ពិធី “​ពិសា អាហារ​សាមគ្គី មហា​គ្រួសារ ឧកញ៉ា​កម្ពុជា​” ដើម្បី​អបអរសាទរ សន្និបាត លើក​ទី​១ ឆ្នាំ​២០២៣ និង​ទិសដៅ​ផែនការ ឆ្នាំ​២០២៤ របស់​សមាគម ឧកញ៉ា​កម្ពុជា នៅថ្ងៃនេះ ដែលមាន អ្នកចូលរួម​ជាង​៦០០​រូប​។

​សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា ក្នុងនាម​ជា​ប្រធានកិត្តិយស​សមាគម​ឧកញ៉ា​កម្ពុជា សម្ដេច​បាន​បង្ហាញ​ការអបអរសាទរ និង​កោតសរសើរ​ចំពោះ​ការរៀបចំ​ទាំងឡាយ​ទាំង​លក្ខន្តិក និង​បទបញ្ជា​ផ្ទៃ​របស់​សមាគមន៍​បាន​យ៉ាង​ល្អ​រហូត​មកដល់ពេលនេះ​។ សម្ដេច​តេជោ បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា សម្ដេច​តែងតែ​ចាត់ទុកថា វិស័យ​ឯកជន​គឺជា​ក្បាលរថភ្លើង​ក្នុង​ការចូលរួម​កសាង​កំណើន​សេដ្ឋកិច្ចជាតិ ខណៈ​ដែល​រដ្ឋាភិបាល​គឺជា​សេដ្ឋវិទូ​ក្នុង​ការដឹកនាំ​ប្រទេសជាតិ​។​

​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា វិស័យ​ឯកជន គឺជា​ក្បាលរថភ្លើង នៃ​កំណើន​សេដ្ឋកិច្ច ចំណែក​រដ្ឋាភិបាល គឺជា​សេដ្ឋវិទូ នៃ​ការដឹកនាំ​ផ្នែក​យុទ្ធសាស្ត្រ​នៅក្នុង​ការអភិវឌ្ឍ​ប្រទេស​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា ចាប់តាំងពី​យុទ្ធសាស្ដ្រ​ចុកោ​ណ រហូត​ដល់​បញ្ច​កោណ​ដំណាក់កាល​ទី​១ គឺ​បាន​រក្សា​នូវ​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព នៅ​កម្ពុជា និង​កំពុង​ដើរតួនាទី​ពីរ​សំខាន់ ជំរុញ​កំណើន​សេដ្ឋកិច្ច តាមរយៈ​តួនាទី​របស់​វិស័យ​ឯកជន​នេះឯង​។ សម្ដេច​តេជោ​ថ្លែង ថា​សេដ្ឋកិច្ច​មាន​ការលូតលាស់ គឺ​ត្រូវ​ជំរុញ​ដោយ​អ្នក​ដែល​មាន​ទុនវិនិយោគ​, ទី​២ គឺជា​អ្វី​ដែល​អ្នកវិនិយោគ​កំពុង​ដោះស្រាយ​ការងារ​រាប់ពាន់​កន្លែង​នៅក្នុង​ប្រទេស​កម្ពុជា​។​

​សម្ដេច​តេជោ​បន្តទៀតថា ការវិនិយោគ​របស់​វិស័យ​ឯកជន បាន​ផ្ដល់​ឱកាស​ការងា​រ​រាប់សែន​កន្លែង​ដល់​ពលរដ្ឋ​នៅក្នុ ង​ប្រទេស​។ សម្ដេច​បាន​បញ្ជាក់​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២៦ មេសា ឆ្នាំ​២០២៤​នេះ ថា សម្ដេច​មិន​កាន់​តំណែង​ក្នុង​នីតិប្រតិបត្តិ​ដូច​នាយករដ្ឋមន្ត្រី​នោះ​ទេ ប៉ុន្តែ​សម្ដេច គឺជា​ឪពុក​នាយករដ្ឋមន្ត្រី​។ សម្តេច​តេជោ​បាន​ថ្លែង​អះអាង​ថា ពេល​ដែល​រដ្ឋ​ជួប​ប្រធាន​ស័ក្តិ​ម្តងៗ ដូចជា​ករណី​គ្រោះ​ទឹកជំនន់ បញ្ហា​នៃ​ការរីក​រាលដាល​នូវ​ជំងឺ​កូវី​ដ​១៩​ក្តី គឺ​តែងតែ​លិចមុខ​អ្នកឧកញ៉ា លោក​ឧកញ៉ា និង​ក្រុម​អ្នក​មាន​គ្រប់​ពេលវេលា ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​នា​ពេលកន្លងមក​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​រំលឹក​ថា មាន​ថវិកា​ប្រមាណ​ពីរ​រយ​លាន​ដុល្លារ​ដែល​សប្បុរសជន​ជា​ឧកញ៉ា និង​អ្នកឧកញ៉ា​នៅ​កម្ពុជា​បាន​ជួយ​នៅ​អំឡុង​វិបត្តិកូ​វីដ ដើម្បី​ទិញ​វ៉ាក់សាំង និង​ទិញ​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវី​ដ នៅ​អំឡុង​ពេល​ប្រឈម​ខ្លាំង ខណៈ​ប្រទេស​ផ្សេងៗ​ជាច្រើន​ទទួលបាន​ថវិកា​តិចតួច​ប៉ុណ្ណោះ​ពី​សប្បុរសជន​នៅក្នុង​ប្រទេស​ខ្លួន​។

​នៅថ្ងៃនេះ សម្ដេច​តេជោ ហ៊ុន សែន ប្រកាសថា សម្ដេច​នឹង​អញ្ជើញ​ចូលរួម​ក្នុងនាម​ជា​គ្រូបង្វឹក​ដឹកនាំ​ការប្រកួត​របស់​ក្រុមបាល់ទាត់​តារា​កម្ពុជា នៅ​ថ្ងៃ​ទី ១ ឧសភា ពេល​ល្ងាច នៅ​ស្តា​ត​អូឡាំពិក ក្រោម​មូលបទ «​រួមគ្នា​ដើម្បី​សប្បុរសធម៌ និង​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ដើម្បី​ប្រ​ម៉ូ​ល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​» ។​

​ទាក់ទង​នឹង​គម្រោង «​ព្រែកជីក​ហ្វូណន​តេជោ​» សម្តេច​តេជោ ហ៊ុន សែន បាន​ផ្តាំ​ទៅមនុស្ស និង​ប្រទេស​មួយចំនួន​ថា កុំ​ដុត​ផ្ទះ​របស់​កម្ពុជា ដើម្បី​តែ​ចំអិន​សាច់​មួយ​ដុំ​របស់​ពួកអ្នកឯង​ឲ្យសោះ ខណៈ​គម្រោង​ព្រែកជីក​នេះ នឹង​ធ្វើឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រីកចម្រើ​ន​បន្ថែម​ទៀត ហើយ​នឹង​ក្លាយទៅជា​ចលនា​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ផងដែរ​។​

​សម្តេច​តេ​ជោបាន​ថ្លែងបន្ត​ថា ក្រោយ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ បាន​សម្រេច​ជា​ស្ថាពរ​ហើយ​នោះ គឺ​នឹង​លែង​មាន​ការខ្វះខាត​ទឹក​ប្រើប្រាស់ និង​សម្រាប់​ស្រោចស្រព​ដំណាំ​របស់​ប្រជាពលរដ្ឋ​ទៀត​នោះឡើយ ជាពិសេស​គឺ​បងប្អូន ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ទិសនិរតី​តែម្តង​។ ព្រែកជីក​ហ្វូណន​តេជោ​មាន​សារប្រយោជន៍​ជា​ផ្លូវត​ភ្ជាប់​ដោយ​ផ្ទាល់​ទៅ​កាន់​សមុទ្ទ ដោយ​មិន​ឆ្លងកាត់​ប្រទេស​ដទៃ គឺ​មិន​ឆ្លងកាត់​ប្រទេស​វៀតណាម ដែល​តម្រូវ​ឱ្យ​មាន​ការ​បង់ថ្លៃ​ពេល​ឆ្លងកាត់​ប្រទេស​គេ​នោះទេ​។ សម្ដេច​តេជោ​បន្ថែមទៀត​ថា ពេល​ដែល​វៀតណាម​ស្រួល​ចិត្ត​គេ​ក៏​ជួយ​សម្រួល​ដល់​ការឆ្លងកាត់​ទំនិញ​របស់​កម្ពុជា បើ​មិន​ស្រួល​ចិត្ត វៀតណាម​គេ​ក៏​មិន​សម្រួល​ឱ្យ​កម្ពុជា​នោះដែរ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ជា​ថ្មី​ថា ព្រែកជីក “​ហ្វូណន​តេជោ​” មាន​សារប្រយោជន៍ ជា​ប្រព័ន្ធ​ស្រោចស្រព​នៅ​តំបន់​ទិស​និរតី ដែល​កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ការខ្វះខាត ទឹក​សម្រាប់​ដាំ​ដុះ​ដំណាំ​កសិកម្ម និង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។ សម្តេច​តេជោ បានប្រកាស​ប្តេជ្ញា​មិន​ឲ្យ​អ្នកណា​មក​បំផ្លាញ ចំពោះ គម្រោង​ព្រែកជីក “​ហ្វូណន​តេជោ​” បាន​នោះឡើយ ខណៈ​ទាក់ទង​នឹង​គម្រោង​នេះ​សម្តេច​តេជោ ក៏បាន​អំពាវនាវ​ដល់​អ្នក​ឧកញ៉ា លោក​ឧកញ៉ា និង​អ្នក​វិនិយោគិន​ទាំងអស់​ចូលរួម​ធ្វើ​ព្រែកជីក​ហ្វូណន​តេ​ជោនេះ​ឲ្យខាងតែបាន​។​

​សម្ដេច​តេជោ​បានបញ្ជាក់​ជាថ្មី ថា ព្រែកជីក​ហ្វូណន​តេជោ មាន​សារប្រយោជន៍​ជា​ប្រព័ន្ធ​ជួយ​ដល់​ការរំដោះ​ជំនន់​នៅ​តំបន់​ទិស​និរតី​។ សម្ដេច​តេជោ​បញ្ជាក់បន្ថែ​ម​ទៀតថា សម្ដេច​ឈរ​នៅ​ជាមួយ​រាជរដ្ឋាភិបាល​គាំទ្រ​រាជរដ្ឋាភិបាល និង​ជួយ​កៀរគរ​ថវិកា​ដើម្បី​ជួយ​រាជរដ្ឋាភិបាល​ដើម្បី​ធ្វើ​ព្រែកជីក​ហ្វូណន​តេ​ជោនេះ​សម្រេចបាន​ជោគជ័យ​។ សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា មូលហេតុ​ដែល​សម្ដេច​ប្រតិកម្ម​ចំពោះ​ការលើកឡើង​របស់​វៀត​ណា​ម​ជា​ចំហ​បែបនេះ គឺ​មកពី​មេដឹកនាំ​វៀតណាម មិន​ព្រម​ប្រាប់​ទៅ​ថ្នាក់ក្រោម​របស់​ខ្លួន ដែល​ប្រតិកម្ម​ច្រើន​ចំពោះ​កម្ពុជា​លើ​ករណី​ព្រែកជីក​ហ្វូណន​តេ​ជោនេះ​។​សម្តេច​តេជោ​បាន​ប្រាប់​ទៅ​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​រដ្ឋ​វៀតណាម​មួយ ថា កម្ពុជា​មិន​ល្ងង់​ដល់​ថ្នាក់​ឲ្យ​ទឹកសាប​ហូរ​ចូល​សមុទ្រ ឬ​ទឹកប្រៃ​ចូល​មក​ទឹកសាប​នោះឡើយ ខណៈ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោនេះ នឹង​បង្កើន​សេដ្ឋកិច្ច​ដល់​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ហើយ​ជាងនេះទៅទៀត​នោះ គម្រោង​នេះ​នឹង​កាត​បន្ថយ​ការបង់ពន្ធ​ទៅឲ្យ​វៀតណាម​តាម​រយៈ​ការដឹកជញ្ជូន​កាន់តែ​ច្រើន​ផង​ដែរ​នោះ​។

​សម្តេច​តេជោ បាន​ប្រកាស​យ៉ាង​ដាច់​ណាត់​ថា កម្ពុជា​គ្មាន​ការ​រាថយ​នោះ​ឡើយ​ចំពោះ​គម្រោង​ធ្វើ​«​ព្រែកជីក​ហ្វូណន​តេជោ​» ហើយ​សម្តេច​ក៏​បាន​ប្រកាស​ផងដែរ​ថា កម្ពុជា​ក៏​គ្មាន​អ្វី​ចាំបាច់​ត្រូវ​ច​ចារ និង​ពិគ្រោះ​យោបល់​ជាមួយ​អ្នកណា​នោះ​ដែរ​ទាក់ទង​នឹង​គម្រោង​នេះ​។ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ប្រកាស​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ខណៈ​គម្រោង​នេះ នឹង​ធ្វើឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រីកចម្រើ​ន​បន្ថែម​ទៀត និង​ថែម​ទាំង​កាត់បន្ថយ​ការបង់ពន្ធ​ទៅ​ឲ្យ​វៀតណាម​ផងដែរ តាមរយៈ​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2024 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.