ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Prabowo Subianto រដ្ឋមន្ត្រី​ការពារជាតិ និង​ជា​ប្រធានាធិបតី​ជាប់ឆ្នោត នៃ​សាធារណៈរដ្ឋ​ឥណ្ឌូណេស៊ី ចូលជួប​សម្តែង​ការគួរសម - សម្ដេច​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាត​ឱ្យ ឯកឧត្តម កា​ណាត់ ទូមិស​ហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូត​កា​ហ្សាក់​ស្ថាន​តែងតាំង​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជូន​សារតាំង​ - សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ប្រគល់​វិញ្ញាបនបត្រ​សម្បទា​ខាង​វិជ្ជាជីវៈ​មេធាវី​ដល់​សិស្ស​មេធាវី និង ប្រគល់​វិញ្ញាបនបត្រ សុក្រឹតការ​វិជ្ជាជីវៈ​មេធាវី​ដល់​សិក្ខាកាម​មេធាវី សរុប​ចំនួន ១ ៦៦០ នាក់​ - ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ព័ត៌មាន ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​សម្តេចចៅហ្វា​វាំង វរ​វៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល​ - សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល - រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​ជា​សមាជិក​វិទ្យាស្ថាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សាយ​សោតទស្សន៍​អាស៊ី​ប៉ាស៊ីហ្វិក AIBD ចូលរួម​ជាមួយ​កម្ពុជា ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង នឹង​ព័ត៌មាន​ក្លែងក្លាយ - ​សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត សម្តែង​នូវមោទនភាព ដែល “​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​” ទទួលបាន​ការគាំទ្រ​យ៉ាង​ផុលផុស​ពី​សំណាក់​អង្គ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជន​ថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវករ កសិករ និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង និង​ក្រៅប្រទេស - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ការបំពេញ​ការងារ​របស់​មន្ត្រី ពិសេស​ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​អេឡិចត្រូនិក​ស​លាកប​ត្រ​ចូល​ព្រះរាជាណាចក្រ​កម្ពុជា (Cambodia e-Arrival) នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សារ​ផ្ញើជូន មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ បញ្ជាក់​នូវ​ជំហរ​ដោយ​ឥត​ងាករេ​ជាមួយ​រាជរដ្ឋាភិបាល​. - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ បរិច្ចាគ​ថវិកា ១០០​លាន​រៀល​ដល់​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​គម្រោង “​ព្រែកជីក​ហ្វូណន​តេជោ​”

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​គម្រោង “​ព្រែកជីក​ហ្វូណន​តេជោ​”

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៩ កើត ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៤ ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ថ្លែង​សារ​ពិសេស​ស្តីពី “​ព្រែកជីក​ហ្វូណន​តេជោ​”​។

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ ចាត់ទុក​ការប្ដូរ​ប្រូ​ហ្វាល់​របស់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​នៅ​លើ​បណ្ដាញ​សង្គម​នានា ចំពោះ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ គឺជា​ចលនា​ជាតិ​ដ៏​ធំធេង ក្នុង​ស្មារតី​ស្នេហា​ជាតិ និង​ដើម្បី​កំណើនសេដ្ឋកិច្ច និង​សង្គម​កម្ពុជា​។ សម្ដេច​តេជោ បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន និង​ព្រះសង្ឃ​គ្រប់​អង្គ​ដែល​បាន​ចូលរួម​គាំទ្រ​នូវ​គម្រោង​ព្រែកជីក​នេះ​។ សម្ដេច​តេជោ បាន​មានប្រសាសន៍​បញ្ជាក់​ជា​ថ្មី​ថា សម្រាប់​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ គឺ​មិន​មាន​ក្ដីបារម្ភ​ណាមួយ​ចំពោះ​បញ្ហា​បរិស្ថាន និង​សង្គម​នោះទេ ដូច្នេះ​កម្ពុជា​ត្រូវតែ​អនុវត្ត​គម្រោង​ព្រែកជីក​នេះ​ឱ្យ​ខាងតែបាន​។​

​សម្ដេច​បាន​មានប្រសាសន៍​បញ្ជាក់​ឡើង​វិញ​ថា គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោនេះ គឺជា​គំនិត​ផ្ដួចផ្ដើម​តែមួយគត់​ចេញពី​កម្ពុជា​សុទ្ធសាធ​។ សម្ដេច​តេជោ ជំទាស់​យ៉ាង​ដាច់​ណាត់​ចំពោះ​ក្រុមប្រឆាំង​ជ្រុលនិយម​មួយចំនួន​ដែល​បាន​ឡើង​ឡើង​ថា គម្រោង​ព្រែកជីក​នេះ​ជា​គំនិត​ផ្ដួចផ្ដើម​របស់​ចិន និង​ធ្វើ​ឡើង​ដើម្បី​គាំទ្រ​ដល់​ដល់​ចិន​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​ក្រុម​អ្នកវិភាគ​ប្រឆាំង​ជ្រុលនិយម​មួយ​ក្ដាប់​តូច ដែល​នៅតែ​បន្ត​យក​រឿង​ព្រែកជីក​ហ្វូណន​នេះ មក​ភ្ជាប់​នូវ​បញ្ហា​នយោបាយ​តំបន់​ប្រឆាំង​ចិន​។ សម្ដេច​តេជោ សម្ដែង​ការសោកស្ដាយ ដែល​ក្នុង​នាម​ជា​បញ្ញវន្ត​មួយរូប ប៉ុន្ដែ​ក្រុម​អ្នកវិភាគ​ប្រឆាំង​មួយ​ក្ដាប់​តូច​នោះ បែរ​ជា​បន្ត​យក​រឿង​ដែល​ជា​សមិទ្ធផល​សម្រាប់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ជាតិ​មក​ធ្វើជា​ឈ្នាន់​នយោបាយ​របស់​ពួកគេ​។ សម្ដេច​តេជោ​បានបញ្ជាក់​ថា តាមរយៈ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោនេះ នឹង​ចូលរួម​ផ្ដល់​ផល​ចំណេញ​លើ​ចម្ងាយ​ផ្លូវ​ប្រវែង ១៦៩ គីឡូម៉ែត្រ ក្នុងការ​ដឹកជញ្ជូន​ទំនិញ និង​ការធ្វើ​ចរាចរណ៍​នៅលើ​ផ្លូវថ្នល់ ដែល​ផ្ដល់​ភាពងាយស្រួល​លើ​ការដឹកញ្ជូន​។​

​សម្ដេច​តេជោ បាន​មានប្រសាសន៍​បញ្ជាក់​ថា តាមរយៈ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោនេះ នឹង​ផ្ដល់​ប្រព័ន្ធ​ស្រោចស្រប​ដល់​បណ្ដា​ខេត្ត ទិស​នីរតី​នៃ​ប្រទេស​កម្ពុជា​។ ព្រែកជីក​នេះ អាច​ទាញ​ទឹក​ឱ្យ​ប្រជាជន​សម្រាប់​បង្កបង្កើន​ផល និង​ប្រើប្រាស់ ដូច្នេះ​ពលរដ្ឋ​នឹង​បង្កើតបាន​នូវមុខរ​បរដូច​ជាកា​រ​ធ្វើ​កសិកម្ម​ពី​ធ្វើ​មួយ​លើក ទៅ​ធ្វើ​ពីរលើក ឬ​លើស​ពីនេះ​។ សម្ដេច​តេជោ បាន​សង្កត់ធ្ងន់ថា កម្ពុជា​មិន​ល្ងង់​រហូត​ដល់​សុខ​ទៅ​ទាញ​ទឹកប្រៃ​មក​បំផ្លាញ​ទឹកសាប​ខ្លួនឯង​នោះទេ​។ អ៊ីចឹង ផលប្រយោជន៍ គឺ​កម្ពុជា​អាច​បង្កើតបាន​នូវ​ប្រព័ន្ធ​ស្រោចស្រប​នៃ​ទិស​នីរតី ហើយ​ភាព​បៃតង​នៃ​ទិស​នីរតី​របស់​កម្ពុជា ហើយ​នឹង​កើតឡើង​នៃ​ការដាំដុះ ការដាំ​ដើមឈើ ដោយសារ​កម្ពុជា​មាន​បណ្ដាញ​ទឹក​ស្រោចស្របដ៏​ល្អ​នេះ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា តាមរយៈ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោនេះ ក៏​នឹង​ជួយ​ទប់ស្កាត់​បញ្ហា​ទឹក​ជំនន់​នៅ​រដូវវស្សា ក្នុងប្រទេស​កម្ពុជា​ផង និង​បណ្ដា​ប្រទេស​ជិតខាង​ផង​ដែរ​។ ក្រោយ​មាន​ព្រែកជីក​ហ្វូណន​តេជោ វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា នៅ​ទិស​នីរតី ដូច​ការ​ប្រសិទ្ធ​នាម​ថា តារា​រះ​នៅ​ទិស​នីរតី​ផងដែរ​។ សម្ដេច​តេជោ​ជំរុញ​ដល់​រាជរ​ដ្ឋ​ភិ​បាល​កម្ពុជា ពន្លឿន​ដល់​ការបើក​ការដ្ឋាន​ក្នុង​ការស្ថាបនា ព្រែកជីក​ហ្វូណន​តេជោ​នេះ​តែម្ដង​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ទៅ​ប្រជាពលរដ្ឋ សូម​ចាប់​អារម្ភ​លើ​ឯករាជ្យ​ភាព​ខាង​នយោបាយ លើ​ការដឹកជញ្ជូន​របស់​កម្ពុជា​។ កម្ពុជា​មិន​ចាំបាច់​យក​វៀតណាម​ធ្វើ​ជា​សត្រូវ ហើយ​វៀតណាម​ក៏​មិន​ចាំបាច់​យក​កម្ពុជា​ធ្វើ​ជា​សត្រូវ​ដែរ​។ ប៉ុន្ដែ​មាន​ក្រុមប្រឆាំង​ជ្រុលនិយម​ដែល​នៅតែ​បន្ត​លើកឡើង​នូវ​រឿង​ព្រែកជីក​ហ្វូណន​តេ​ជោនេះ ទៅ​ភ្ជាប់​នឹង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​។​សម្ដេច​បាន​រម្លឹកថា ព្រះបាទ​អង្គឌួង បាន​គិតគូរ​ពី​ការស្ថាបនា ព្រែកជីក​នេះ តាំងពី​ឆ្នាំ ១៨៤០ មកម្ល៉េះ​។ មាន​គេ​និយាយថា បើ​ធ្វើ​ព្រែកជីក​នេះ ចំណេញ​សួរថា កាលពី​ជាង ៤០​ឆ្នាំមុន ហេតុអ្វី​មិន​ធ្វើ​ព្រែកជីក​នេះ ។ សម្ដេច បញ្ជាក់ថា ពេលនោះ កម្ពុជា​ក្រ​ណាស់ មិនមែន​កម្ពុជា​មិន​ចង់​ធ្វើ​នាពេល​នោះ​ទេ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា សម្ដេច​មិន​ត្រូវការ​ឱ្យ​ប្រជាជន​កម្ពុជា និង​វៀតណាម​ស្អប់​គ្នា នឹង​យកគ្នា​ធ្វើ​ជា​សត្រូវ​នោះទេ​។ សម្ដេច​តេជោ ចង្អុលបង្ហាញ​ថា ការធ្វើ​ព្រែកជីក​នេះ គឺ​នឹង​បន្សល់​ទុក​ដល់​កម្ពុជា​លើសពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម នោះ​គឺ​ការ​ឯករាជ្យ​ខាង​នយោបាយ​លើ​វិស័យ​ដឹកជញ្ជូន​ផ្លូវទឹក​របស់​កម្ពុជា​៕

 

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2024 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.