ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Atul KHARE អគ្គលេខាធិការរង នៃ​អ​.​ស​.​ប​. ទទួលបន្ទុក​ផ្នែក​គាំទ្រ​ប្រតិបត្តិការ ចូលជួប​សម្ដែង​ការគួរសម​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាកាសយានិក​ចំនួន ២ រូប ដែល​បាន​បាត់​ការទាក់ទង​អស់​រយៈពេល ១២ ថ្ងៃ មកទល់ពេលនេះ គឺ​មិន​មាន​មួយ​វិនាទី​ណា ត្រូវបាន​បំភ្លេច​នោះ​ទ្បើយ​ - សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុញ្ញាត​ឱ្យ ឯកឧត្តម YAMAGUCHI Natsuo សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស Komeito ជប៉ុន ចូលជួប​សម្ដែង​ការគួរសម​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋលេខាធិកា​រ និង​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ពង្រឹង​គុណភាព​ការងារ​ទទួលបន្ទុក​ - ​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ហ្វីលីពីន​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​ - អគ្គលេខាធិការរង អង្គការសហប្រជាជាតិ​កោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​ដ៏​ល្អ និង​ឆាប់រហ័ស របស់​ព្រះរាជាណាចក្រ​កម្ពុជា​ - សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​បញ្ចុះបឋមសិលា សាងសង់​បន្ទប់​ពិគ្រោះ​យោបល់​សម្រាប់​ជនរងគ្រោះ សាល​តាំង​ពិ​ពណ៌​អចិន្ត្រៃយ៍​ស្តីពី​ដំណើរ​ការជំនុំជម្រះ​ក្តី និង​ឧទ្យាន​សម្រាប់​ការចងចាំ​ - ​ឯកឧត្តម ខៀវ កាញារីទ្ធ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ពិធី​បញ្ចុះសព ឯកឧត្ដម លី វ៉ាន់​ហុង

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៣ កើត ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោកជំទាវ ដេ​វីយ៉ា​នី អ៊ុតាំ ខូ​ប្រា​ហ្គេ​ត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។

​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេជោ បាន​សម្តែង​នូវ​ក្ដី​រីករាយ​ដែល​បាន​ជួប លោកជំទាវ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​បាន​ជួប​កាលពី​ឆ្នាំ​២០២១ គឺ​នៅពេល​សម្ដេច​តេជោ ជា​នាយករដ្ឋមន្ត្រី ហើយ​នៅពេលនេះ​បាន​ជួប​ក្នុងនាម​សម្ដេច​ជា​ប្រធាន​ព្រឹទ្ធសភា​។ សម្ដេច​បាន​រំលឹកថា កាល​ពី​ជំនួប​លើក​មុន សម្ដេច និង​លោកជំទាវ​បាន​ពិភាក្សា​គ្នា​លើ​ការរៀបចំ​ព្រះរាជដំណើរ​ទស្សនកិច្ច​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ទៅ​កាន់​ប្រទេស​ឥណ្ឌា ក្នុងឱកាស​ខួប​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ហើយក៏​បាន​ពិភាក្សា​គ្នា​លើ​ការត្រួសត្រាយ​ទស្សនកិច្ច​របស់​សម្ដេច​ធិបតី ដែល​កាលនោះ​ជា​អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក​។ សម្ដេច​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា សម្ដេច​កំពុង​តាមដាន​ដំណើរការ​បោះឆ្នោត​នៅក្នុង​ប្រទេស​ឥណ្ឌា​ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​មួយ​។ សម្ដេច​ក៏​បាន​សម្ដែង​នៅ​ការពេញចិត្ត​ចំពោះ​ការវិវត្ត​ប្រកបដោយ​ភាពរលូន នៃ​ការបោះឆ្នោត ដែល​បង្ហាញ​ពី​ភាព​ជោគជ័យ​ដ៏​ធំធេង នៃ​ប្រទេស​ប្រជាធិបតេយ្យ​ដ៏​ធំ​មួយ​នៅលើ​សកលលោក​។

​ជា​ការឆ្លើយតប លោកជំទាវ ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ ដែល​បាន​ផ្ដល់ឱកាស​ឲ្យ​លោកជំទាវ​បាន​ជួបពិភាក្សា​ការងារ​នៅ​ពេល​នេះ​។ លោកជំទាវ​ក៏បាន​អបអរសាទរ​ចំពោះ​សម្ដេច​តេជោ​ដែល​ត្រូវបានជ្រើសតាំង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោកជំទាវ ក៏​បាន​សម្តែង​ការពេញចិត្ត និង​កោតសរសើរ​ផងដែរ​ចំពោះ​ទស្សនៈវិស័យ និង​ការគិតគូរ​ប្រកប​ដោយ​ភាព​ច្បាស់លាស់ របស់​សម្ដេច​តេជោ​ក្នុង​ការលះបង់​អំណាច​ដើម្បី​ផ្ទេរ​ដល់​អ្នកជំនាន់ក្រោយ ហើយ​ប្រកបដោយ​ភាពរលូន​។ លោកជំទាវ​ក៏​បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​ដែល​ដឹកនាំ​ដោយ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​។ ទោះជា​យ៉ាងណា​ក៏ដោយ លោកជំទាវ​នៅ​តែ​ចាត់ទុក​សម្តេច​តេជោ ជា​មគ្គុ​ទេស​ក្នុង​ការដឹកនាំ​ប្រទេស​កម្ពុជា​នា​ពេលកន្លងមក ឱ្យ​មាន​ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍន៍​រីកចម្រើន​។ លោកជំទាវ​ក៏បាន​ថ្លែងអំណរគុណ​ផង​ដែរ​ចំពោះ​ក្រុម​ការងារ​ទាំង​ក្រសួងការបរទេស​កម្ពុ​ជា និង​ផ្នែក​ពាក់ព័ន្ធ​នានា ក្នុង​ការរៀបចំ​ព្រះរាជដំណើរ​ទស្សនកិច្ច​របស់​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រវត្តិសាស្ត្រ​ទី​១​ប្រកប​ដោយ​ភាពជោគជ័យ​។

​លោកជំទាវ​បាន​មានប្រសាសន៍ថា ក្នុង​ទំនាក់ទំនង​ជាង​៦០​ឆ្នាំ​កន្លងមកនេះ ដំណើរ​ព្រះរាជទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​កម្ពុជា​ទៅកាន់​ប្រទេស​ឥណ្ឌា គឺជា​ព្រះរាជទស្សនកិច្ច​កំពូល ហើយ​លោកជំទាវ​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ​ដែលបាន​ផ្ដួចផ្ដើម​គំនិត​ឲ្យមាន​ព្រះរាជទស្សនកិច្ច​របស់​ព្រះអង្គ ដូច​ជា​ការផ្ដួចផ្ដើម​ឲ្យមាន​ដំណើរ​ទស្សនកិច្ច​រប​ស់ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងនាម​ជា​មេបញ្ជាការ​កងទ័ពជើងគោក​នាពេលនោះ ទៅកាន់​ប្រទេស​ឥណ្ឌា​ផងដែរ​។

​លោកជំទាវ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ ដែល​បាន​ផ្ដួចផ្ដើម​ឲ្យមាន​ការតភ្ជាប់​ការហោះហើរ​ត្រង់ ពី​ឥណ្ឌា​មក​កម្ពុជា ដែល​នឹង​ដំណើរការ​ក្នុង​ពេល​ឆាប់ៗ​នេះ ដោយ​លោក​ជំទាវ​ចាត់ទុកថា សុបិន​របស់​យើង​បាន​ខ្លាច​ជា​ការពិត ដែល​ទាំងអស់​នេះ​នឹង​ជួយ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ​កាន់តែ​ជិតស្និទ្ធ ជាពិសេស​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន មាន​ជំនឿ​ជឿ​ទុកចិត្ត​គ្នា​បន្ថែមទៀត ក៏ដូចជា​ការជំរុញ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ពីរ​ផងដែរ​។​

​លោកជំទាវ​ក៏បាន​អរគុណ​សម្តេច​តេជោ ដែល​បាន​ជូនពរ​ដល់​ការបោះឆ្នោត​នៅ​ប្រទេស​ឥណ្ឌា ហើយ​លោកជំទាវ​សង្ឃឹមថា ក្រោយ​ការបោះឆ្នោត​រដ្ឋាភិបាល​ថ្មី​របស់​ឥណ្ឌា នឹង​មាន​ទំនាក់ទំនង​ល្អ​បន្តទៀត​ជាមួយនឹង​កម្ពុជា​។ លោកជំទាវ​ក៏បាន​អរគុណ​ផង​ដែរ ដែល​កម្ពុជា​បាន​មើលឃើញថា​ប្រទេស​ឥណ្ឌា​គឺជា​ប្រភព​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ដែល​ប្រទេស​ឥណ្ឌា​ជា​ប្រទេស​ដែល​មាន​ភាពជឿនលឿន​សេដ្ឋកិច្ច​លំដាប់​ទី​៣​លើ​ពិភពលោក​។ លោកជំទាវ​សង្ឃឹមថា​ទំនាក់ទំនង វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សន្តិសុខ នឹង​ត្រូវ​បាន​លើកកម្ពស់​បន្ថែមទៀត ហើយ​សង្ឃឹមថា នៅ​ឆ្នាំ​នេះ​នាយក​រដ្ឋមន្ត្រី​ថ្មី នៃ​ប្រទេស​ឥណ្ឌា និង​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​មាន​ឱកាស​ជួប​គ្នា​។ លោកជំទាវ​ក៏​បាន​ស្នើសុំ​សម្ដេច​តេជោ​អញ្ជើញ​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​ឥណ្ឌា​ក្នុងតួនាទី​ជា​ប្រធាន​ព្រឹទ្ធសភា ហើយ​ប្រទេស​ឥណ្ឌា នឹង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​សម្ដេច​នា​ពេល​ខាង​មុខ​ផង​ដែរ​។ លោកជំទាវ​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ប្រទេស​យើង​ទាំងពីរ​មាន​ទំនាក់ទំនង​គ្នា​ជា​យូរលង់​ណាស់​មកហើយ​។ ហើយ​កន្លង​ទៅនេះ ទោះបីជា​មាន​ការ​រាតត្បាត​ដោយ​ជំងឺ​កូវី​ដ​១៩ យ៉ាងណាក៏ដោយ ក៏​ឥណ្ឌា និង​កម្ពុជា​នៅតែ​ធ្វើការ​ជាមួយគ្នា​បាន​។ លោកជំទាវ​ក៏​បាន​ស្នើ​ឲ្យ​សម្តេច​តេ​ជោ និង​រាជរដ្ឋាភិបាល​កម្ពុជា មើល​ឃើញ​ប្រទេស​ឥណ្ឌា​ជា​ដៃគូ​ដ៏​គួរឲ្យ​ទុកចិត្ត​ជាមួយនឹង​កម្ពុជា ។ លោកជំទាវ​ក៏​បាន​សម្តែង​នូវ​ក្តីរីករាយ​ដែល​ថា​កម្ពុជា​ជា​ដៃគូ ជា​មិត្ត​ចាស់ ដែល​មាន​តុល្យភាព​ក្នុង​បញ្ហា​ការប្រកួតប្រជែង ភូមិសាស្ត្រ​នយោបាយ​នៅក្នុង​តំបន់​។

​សម្ដេច​តេជោ បាន​អបអរសាទរ​ដែល​ប្រទេស​ឥណ្ឌា​ខិតខំ​បង្កើតឲ្យមាន ព្រះរាជដំណើរ​ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​កម្ពុជា ទៅកាន់​ប្រទេស​ឥណ្ឌា ហើយ​សម្ដេច​តេជោ​បានចាត់ទុ​ក​ថា នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់ នៃ​ទំនាក់ទំនង​កម្ពុជា និង​ឥណ្ឌា​។ សម្ដេច​តេ​ជោបាន​រំលឹកថា នៅក្នុង​ឆ្នាំ​១៩៧៩ ក្រោយ​ប្រទេស​កម្ពុជា​ត្រូវ​បាន​រំដោះ​ពី​របប​ប៉ុលពត ពេលនោះ ប្រទេស​ឥណ្ឌា​គឺជា​ប្រទេស​ប្រជាធិបតេយ្យ​តែ​មួយគត់ នៅលើ​សកលលោក ដែល​បាន​ទទួលស្គាល់​កម្ពុជា នៅពេល​ដែល​ប្រទេស​ដទៃ​ទៀត​ទាំង​លោក​ខាងលិច ទាំង​អឺរ៉ុប មាន​ភាពច្របូកច្របល់​នាំគ្នា​ដាក់ទណ្ឌកម្ម​ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច ការទូត មកលើ​កម្ពុជា ដែល​ទើបតែ​រំដោះ​ពី​របប​ប្រល័យ​ពូជសាសន៍​។ សម្ដេច​បាន​មានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ទៅកាន់​ប្រទេស​ឥណ្ឌា​នា​រយៈពេល​កន្លង​ទៅនេះ បាន​បង្ហាញ​ពី​ការទទួលយក​ពី​ស្ថានភាព​ជាក់ស្ដែង​របស់​កម្ពុជា​។ សម្ដេច​តេជោ​ក៏បានរំលឹក ពី​តួនាទី​របស់​កម្ពុជា​ក្នុង​ការនាំ​ឥណ្ឌា​ចូលមក​ក្នុង​អាស៊ាន ដែល​យើង​ធ្លាប់ធ្វើ​ជា​សហប្រធាន​រួម​គ្នា​ក្នុង​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ឥណ្ឌា ក្នុង​ឆ្នាំ​២០១២​។ ហើយ​ការរីកចម្រើន​របស់​ឥណ្ឌា​ត្រូវបាន​ចាត់ទុក​ជា​សសរ​ទ្រូង​ដែល​បាន​ចូលរួមចំណែក​ក្នុង​ការទប់ស្កាត់​វិបត្តិ​នៅ​តំបន់​អាស៊ី​ផង​ដែរ​។ សម្ដេច​បាន​គាំទ្រ​ឥណ្ឌា​ហើយ​ចាត់ទុក​ឥណ្ឌា ដែល​មាន​ប្រជាជន​ច្រើន មាន​សេដ្ឋកិច្ច​រីក​លូតលាស់ ហើយ​តួនាទី​របស់​ឥណ្ឌា​គួរតែ​ក្លាយ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​។ សម្ដេច​តេជោក៏បាន​អរគុណ​ឥណ្ឌា​ដែល​បាន​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស ដែល​កន្លង​ទៅ​បាន​ផ្ដល់​អាហារូបករណ៍​ដល់​មន្ត្រី​កម្ពុជា​ជាច្រើន​អ្នក​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ឥណ្ឌា​។ សម្ដេច​ក៏​បាន​អរគុណ​ដល់​ឥណ្ឌា​ដែល​បាន​ធ្វើ​ជា​សហប្រធាន ICC ព្រះវិហារ ដែល​ជា​ការជួយ​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌ ដ៏​អស្ចារ្យ​របស់​កម្ពុជា​។ សម្ដេច​តេជោ​ក៏បានអបអរសាទរ​ផងដែរ​ចំពោះ​ការតភ្ជាប់​ហោះហើរ​ត្រង់ រវាង​រដ្ឋធានី​នៃ​ប្រទេស​ទាំង​ពីរ ដែល​ទាំងនេះ​នឹង​ជំរុញ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​កាន់តែ​មាន​ភាពជិតស្និទ្ធ និង​ល្អប្រសើរ​បន្ថែមទៀត​។

​លោកជំទាវ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​សម្ដេច ដោយ​លោក​ជំទាវ​បាន​ចាត់ទុកថា ជា​មិត្ត​ចាស់ មិត្ត​ល្អ ហើយ​សម្ដេច បាន​ពូន​ជ្រុំ​ឲ្យ​ទំនាក់ទំនង​កម្ពុជា​-​ឥណ្ឌា​កាន់តែ​មាន​ភាពល្អប្រសើរ​ជា​បន្តបន្ទាប់​។ ជាពិសេស​នៅពេល​ដែល​សម្ដេច​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នា​ពេលកន្លងមក​។

​ជា​ចុងក្រោយ​លោកជំទាវ ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា បាន​បង្ហាញ​នូវ​ក្ដីសង្ឃឹម​ថា សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​មាន​ឱកាស​ជួប​ជាមួយនឹង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ថ្មី នាពេល​ខាងមុខ​នេះ ។ ហើយ​លោកជំទាវ នឹង​រង់ចាំ​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា​ទៅកាន់​ប្រទេស​ឥណ្ឌា​នា​ពេល​ខាង​មុខ​ផង​ដែរ​។

​សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា ក៏​បាន​ជូនពរ លោកជំទាវ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សូមឱ្យ​មាន​សុខភាព​ល្អ និង​ទទួលបាន​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2024 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.