ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម ឈី ឈឹង​សាន (QU Qingshan) សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន ចូល​ចូលជួប​សម្ដែង​ការគួរសម​​ - សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​អនុញ្ញាតឱ្យ​ឯកឧត្តម Christian Lechervy ឯកអគ្គរដ្ឋទូត និង​ជា​ប្រេសិត​ពិសេស​បារាំង​ទទួលបន្ទុក​ប្រទេស​មី​យ៉ាន់​ម៉ា ចូលជួប​សម្ដែង​ការគួរសម​ - ​ក្រុមហ៊ុន​យន្តហោះ​អាមេរិក​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​ឧស្សាហកម្ម​អាកាសចរណ៍​នៅ​កម្ពុជា​ - សម្តេច​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ កងទ័ពជើងគោក ត្រៀម​លក្ខណៈ​ចូលរួម​គាំទ្រ​ដល់​កងរាជអាវុធហត្ថ និង​កង​នគរបាលជាតិ ដើម្បី​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​បទល្មើស​នានា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ កម្ពុជា​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការចាកចេញ​ពី​ប្រទេស​អភិវឌ្ឍ​តិចតួច ដើម្បី​ពង្រឹង​ឯករាជ្យភាព និង​ភាព​ម្ចាស់ការ​លើ​ខ្លួនឯង​ - ​ឯកឧត្តម ស សុខា អញ្ជើញ​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ ខួប​គម្រប់ ១២​ឆ្នាំ​ - ​កម្ពុជា​-​លុច​សំបួ បង្ហាញ​នូវ​សុទិដ្ឋិនិយម​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Katsuhiro SHINOHARA ប្រធាន​តំណាង​មូលនិធិ​គាំទ្រ​ការអប់រំ​អន្តរជាតិ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​ - សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​ពី​ដំណើរ​ដើមចម នៃ​ការរៀបចំ​ដង្ហែ​អង្គ​កឋិនទាន​ទៅ​វត្ត​ខ្មែរក្រោម​ - សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​សួរសុខទុក្ខ​កុមារកំព្រា និង​រងគ្រោះ​នៅ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ដារនីតិសម្បទា​យុវនារី អាហ្វេស៊ីប (AFESIP)

សម្តេច​តេជោ ហ៊ុន សែន ថ្លែង​កោតសរសើរ កម្មវិធី CoolApp ដែល​កូន​ខ្មែរ​បាន​ផលិត​បាន

សម្តេច​តេជោ ហ៊ុន សែន ថ្លែង​កោតសរសើរ កម្មវិធី CoolApp ដែល​កូន​ខ្មែរ​បាន​ផលិត​បាន

មានប្រសាសន៍ ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម សម្តេច​តេជោ ហ៊ុន សែន បាន​សម្តេង​នូវ​អំណរសាទរ និង​កោត​សើ​សើរ​ជា​ខ្លាំង​ចំពោះ​កម្មវិធី CoolApp ដែល​បង្កើត​ដោយ​កូន​ខ្មែរ ដែល​ជាក្តី​មោទន​មួយ​ផង​ដែរ ។​

​សម្តេច​បាន​មានប្រសាសន៍​ដូច្នេះ​ថា ៖ ប៉ុន្មាន​ថ្ងៃ​មក​នេះ​ខ្ញុំ​បាន​សាកល្បង​ប្រើ​កម្មវិធី CoolApp ដែល​កូន​ខ្មែរ​បាន​ផលិត និង​ដាក់ឲ្យ​ប្រើប្រាស់​ដែល​មាន​ខ្ញុំ​ជា​អ្នក​អំពាវនាវ​ឲ្យប្រើ​ប្រាស់​ផងដែរ​។​

​គោលដៅ​របស់​ខ្ញុំ​ក្រៅពី​លើកទឹកចិត្ត​ឲ្យ​កូន​ខ្មែរ​ចេះ​ស្រាវជ្រាវ​បច្ចេកទេស​វិទ្យាសាស្ត្រ ក្លាយ​ជា​ផលិតផល​ខ្មែរ អ្វី​ដែល​ខ្ញុំ​ត្រូវ​គិត​គឺ​សុវត្ថិភាព​

​សម្រាប់​សន្តិសុខ​ជាតិ ដែល​បរទេស​ពិបាក​ជ្រៀតជ្រែក​យក​ព័ត៌មាន​ពី​យើង​បាន​។ ប្រទេស​គេ​មាន​ប្រព័ន្ធ​ទំនាក់ទំនង​របស់​គេ ដូចជា Wechat របស់​ចិន​, Zalo របស់​វៀតណាម​, Kakao Talk របស់​កូរ៉េ​ខាងត្បូង​, Telegram របស់​រុស្ស៉ី ដូច្នេះ​កម្ពុជា​យើង​មាន CoolApp​។​

​រឿង​សំខាន់​មួយទៀត​គឺ​ការធានា​ដល់​ទំនាក់ទំនង​ក្នុង​ប្រទេស​របស់​យើង ក្នុងករណី​បណ្តាញ​ទំនាក់ទំនង​របស់​បរ​ទេស ជួប​ការរអាក់រអួល​ដោយ​ប្រការ​ណាមួយ​។ ដូចនេះ​មន្ត្រីរាជការ​ស៉ីវិល និង​កងកម្លាំងប្រដាប់អាវុធ​គួរ​បង្កើតឲ្យមាន CoolApp ដើម្បី​ធានា​ម្ចាស់ការ​លើ​រក្សា​ការសម្ងាត់​ផង និង​ការ​ដាច់​ទំនាក់ទំនង​ពី​ប្រព័ន្ធ​បរទេស​ផង​។ CoolApp ប្រើ​ប្រព័ន្ធ​រក្សា​ការសំងាត់​បំផុត គឺ​ប្រព័ន្ធ Encryption ដែល​ពុំ​អាច​មើល ឬ​អាន​សារ​របស់​យើង​ទេ សូម្បី​តែ​ក្រុមហ៊ុន CoolApp ផ្ទាល់​ក៏​ដោយ​។ យើង​មិន​បាន​ហាមឃាត់ មិន​ឲ្យ​បងប្អូន​ឈប់​ប្រើ​ប្រព័ន្ធ​ដែល​ធ្លាប់​ប្រើ​នោះឡើយ​។​

​សម្រាប់​ខ្ញុំ​បាន និង​កំពុង​ប្រើ​៨​ប្រពន្ធ័​រាប់ទាំង CoolApp ថ្មី​ផង​។ តើ​មាន​អ្វី​ប្លែក​ពី​ប្រព័ន្ធ​ផ្សេង​ទេ​? សម្រាប់​ខ្ញុំ​បាន​បញ្ចូល​ទៅក្នុង​ទូរស័ព្ទ​៦​គ្រឿង និង​សាកល្បង​

​ប្រើប្រាស់​ឃើញ​មាន​ភាពងាយស្រួល​លើ​ចំណុច​៣​គឺ​៖
១. ងាយស្រួល​បង្កើត​ដោយ​មិន​ពិបាក​រក​លេខ​កូដ​ពី​កន្លែង​ផ្សេង ឬ​រង់ចាំ​យូរ​។​
២. បញ្ជូន​សារ​ជា​អក្សរ រូបថត វីដេអូ និង​សារ​សម្លេង​បាន​លឿន​។​
៣. ហៅ​និយាយ​ឆ្លងឆ្លើយ​និង Video call បាន​យ៉ាង​ច្បាស់​ល្អ​។​
​សរុប​មក​វា​ប្រើ Internet តិច​ជាង​ប្រពន្ធ័​ផ្សេង​ទៀត​។​

​ចំណុច​នេះ​ជា​ការសាកល្បង​របស់ខ្ញុំ​ប៉ុណ្ណោះ​បើ​បងប្អូន​ចង់​សាកល្បង​ក៏​សូម​សាកល្បង​មើល​រាប់​ទាំង​ប្អូន​នៅ​ក្រៅប្រទេស ព្រោះ​បងប្អូន​មួយចំនួន​បាន​ប្រើប្រាស់​ប្រព័ន្ធ​នេះ ជាមួយ​ខ្ញុំ​រួចហើយ​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2024 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.