ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក វ៉ែន ស៊ី​ដា នាយក​ក្រុមហ៊ុន ជី ខេ អេ​ហ្វ​អិ​កស៍ (​កម្ពុជា​) ! - សម្តេច​ហ៊ុន​សែន​៖​វ៉ាក់សាំង​កូវី​ដ​១៩​ស៊ីណូ​វ៉ាក់​(Sinovac)​ចំនួន​៥០​ម៉ឺន​ដូ​សទៀត​បាន​មកដល់​កម្ពុជា​ហើយ​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោកស្រី សុខ ស្រី​នាង - កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​យក​សំណាក​ធ្វើតេស្ត​រក​មេ​រោគកូ​វីដ​-១៩! - ​អំណោយ​ដ៏​ថ្លៃថ្លា មាន​ថវិកា និង អង្ករ របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ា នី ហ៊ុន​សែន តាមរយៈ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ប្រគល់​ជូន​គ្រួសារ​សព លោក ចាន់ មឿន អាយុ​៧៣​ឆ្នាំ មរណភាព​ដោយសារ​ជំងឺ​កូវី​ដ​-១៩ - ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក យ៉ាង ពីង និង​មិត្តភក្តិ​! - កម្លាំង​អាវុធ​ហត្ថ​រួសរាន់​​ធ្វើ​ការជួសជុល​ដំឡើង​ជំរុំ​ជម្រក ស្តង់ និង​សម្ភារៈ​ដែល​ខូចខាត ដើម្បី​បាន​ស្នាក់នៅ ក៏ដូចជា អនុវត្ត​ការងារ​ប្រចាំ​ថ្ងៃ​ឡើង​វិញ​ផងដែរ​ ក្រោយពេល​ខ្យល់​កន្ត្រាក់​ខ្លាំង - រដ្ឋបាល​ខណ្ឌដូនពេញ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​លោក​ជំទាវ ហ៊ុន ស៊ី​ណាត និង​ក្រុមគ្រួសារ ព្រមទាំង​ក្រុម​ការងារ ដែល​បាន​ចូលរួម​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ សម្រាប់​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ជា​ការរួមចំណែក​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ - ​បងប្អូន​ប្រជាពលរដ្ឋ ចំនួន​៤០០​គ្រួសារ​ទៀត ទទួលបាន​អំ​ណាយ​ដ៏​ថ្លៃថ្លា របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត - លោក ឌី វីជ្ជា និង លោកស្រី ហ៊ុន ម៉ា​ណា ប្រគល់​ស្បៀង​ជូន​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ ចែក​ជូន​កងកម្លាំង និង​មន្ត្រី​ខណ្ឌ​ដែល​ខ្វះខាត​

ឯ​.​ឧ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះ​ត្រួតពិនិត្យ​គុណភាព និង​លក្ខណៈ​បច្ចេកទេស​នៃ​ការស្ថាបនា​ធ្វើឱ្យ​ប្រសើរ​ឡើង​វិញ​កំណាត់​ផ្លូវជាតិ​លេខ​៧ (១៦៤ គ​.​ម​) ដើម្បី​ធានា​គុណភាព រឹងមាំ​តាម​ស្តង់ដារ​អាច​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង​

​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ និង​ក្រុមបច្ចេកទេស​ជំនាញ​របស់​ក្រសួង ចុះ​ត្រួតពិនិត្យ​គុណភាព និង​លក្ខណៈ​បច្ចេកទេស​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៧ ដោយ​មាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស និង​មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ខេត្តក្រចេះ និង ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ពុធ ៥​រោច ខែ​ជេស្ឋ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ នៅ​ខេត្ត​ក្រចេះ ។

​គម្រោង​ផ្លូវ​ជាតិ​លេខ​៧ គឺជា​គម្រោង​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ផ្លូវ​ទី​២ (Road Asset Management) មាន​ប្រវែង​សរុប ១៦៤ គីឡូម៉ែត្រ ដោយ​លើកកម្ពស់​គុណភាព​ផ្លូវ​ពី DBST ទៅជា AC ហើយ​គម្រោង​នេះ​ត្រូវបាន​បែងចែក​ជា​បី​ការដ្ឋាន​ធំៗ ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ១៨​ខែ និង​រយៈពេល​ថែទាំ​ចំនួន​៣៦ ខែ សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​កូរ៉េ និង​ចំណាយ​ថវិកា​សរុប​ប្រមាណ ៣៦.៤៥៦.០៦៤,៧៥​ដុល្លារ​អាមេរិក​។​

​រហូតមកដល់​បច្ចុប្បន្ន​នេះ កំណាត់​ផ្លូវ​នេះ​សាងសង់​រួចរាល់​បាន​ប្រមាណ​៨០%​ហើយ​។​

​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បានឱ្យដឹងថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​មិន​ទាន់​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ឱ្យ​ក្រុមហ៊ុន​សាងសង់​ឡើយ ដោយសារ​មាន​បញ្ហា​បច្ចេកទេស​មួយ​ចំនួន​ទាក់ទង​នឹង​ការសាងសង់​។ ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​សហការគ្នា​កែសម្រួល​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ ជា​ពិសេស​ត្រូវ​អនុវត្ត​តាម​កិច្ចសន្យា និង​សៀវភៅ​បន្ទុក​ឱ្យបាន​១០០%​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំង​អស់ ឱ្យ​ទុកចិត្ត​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​បន្តថា បើ​ផ្លូវ​នោះ​ពិនិត្យ មិនមាន​គុណភាព​ស្រប​តាម​លក្ខណៈ​បច្ចេកទេស​ទេ ក្រសួង​នឹង​មិន​ទទួល​យក​ផ្លូវ​នោះឡើយ ព្រោះ​ក្រសួង​ឈរលើ​គោលការណ៍ “​សាងសង់​ផ្លូវ​ឱ្យមាន​គុណភាព រឹងមាំ ជាប់​បាន​យូរអង្វែង​” ហើយ​ក្រសួង​នឹង​ធ្វើ​ការត្រួតពិនិត្យ​ជា​ប្រចាំ​តាម​ការដ្ឋាន​សាងសង់​ទាំងអស់​ក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រសួង នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គួរបញ្ជាក់​ថា​៖ បច្ចុប្បន្ន ក្រុមហ៊ុន​ម៉ៅការ​សាងសង់​កំពុង​កែលម្អ​លក្ខណៈ​បច្ចេកទេស ត្រង់​ចំណុច​ទាំងឡាយ​ណា​ដែល​មិន​សមស្រប​តាម​លក្ខណៈ​បច្ចេកទេស នៅលើ​កំណាត់​ផ្លូវ​នេះ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​គម្រោង​សាងសង់​ផ្លូវ​ពី​ក្រចេះ​ទៅ​ទល់ដែន​ប្រទេស​ឡាវ (​ត្រពាំង​ក្រៀល​)​ដោយ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា យើង​បាន​សិក្សា​រួចរាល់ និង​កំពុង​តែ​រង់ចាំ​ភាគី​ចិន​សម្រេច​តែប៉ុណ្ណោះ​។​

​ជាមួយគ្នា​នោះ​ផងដែរ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គម្រោង​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​មួយទៀត​នៅ​ក្រចេះ ត្រូវ​បាន​សិក្សា​ចប់​សព្វគ្រប់ និង​គ្រោង​ដាក់​ដេញថ្លៃ​នៅពេល​ខាងមុខ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ផលិតផល​ឆ្លងកាត់ ទៅកាន់​ខេត្ត​កំពង់ធំ​ឱ្យបាន​ឆាប់រហ័ស ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍ កុំ​ដឹកទំនិញ​លើស​ទម្ងន់​កំណត់​ដោយ​ច្បាប់ កុំ​កែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​យក​រថយន្ត​ទៅ​ឆៀក​បើ​ដល់​ពេល​ត្រូវ​ឆៀក ទៅ​ប្ដូរ​ពន្យារ​ប័ណ្ណបើកប​របើ​ហួស​សុពលភាព ពាក់​ខ្សែក្រវ៉ាត់​ពេល​បើ​បរ​រថយន្ត ពាក់មួក​សុវត្ថិភាព កុំ​បើកបរ​ក្រោម​ឥទ្ធិ​ផល​គ្រឿងញៀន​និង​គ្រឿង​ស្រវឹង ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា និង​ដើម្បី​ជៀសវាង​ការផាកពិន័យ​នានា​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2021 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.