ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក វ៉ែន ស៊ី​ដា នាយក​ក្រុមហ៊ុន ជី ខេ អេ​ហ្វ​អិ​កស៍ (​កម្ពុជា​) ! - សម្តេច​ហ៊ុន​សែន​៖​វ៉ាក់សាំង​កូវី​ដ​១៩​ស៊ីណូ​វ៉ាក់​(Sinovac)​ចំនួន​៥០​ម៉ឺន​ដូ​សទៀត​បាន​មកដល់​កម្ពុជា​ហើយ​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោកស្រី សុខ ស្រី​នាង - កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​យក​សំណាក​ធ្វើតេស្ត​រក​មេ​រោគកូ​វីដ​-១៩! - ​អំណោយ​ដ៏​ថ្លៃថ្លា មាន​ថវិកា និង អង្ករ របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ា នី ហ៊ុន​សែន តាមរយៈ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ប្រគល់​ជូន​គ្រួសារ​សព លោក ចាន់ មឿន អាយុ​៧៣​ឆ្នាំ មរណភាព​ដោយសារ​ជំងឺ​កូវី​ដ​-១៩ - ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក យ៉ាង ពីង និង​មិត្តភក្តិ​! - កម្លាំង​អាវុធ​ហត្ថ​រួសរាន់​​ធ្វើ​ការជួសជុល​ដំឡើង​ជំរុំ​ជម្រក ស្តង់ និង​សម្ភារៈ​ដែល​ខូចខាត ដើម្បី​បាន​ស្នាក់នៅ ក៏ដូចជា អនុវត្ត​ការងារ​ប្រចាំ​ថ្ងៃ​ឡើង​វិញ​ផងដែរ​ ក្រោយពេល​ខ្យល់​កន្ត្រាក់​ខ្លាំង - រដ្ឋបាល​ខណ្ឌដូនពេញ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​លោក​ជំទាវ ហ៊ុន ស៊ី​ណាត និង​ក្រុមគ្រួសារ ព្រមទាំង​ក្រុម​ការងារ ដែល​បាន​ចូលរួម​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ សម្រាប់​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ជា​ការរួមចំណែក​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ - ​បងប្អូន​ប្រជាពលរដ្ឋ ចំនួន​៤០០​គ្រួសារ​ទៀត ទទួលបាន​អំ​ណាយ​ដ៏​ថ្លៃថ្លា របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត - លោក ឌី វីជ្ជា និង លោកស្រី ហ៊ុន ម៉ា​ណា ប្រគល់​ស្បៀង​ជូន​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ ចែក​ជូន​កងកម្លាំង និង​មន្ត្រី​ខណ្ឌ​ដែល​ខ្វះខាត​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រកាស​អនុវត្ត​កម្មវិធី ផ្តល់​សាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូវី​ដ​១៩

នៅ​ព្រឹក​ថ្ងៃ​ពុធ ៤​កើត​ខែ អាសា​ឍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ប្រកាស​អនុវត្ត​កម្មវិធី​ផ្តល់​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូវី​ដ​១៩ នៅ​វិមាន​សន្តិភាព​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ ជា​វិធានការ​ជំនួយ​សង្គម​របស់​រាជ​រដ្ឋាភិបាល សំដៅ​ជួយ​សម្រួល​ជីវភាព​ប្រចាំថ្ងៃ នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែល​មាន​បណ្ណ​សមធម៌​ទូទាំង​ប្រទេស ដែល​ក្នុងនោះ​គឺ​ផ្តោត​ការយកចិត្តទុកដាក់​បន្ថែម​ចំពោះ​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង និង​អ្នកមាន​ផ្ទុក​មេរោគ​អេដស៍ នៅក្នុង​គ្រួសារ​ក្រីក្រ​ទាំងនោះ​។ កន្លងមកនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​នូវ​វិធានការ​ជាច្រើន​ក្នុង​ការប្រយុទ្ធប្រឆាំង​ទប់ស្កាត់​បញ្ហា​ប្រឈម​នៅពេល​ដែល​ប្រទេស​យើង​កើតមាន​ជំងឺ​កូវី​ដ​១៩ ។ រាជរដ្ឋាភិបាល​កម្ពុជា បាន​គិតគូរ​ជាប់​ជានិច្ច​ពី​សុខទុក្ខ​របស់​ពល​រដ្ឋ បើ​ទោះបី​ប្រទេស​យើង​ជា​ប្រទេស​ក្រីក្រ​មួយ​ក៏ដោយ គឺ​យើង​នៅ​មាន​លទ្ធភាព​គ្រប់គ្រាន់​អាច​ធ្វើបាន​ដើម្បី​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​យើង​មិន​អោយ​អត់​អាហារ​ទទួលទាន​ឡើយ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​ជំរុញ​អោយ​ក្រសួង​ផែនការ សហការ​ធ្វើការ​ជាមួយ​អាជ្ញាធ​ខេត្ត​នី​មួយៗ ដើម្បី​ប្រ​ញ៉ាប់​បញ្ជូន​របាយការណ៍​បច្ចុប្បន្នភាព​អំពី​ជន​ក្រីក្រ​ពិតប្រាកដ​មក​កាន់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​រៀបចំ​សាច់ប្រាក់​ឧបត្ថម្ភ​ជូន​ដល់​ពួកគាត់​ជា​បន្តបន្ទាប់​ថែមទៀត​។ តាមរយៈ​កម្មវិធី​នេះ រាជរដ្ឋាភិបាល​នឹង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ជូន​គ្រួសារ​ក្រីក្រ​។ ការរៀបចំ​បែបនេះ គឺ​ត្រូវបាន​ធ្វើឡើង​ឱ្យស្រប​តាម​គោលការណ៍​សមធម៌ និង​ដើម្បី​ឆ្លើយតប​ទៅនឹង​ភាពខុស​គ្នា​នៃ​ថ្លៃ​ទំនិញ​រវាង​តំបន់​នី​មួយៗ​ផងដែរ ។ ប្រាក់​ឧបត្ថម្ភ​នេះ​នឹង​ត្រូវ​បាន​បើក​ផ្តល់​នៅក្នុង​សប្តាហ៍​ទី ៤ នៃ​ខែ​នី​មួយៗ តាមរយៈ​ធនាគារ​ឯកទេស​វី​ង (Wind) ដែល​មាន​បណ្តាញ​ភ្នាក់ងារ​នៅ​ទូទាំង​ប្រទេស ។​

​បច្ចុប្បន្ន គ្រួសារ​ដែល​មាន​ប័ណ្ណ​សមធម៌ (​ទាំង​ក្រ​-១ និង​ក្រ​-២) មាន​ប្រមាណ​ជាង ៥៦ ម៉ឺន​គ្រួសារ ដែល​រាជរដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង ១០០ ប៊ី​លាន​រៀល (​ឬ​ប្រមាណ ២៥ លាន​ដុល្លារ​) ក្នុង​មួយ​ខែៗ​សម្រាប់​បើក​ផ្តល់ជូន ។ សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ក្រុម​ការងារ​ថ្នាក់ជាតិ និង​អាជ្ញាធរ​មូលដ្ឋាន បន្ត​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​នូវ​វិធីសាស្ត្រ និង​គោលការណ៍ ដែល​ត្រូវបាន​ដាក់​ចេញ​មក​ដើម្បី​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ក្នុង​គោលដៅ​ធានា​ឱ្យ​ពួក​គាត់​ទទួលបាន​ស្រប​តាម​លក្ខខណ្ឌ​វិនិច្ឆ័យ​ជា​ធរមាន​នូវ​ជំនួយ​សង្គម​នា​ពេល​នេះ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​អោយ​អាជ្ញាធរ​អនុវត្ត​រាល់​កម្មវិធី​គាំពារ​សង្គម​ទាំងអស់​ដែល​មាន​ស្រាប់ ឱ្យ​បានរ​លូន និង​មិន​យឺតយ៉ាវ ដែល​ក្នុងនោះ​រួមមាន របប​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រីរាជការ​ស៊ីវិល និង​អតីតយុទ្ធជន និង​ការឧបត្ថម្ភ​ជនពិការ​ក្រីក្រ​តាម​សហគមន៍ មូលនិធិ​សមធម៌​សុខាភិបាល និង​របប​ថែទាំ​សុខភាព សម្រាប់​មន្ត្រី​សាធារណៈ របប​ថែទាំ​សុខភាព និង​របប​ហានិភ័យ​ការងារ​សម្រាប់​កម្មករ​និយោជិត កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​អាយុ​ក្រោម ២ ឆ្នាំ និង​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន ដែល​ត្រូវ​បាន​បង្វែរ​ពី​ការ​ចម្អិន​ម្ហូបអាហារ​ជូន​សិស្សានុសិស្ស មក​ជា​ការ​ចែកជា​អង្ករ​ជូន​គ្រួសារ​ក្រីក្រ​នៅក្នុង​សហគមន៍​របស់​សាលារៀន​ទាំងនោះ​វិញ​។

​ជាមួយគ្នានេះដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​នៅ​ទូទាំង​ប្រទេស ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការបង្ការ និង​ការពារ​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ដ៏​កាច​សាហាវ​នេះ ដោយ​គោរព​និង​អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​រក្សា​គម្លាត​សង្គម និង​វិធានការ​នានា​តាម​ការកំណត់​របស់​ក្រសួង​សុខាភិបាល​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2021 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.