ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- មន្ដ្រីយោធាម្នាក់ បង្ហោះសារស្បថឈប់ប្រើរថយន្ដអត់ពន្ធ ក្រោយគយចាប់ឲ្យបង់ពន្ធជាង ១០ម៉ឺនដុល្លារ - មន្ដ្រីយោធាម្នាក់ បង្ហោះសារស្បថឈប់ប្រើរថយន្ដអត់ពន្ធ ក្រោយគយចាប់ឲ្យបង់ពន្ធជាង ១០ម៉ឺនដុល្លារ - ជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា អំពី​ផលប៉ះពាល់​នៃ​មេ​រោគកូ​វីដ​-១៩ ទាក់ទង​នឹង​ការអនុវត្ត​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ - សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ដាក់​អោយ​ប្រើ​ជា​ផ្លូវការ​នូវ «​កម្មវិធី​ផ្ដល់​សាច់ប្រាក់​ជូន​ប្រជា​ពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូវី​ដ​-១៩» - ឯកឧត្តម អ៊ុន ចាន់​ដា និង​ឯកឧត្តម ខ្លូត ផន រួម​ដំណើរ​ដោយ​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រីរាជការ បាន​អញ្ជើញ​នាំយក​នូវ​ទេយ្យទាន និង​ទៀនវស្សា​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​ចំនួន​៤ ក្នុង​ក្រុង​កំពង់ចាម - ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំ​គណៈប្រតិភូ​ក្រសួង​នាំយក​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​រួម ទាំង​បច្ច័យ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​០៧ វត្ត ឋិត​ក្នុង​ទឹក​ដី​រួម​ខេត្តសៀមរាប​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រកាស​អនុវត្ត​កម្មវិធី ផ្តល់​សាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូវី​ដ​១៩ - ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​នាំយក​ថវិកា​វិភាគទាន​សប្បុរសធម៌​ចំនួន ៨០០ ៤៨០ ០០០ រៀល ដែល​បានមកពី​ការលក់​លេខ​ពិសេស​ផ្ទាល់ខ្លួន "​កម្ពុជា 5" ទៅជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ - ​ឯកឧត្តម​អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​សាលាខេត្ត​ចុះ ពិនិត្យ​ការដ្ឋាន​សាងសង់​ស្ពាន​ហាន់ជ័យ ស្ថិតនៅ​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម - ​សូម​ប្រុងប្រយ័ត្ន​ថែរក្សា​សុខភាព​អោយបាន​ល្អ​ចូលរួម​ទប់ស្កាត់​កុំអោយ​ឆ្លង​រោគកូ​វីដ​១៩ ទាំង​ពី​យើង​ទៅ​គេ និង​ពី​គេ​មក​យើង​

មន្ដ្រីយោធាម្នាក់ បង្ហោះសារស្បថឈប់ប្រើរថយន្ដអត់ពន្ធ ក្រោយគយចាប់ឲ្យបង់ពន្ធជាង ១០ម៉ឺនដុល្លារ

(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសថា រថយន្ត និងទំនិញគេចពន្ធ ដែលខ្លួនបានរឹបអូសនោះ នឹងត្រូវដាក់លក់ប្រសិនបើម្ចាស់មិនចូលខ្លួនដោះស្រាយទេនោះ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទុករយៈពេល៦០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ ឲ្យម្ចាស់រថយន្ត និងទំនិញគេចពន្ធចូលខ្លួនទៅដោះស្រាយ។

ម្ចាស់រថយន្ដអត់ពន្ធនាំចូល ដែលត្រូវមន្ដ្រីគយចាប់នាពេលកន្លងទៅ ត្រូវអគ្គនាយកដ្ឋានគយ ចេញលិខិតអញ្ជើញមួយដាច់ដោយឡែក ដើម្បីឲ្យចូលខ្លួនមកបង់ពន្ធនាំចូល និងប្រាក់ពិន័យ១០ភាគរយ ទើបបំពេញភាពស្របច្បាប់ត្រឹមត្រូវ។

ក្រោយទទួលបានលិខិតអញ្ជើញ និងបង្ហាញអំពីប្រាក់ពិន័យចំពោះរថយន្ដអត់ពន្ធម៉ាក Lexus-570 ឆ្នាំ២០១៥ មន្ដ្រីយោធាម្នាក់ ដែលត្រូវមន្ដ្រីគយចាប់រថយន្ដអត់ពន្ធរបស់ខ្លួន កាលពីអំឡុងឆ្នាំ២០១៩នោះ បានបង្ហោះសារស្បថឈប់ជិះរថយន្ដអត់ពន្ធ ក្រោយបានឃើញទឹកប្រាក់ដែលត្រូវឲ្យបង់ ប្រមាណជាង១០ម៉ឺនដុល្លារ ក្នុងនោះប្រាក់ពិន័យ១០ភាគរយ។

មន្ដ្រីយោធាដែលមានគណនី Facebook ឈ្មោះ «Hong Loeung» បានបង្ហោះសារយ៉ាងដូច្នេះថា «ខ្ញុំ លឿង ហុង សូមស្បថថា ថ្ងៃក្រោយ និងឈប់ទិញឡានអត់ពន្ធជិះទៀតហើយ ឡាននេះពីរថ្ងៃទៀតគឺមួយឆ្នាំគត់ត្រូវចាប់។ ឡាននេះជិះបានតែជិតមួយខែត្រូវចាប់ ឥឡូវត្រូវបង់ពន្ធ ១០០ភាគរយ និងប្រាក់ពិន័យ១០ភាគរយ ស្មើនឹង១០២,៣០៣ដុល្លារ»

មន្ដ្រីយោធារូបនេះ បានឲ្យដឹងថា ការបង្ហោះសាររបស់លោក គឺគ្រាន់តែចង់ដាស់តឿនអ្នកផ្សេងៗទៀត ដើម្បីកុំយកគំរូតាមខ្លួន ពោលត្រូវជិះរថយន្ដ ដែលមានពន្ធត្រឹមត្រូវ ទើបមិនត្រូវការពិន័យនាំឲ្យខាតបង់លុយកាក។ លោកថា រថយន្ដនោះខ្លួនទិញក្នុងតម្លៃជាង៦ម៉ឺនដុល្លារ ប៉ុន្ដែនៅពេលគយ ត្រូវឲ្យបង់ប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារបន្ថែមទៀត ទើបត្រឹមត្រូវតាមច្បាប់ ដូច្នេះរថយន្ដឡើងតម្លៃរហូតដល់ជាង១៦ម៉ឺនដុល្លារ៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2020 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.