ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក វ៉ែន ស៊ី​ដា នាយក​ក្រុមហ៊ុន ជី ខេ អេ​ហ្វ​អិ​កស៍ (​កម្ពុជា​) ! - សម្តេច​ហ៊ុន​សែន​៖​វ៉ាក់សាំង​កូវី​ដ​១៩​ស៊ីណូ​វ៉ាក់​(Sinovac)​ចំនួន​៥០​ម៉ឺន​ដូ​សទៀត​បាន​មកដល់​កម្ពុជា​ហើយ​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោកស្រី សុខ ស្រី​នាង - កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​យក​សំណាក​ធ្វើតេស្ត​រក​មេ​រោគកូ​វីដ​-១៩! - ​អំណោយ​ដ៏​ថ្លៃថ្លា មាន​ថវិកា និង អង្ករ របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ា នី ហ៊ុន​សែន តាមរយៈ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ប្រគល់​ជូន​គ្រួសារ​សព លោក ចាន់ មឿន អាយុ​៧៣​ឆ្នាំ មរណភាព​ដោយសារ​ជំងឺ​កូវី​ដ​-១៩ - ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក យ៉ាង ពីង និង​មិត្តភក្តិ​! - កម្លាំង​អាវុធ​ហត្ថ​រួសរាន់​​ធ្វើ​ការជួសជុល​ដំឡើង​ជំរុំ​ជម្រក ស្តង់ និង​សម្ភារៈ​ដែល​ខូចខាត ដើម្បី​បាន​ស្នាក់នៅ ក៏ដូចជា អនុវត្ត​ការងារ​ប្រចាំ​ថ្ងៃ​ឡើង​វិញ​ផងដែរ​ ក្រោយពេល​ខ្យល់​កន្ត្រាក់​ខ្លាំង - រដ្ឋបាល​ខណ្ឌដូនពេញ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​លោក​ជំទាវ ហ៊ុន ស៊ី​ណាត និង​ក្រុមគ្រួសារ ព្រមទាំង​ក្រុម​ការងារ ដែល​បាន​ចូលរួម​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ សម្រាប់​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ជា​ការរួមចំណែក​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ - ​បងប្អូន​ប្រជាពលរដ្ឋ ចំនួន​៤០០​គ្រួសារ​ទៀត ទទួលបាន​អំ​ណាយ​ដ៏​ថ្លៃថ្លា របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត - លោក ឌី វីជ្ជា និង លោកស្រី ហ៊ុន ម៉ា​ណា ប្រគល់​ស្បៀង​ជូន​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ ចែក​ជូន​កងកម្លាំង និង​មន្ត្រី​ខណ្ឌ​ដែល​ខ្វះខាត​

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សន្ទនា​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ​

​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២១ វេលា​ម៉ោង​១០:០០​នាទី​ព្រឹក សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សន្ទនា​តាម​ប្រព័ន្ធ​វីដេអូ (Video Conference) ជាមួយ ឯកឧត្តម​បណ្ឌិត ផន​ខាំ វី​ផា​វ៉ាន់ នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។

​ក្នុងជំនួប​ព្រឹក​មិញ​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​អំណរ​សាទរ​យ៉ាង​កក់ក្តៅ​បំផុត ជូន​ចំពោះ ឯកឧត្តម​បណ្ឌិត ផន​ខាំ វី​ផា​វ៉ាន់ ដែល​ទើប​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការជឿជាក់​ថា​ផ្អែកលើ​បទពិសោធន៍​ដ៏​ធំធេង និង​ភាព​ជា​អ្នកដឹកនាំ​ដ៏​រឹងមាំ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នឹង​សម្រេច​បាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កាន់តែ​ល្អប្រសើរ និង​វិបុលភាព​ជូន​ប្រជាជន​ឡាវ​។

​នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​សម្ដែង​នូវ​ការពេញចិត្ត​ទៅវិញទៅមក​ចំពោះ​ទំនាក់ទំនង​ល្អ​ជិតស្និទ្ធ​ដោយ​ឈរ​លើ​មូលដ្ឋាន​ចំណង​មិត្តភាព​ជា​ប្រពៃណី និង​ភាព​ជា​អ្នកជិតខាង​ល្អ​។ ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​ជំរុញ​បញ្ចប់​ឲ្យបាន​ឆាប់​នូវ​សេចក្តីព្រៀង​ផែនការស​កម្ម​ភាព​សម្រាប់​ភាព​ជា​ដៃគូ ដើម្បី​បន្ត​ពង្រឹង​នូវ​ទំនាក់ទំនង​ជិតស្និទ្ធ​នៃ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដូចជា វិស័យ​នយោបាយ​-​សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ និង​វប្បធម៌ ។​

​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ មាន​សេចក្តី​រីករាយ​ចំពោះ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ដែល​បាន​កើនឡើង​ពី​ត្រឹម​១០​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ​២០១៩ រហូតដល់ ១០៤​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ​២០២០​។ ដើម្បី​ជំរុញ​ការវិនិយោគ​នៅក្នុង​ប្រទេស​ទាំង​ពីរ ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​ពន្លឿន​ការចរចា​រលើ “​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​”​។

​ចំពោះ​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបា​លឡាវ​ក្នុង​ការគ្រប់គ្រង​ការរី​ក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ប្រកបដោយ​ជោគជ័យ​។ នាយករដ្ឋមន្ត្រី​ឡាវ​ក៏​បាន​ថ្លែងអំណរគុណ​ដ៏​ស្មោះ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្ដល់​ជំនួយ​ម៉ាស​ចំនួន ២​លាន និង​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​មួយចំនួន ដើម្បី​រួមចំណែក​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ នៅ​ប្រទេស​ឡាវ​។ នាយករដ្ឋមន្ត្រី​ទាំងពីរ​បាន​បញ្ជាក់​ពី​សារៈសំខាន់​ក្នុង​ការពង្រឹង​កិច្ចសហការ​រួម​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ និង​ដោះស្រាយ​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ជំងឺ​នេះ​។​

​ក្រៅពី​សហប្រតិបត្តិការ​ទ្វេភាគី ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ផ្លាស់ប្ដូរ​គំនិត និង​ប្ដេជ្ញា​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​នៅក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិកា​រពហុ​ភាគីនានា​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ឡាវ ដែល​បាន​គាំទ្រ​កម្ពុជា​ក្នុងការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល ASEM លើក​ទី​១៣ នៅ​ចុងឆ្នាំ​២០២១ និង​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២២​។

​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្ត​ឬ​ក្ស​នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ និង​ឡាវ ដែល​នឹង​ប្រព្រឹត្តទៅ​ក្នុង​ពេល​តែមួយ នាយករដ្ឋមន្ត្រី​ទាំងពីរ​បាន​ជូនពរ​គ្នា​ទៅវិញទៅម​កឲ្យទទួលបាន​សុខភាព​ល្អ វិបុលភាព និង​សុភមង្គល​ដល់​ប្រជាជន​កម្ពុជា និង​ឡាវ​។​

​នៅ​ចុងបញ្ចប់​នៃ​ការសន្ទនា​តាម​វីដេអូ​ខុន​ហ្វឺ​រ៉ែន សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ ឯកឧត្តម​នាយករដ្ឋមន្ត្រី ផន​ខាំ វី​ផា​វ៉ាន់ មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ផង​ដែរ​។ ដូចគ្នានេះដែរ ឯកឧត្តម​នាយករដ្ឋមន្ត្រី ផន​ខាំ វី​ផា​វ៉ាន់ ក៏​បាន​អញ្ជើញ សម្តេច​តេជោ ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​តាម​ពេលវេលា​សមស្រប​ណាមួយ​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2021 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.