ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក «​ទិវា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» លើក​ទី​២ ឆ្នាំ​២០២៤ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ទទួល​ជួប​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​ថៃ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Wan Muhamad Noor Matha ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន​លើក​ទី​៨ នៃ​បងប្អូន​ខ្មែរឥស្លាម​កម្ពុជា - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្ដម​បណ្ឌិត Agung Laksono អនុប្រធាន CAPDI ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល​មជ្ឈមណ្ឌល​ជាតិ នៃ​ជនពិការ​តេជោ​សែន និង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ - សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៨ នៅ​ខេត្ត​សៀមរាប​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វិល័យ ឡា​ខាំ​ហ្វង​(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

​ម៉ូតូ​បើក​បុក​គោយន្ត​ច្នៃ​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ម្នាក់​

​ម៉ូតូ​បើក​បុក​គោយន្ត​ច្នៃ​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ម្នាក់​

​ខេត្ត​បន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៏​មួយ បាន​កើតឡើង​រវាង​ម៉ូតូ​បើក​ទៅ​បុក​គោយន្ត​ច្នៃ បណ្តាល​ឲ្យ​ម្នាក់​បាន​រងរបួស​ធ្ងន់ លើ​កំណាត់​ផ្លូវ​ខេត្ត រង្វង់​មូល​យាយជី​-​ស្រមោច ចំ​ភូមិ​ផ្លូវ​សៀម ឃុំ​គយ​ម៉ែង​ស្រុក​មង្គល​បូរី វេលា​ម៉ៅ​ង​៧​និង​៣០​យប់ ថ្ងៃទី​២​មេសា​២០១៥​។​

​លោក ហ៊ីង ហាន អធិការរង​នគរបាល​ស្រុក​មង្គល​បូរី​អោយ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ប៊ុន សា​ឡត ភេទ​ប្រុស​អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​ស្តី​ក្រោម ឃុំ​គយ​ម៉ែង​ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ បាន​រងរបួស​ធ្ងន់​ត្រង់​ក្បាល ផ្នែក​ខាង​មុខ​ស្តាំ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូរី​។​ជននេះ​បាន​បើកបរ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៤ ពណ៍​ខ្មៅ​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ​បាត់ដំបង ១G៩០៥៨ ។​
​លោក​បន្តថា រថយន្ត​ច្នៃ​ពណ៍​បែ​តង ដឹក​កក​បើកបរ​ដោយ​ឈ្មោះ ដៀប​សំអាត ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​រស់នៅ​ភូមិ​ផ្លូវ​សៀម ឃុំ​គយ​ម៉ែង​ដែរ​។​

​គ្រោះថ្នាក់​នេះ​គឺ​ម៉ូតូ​បើក ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត បាន​បើក​ទៅ​បុក​ចំ​ពាក់កណ្តាល​តួ​រថយន្ត​ច្នៃ ផ្នែក​ខាងស្តាំ​ដែល​កំពុង​ថយ​ចូល​ផ្ទះ ចំណែក​ម៉ូតូ​ខូចខាត​ទាំងស្រុង​។​បច្ចុប្បន្ន​ត្រូវបាន​យក​មក​រក្សាទុក អធិការដ្ឋាន​រងចាំ ការដោះស្រាយ​នៅ​ពេល​ក្រោយ​ក្រោយ​៕

 

20150402e

Filed in: ចរាចរណ៍

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2024 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.