ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក «​ទិវា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» លើក​ទី​២ ឆ្នាំ​២០២៤ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ទទួល​ជួប​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​ថៃ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Wan Muhamad Noor Matha ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន​លើក​ទី​៨ នៃ​បងប្អូន​ខ្មែរឥស្លាម​កម្ពុជា - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្ដម​បណ្ឌិត Agung Laksono អនុប្រធាន CAPDI ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល​មជ្ឈមណ្ឌល​ជាតិ នៃ​ជនពិការ​តេជោ​សែន និង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ - សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៨ នៅ​ខេត្ត​សៀមរាប​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វិល័យ ឡា​ខាំ​ហ្វង​(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

​សេចក្តីសម្រេច​រាជរដ្ឋាភិបាល​៖ អនុញ្ញាត​ឲ្យ​ចរាចរណ៍​គ្រប់​ប្រភេទ​នៅក្នុង «​តំបន់​លឿង​»

​សេចក្តីសម្រេច​រាជរដ្ឋាភិបាល​៖ អនុញ្ញាត​ឲ្យ​ចរាចរណ៍​គ្រប់​ប្រភេទ​នៅក្នុង «​តំបន់​លឿង​»

(​ភ្នំពេញ​)៖ ប្រមុខ​ដឹកនាំ​កំពូល​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីសម្រេច​បន្ទាន់​ថ្មី​មួយ ដោយ​បញ្ជាក់​ថា ការធ្វើ​ចរាចរណ៍​គ្រប់​ប្រភេទ​នៅក្នុង «​តំបន់​លឿង​»​ត្រូវបាន​អនុញ្ញាត​ឱ្យ​ប្រព្រឹត្តទៅ​ជា​ធម្មតា ហើយ​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​គ្រប់​ប្រភេទ​ក៏​ត្រូវបាន​អនុញ្ញាត លើកលែង​តែ​មុខរបរ​មួយចំនួន មិន​អនុញ្ញាត​ឲ្យ​បើក​ឡើយ​។​

​សេចក្តីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល​បាន​កំណត់​ក្នុង​ប្រការ​៥​ថា​៖ ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​ការបិទ​ខ្ទប់ សម្រាប់​ភូមិសាស្ត្រ​ដែល​ត្រូវបាន​កំណត់​ជា “​តំបន់​លឿង​” ការធ្វើដំណើរ​, សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម និង​សកម្មភាព​នៃ​ការជួបជុំ ឬ​ប្រមូលផ្តុំ​មនុស្ស ត្រូវបាន​អនុញ្ញាត ហាមឃាត់ ឬ​រឹតត្បិត ដូចខាងក្រោម​៖

១៖ ការធ្វើ​ចរាចរណ៍​គ្រប់​ប្រភេទ​នៅក្នុង “​តំបន់​លឿង​” ត្រូវបាន​អនុញ្ញាត​ឱ្យ​ប្រព្រឹត្តទៅ​ជា​ធម្មតា​។ ការធ្វើដំណើរ​ចេញ ពី “​តំបន់​លឿង​” ឆ្លងកាត់ “​តំបន់​ក្រហម​” និង “​តំបន់​លឿងទុំ​” ឬ​ទៅ​ក្រៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល ត្រូវបាន​អនុញ្ញាត​តែ​ក្នុងករណី​ដែល​មានចែង​ក្នុង​ចំណុច​ទី​១ នៃ​ប្រការ​៣, ចំណុច​ទី​១ នៃ​ប្រការ ៤ និង​ប្រការ​៦ នៃ​សេចក្តីសម្រេច​នេះ​។​

២៖ សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​គ្រប់​ប្រភេទ​នៅ ក្នុង “​តំបន់​លឿង​” ត្រូវបាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ជា​ធម្មតា លើកលែងតែ សាលា រៀន​រួមទាំង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំង​រដ្ឋ និង​ឯកជន​, អាជីវកម្ម​ក្លឹប​កម្សាន្ត​គ្រប់​ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ​, រង្គសាល​, ឌី​ស្កូ​តែ​ក និង​បៀហ្គាឌិន​, រមណីយដ្ឋាន និង​សួន​កម្សាន្ត​នានា​, អាជីវកម្ម​ម៉ាស្សា​, ហាង​លក់ និង​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​, រោងភាពយន្ត​, រោង​សម្តែង​សិល្បៈ​, សារមន្ទីរ​, ក្លឹប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កីឡា​។ អាជ្ញាធរ​អនុវត្ត​វិធានការ​បិទ​ខ្ទប់ អាច​សម្រេច​ហាម ឃាត់​សកម្មភាព​ការងារ មុខ របរ និង​អាជីវកម្ម​ផ្សេងទៀត ដោយយោង​តាម​តម្រូវការ​ចាំបាច់ ក្នុង​ការប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។ សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ដែល​បើក​ដំណើរការ នៅក្នុង “​តំបន់​លឿង​” ត្រូវ​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការធ្វើ​អនាម័យ​ដើម្បី​សម្លាប់​មេរោគ ការ​វាស់​កម្ដៅ និង​ការអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ផ្សេងទៀត​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2024 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.